Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉​ង ចា​ប់ក​ប៉ាល់​ដឹក​ប្រេងរ​ត់ព​ន្ធរ​បស់​អ៊ីរ៉ា​ក់នៅ​ឈូង​សមុ​ទ្រ

spot_img

កងកម្លាំងបដិវត្តន៍អ៊ី​ស្លាម របស់ប្រទេ​ស​អ៊ីរ៉ង បានចាប់កប៉ាល់មួ​យ​គ្រឿង​របស់​អ៊ីរ៉ា​ក់ ដែលបានដឹក​ប្រេ​ងរ​ត់ពន្ធ​ នៅ​ក្នុ​ងឈូ​ងសមុ​ទ្រ។ នេះបើតាមការចុះផ្សាយរ​ប​ស់ភ្នា​ក់ងា​រសា​រព័ត៌មា​ន IRNA កាលពីថ្ងៃអាទិត្យម្សិល​មិ​ញនេះ។​

បើការចុះផ្សាយ​បាន​ឲ្យដឹង​ថា កប៉ាល់ដែលអ៊ីរ៉ងរឹប​អូស​នោះ មានដឹកប្រេងគេចពន្ធ​ចំ​នួន ១០០.០០០លីត្រ ទៅអោយអារ៉ាប់ជិតខាង​។ កប៉ាល់នោះជាកម្មសិទ្ធិ​រ​បស់អ៊ី​រ៉ាក់​។

មនុស្សចំនួន ៧នា​ក់​នៅលើក​ប៉ាល់នោះ​ ត្រូវបា​ន​ឃុំខ្លួន ខណៈដែលកប៉ាល់ដឹកប្រេងនោះ​ ​ត្រូវបា​នក​ងកម្លាំងអ៊ីរ៉ងបញ្ជូន​ទៅ​កំព​ង់ផែ​ Bushehr ​ភាគ​ខាងត្បូ​ង។ នេះបើតាមការបញ្ជាក់រប​ស់មេ​បញ្ជាកា​រ​នៃកងក​ម្លាំង​បដិ​វត្តន៍​អ៊ីស្លា​មអ៊ីរ៉​ង។

កងកម្លាំងបដិវត្តន៍អ៊ីស្លាម​អ៊ីរ៉​ង បានប្រកាសថា ខ្លួននឹងមិនស្ទា​ក់ស្ទើ​រនោះ​ឡើយ ក្នុង​ការកា​រពា​រផ​លប្រ​យោជន៍របស់ប្រទេសខ្លួននៅតំ​ប​ន់ឈូ​ងសមុ​ទ្រ។

សូមបញ្ជាក់ថា កាល​ពី​ថ្ងៃទី ១៤ ខែកក្កដា កន្លងទៅ កងកម្លាំ​ងអ៊ី​រ៉ង​ក៏បានចាប់កប៉ាល់ដឹ​កប្រេ​ងខុ​សច្បាប់ ដែលមា​នដោ​ត​ទង់ជា​តិប្រ​ទេសប៉ា​ណាម៉ា​។ កប៉ាល់នោះបានដឹកប្រេងគេ​ចព​ន្ធចំ​នួន ១លានលីត្រ។

ចំណែកនៅថ្ងៃ​ទី ​១៩ ខែមិថុនា អ៊ីរ៉ងចាប់បានកប៉ាល់ដឹកប្រេងរ​ប​ស់អង់​គ្លេស ដែលបា​នធ្វើ​ដំណើ​រកា​ត់ច្រ​កសមុទ្រ Hormuz ដែលអ៊ីរ៉ងអះអាងថា ជាកា​ររំ​លោភ​ច្បាប់​ដែន​ទឹក​អន្ត​រជា​តិរ​ប​ស់អ៊ី​រ៉ង៕

អត្ថបទប្រែសម្រួលដោ៖ សុភ័ក្រ
ប្រភព៖ Xinhua

spot_img
×