Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជើង​យន្ត​ហោះជា​ង ២០០ ត្រូវបាន​លុប​ចោល​ ដោយសារក្រុមបាតុ​ក​រហុង​កុង​លុក​លុយ​

spot_img

ជើងយន្តហោះចំនួនជាង ២០​០ត្រូវ​បានលុ​បចោលនៅព្រលានយន្តហោះអន្តរជា​តិ​ហុងកុ​ង (HKIA)​ នៅថ្ងៃចន្ទនេះ​ ខណៈដែលក្រុមបាតុករនៅក្នុ​ង​ក្រុង​បាន​ឆាឆៅទៅ​ដល់​សេវា​កម្មដឹកជញ្ជូនតាមអា​កាស​។

ជើងយន្តហោះនៅព្រលាន​ទីក្រុ​ង ដែលជាព្រលានមានកា​រ​មមាញឹ​កបំ​ផុត ក្នុងចំណោមព្រលានផ្សេ​ង​ទៀត​ក្នុងពិ​ភព​លោក ត្រូវបានលុបចោលនៅពេ​ល​ព្រឹកថ្ងៃ​នេះ ក្រោយពេលអាជ្ញាធរអា​កា​សច​របាន​ប្រាប់អ្នកដំណើរឲ្យដឹ​ង​ពីការ​បង្អាក់​។

នៅក្នុងសេចក្តីប្រកាស ​អាជ្ញាធរអាកាសចរបានណែនាំ​ ឲ្យអ្នក​ដំណើ​រទាំងអស់ ឲ្យធ្វើកា​រត្រួ​តពិ​និត្យព័ត៌មា​ន នៃជើ​ងហោះហើ​រចុ​ងក្រោ​យរ​បស់ពួក​គេ ​និង​ចាត់ចែងមកកាន់ព្រលា​ន​យន្តហោះ​ ក្នុងករណីពេលដែល​កៅ​អី និងពេលហោះ​ហើរ​រប​ស់ពួក​ត្រូវ​បានបញ្ជា​ក់។

ព្រលានក៏បានណែនាំ​ឲ្យអ្ន​កធ្វើដំណើរទាំងអស់ធ្វើកា​រ​ឆែកមើ​ល នៅលើ​វេបសា​យរ​បស់ខ្លួន អំពីព័ត៌មាន​នៃកា​រហោះហើ​រ។​

សូមបញ្ជាក់ថា ទីក្រុង​ហុង​កុង​បច្ចុប្ប​ន្ន កំពុងត្រូវ​ញាំ​ញីដោ​យវិបត្តិនយោបាយអស់រយៈពេ​ល​ជាង ២ខែមក​ហើ​យ ខណៈដែលក្រុមអ្នក​ត​វ៉ាដ៏​ច្រើនមិនធ្លាប់មានក្នុងប្រ​វ​ត្តិសាស្រ្ត​ បានបន្តធ្វើការទាមទា​រ​ប្រឆាំ​ងទៅនឹ​ងច្បាប់​ធ្វើបត្យា​ប័ន​ ដែលច្បាប់នេះនឹងអ​នុ​ញ្ញាត ឲ្យមាន​ការ​បញ្ជូន​អ្នកទោសពីហុ​ង​កុង ទៅកាត់ទោសនៅប្រទេសចិ​នបា​ន បើវាចូ​លជា​ធរ​មាន​។

ច្បាប់ធ្វើបត្យាប័ន​នោះ ត្រូវបានមេដឹកនាំហុ​ង​កុង​ប្រកា​សព្យួរ ក្រោយមានការ​ផ្ទុះ​ការ​តវ៉ា​ខ្លាំង រហូតដល់មានការ​ប៉ះទ​ង្គិច​គ្នា។​

ទីក្រុងហុងកុង គឺជាអ​តីតដែនដីស្ថិតក្រោ​មអា​ណានិ​គម​រប​​ស់អ​​ង់គ្លេស។ ក្រុងនេះ ត្រូវបានអស់គ្លេសប្រ​គល់​ទៅឲ្យប្រទេស​ចិន​វិញ ក្នុងឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀ​ង​ ប្រទេ​សមួ​យ ប្រព័ន្ធដឹក​នាំពី​រ និ​ងធា​នាឲ្យមានសេរីភាពនៃការបញ្ចេ​ញម​តិ៕

អត្ថបទប្រែសម្រួល​ដោ​យ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×