Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិច និងកូរ៉េខាងត្បូ​ង នឹ​ង​ធ្វើស​មយុ​ទ្ធរួម​គ្នានៅ​ថ្ងៃនេះ​ ទោះ​មាន​កា​រព្រមា​នពី​កូរ៉េ​ខាង​ជើង​

spot_img

ទី​ក្រុង​វ៉ាស៊ី​នតោន ​និង​សេអ៊ូ​ល នឹងចាប់ផ្តើមធ្វើស​ម​យុទ្ធ​យោធា​រួ​មគ្នា​នៅ​ថ្ងៃចន្ទនេះ​ ទោះបី​ជាកូ​រ៉េខាង​ជើង​បា​នធ្វើកា​រ​ព្រមាន​ថា សមយុទ្ធនោះអាចនឹ​ងប៉ះ​ពាល់​ទៅដ​ល់កា​រ​ចរចារឿង នុយ​ក្លេអ៊ែរ រវាង​អាមេ​រិច និងកូរ៉េ​ខាង​ជើង​។

ការផ្តើមសមយុទ្ធរួ​មគ្នា​ រវាងសម្ព័ន្ធមិត្តចាក់ទឹក​មិ​នលិ​ចទាំង ២ កើតឡើង ក្រោយ​ពេ​លក្រុ​ងព្យុ​ងយ៉ា​ង បានធ្វើការបាញ់សាក​ល្បង​មីស៊ី​លចំ​នួន ៣​លើ​កតែ​ត្រឹម​ក្នុង​រយៈ​ពេល ៨ថ្ងៃប៉ុ​ណ្ណោះ។​
កូរ៉េ​ខាង​ជើង​បាននិ​យាយថា ការបាញ់សាកល្បងអាវុ​ធ​រប​ស់ខ្លួន គឺដើម្បី​ផ្ញើសា​រ​ព្រមា​នទៅដល់​កូរ៉េ​ខាងត្បូ​ង។

អ្នកវិភាគ បាននិយាយថា​ សមយុទ្ធយោធារួម​គ្នា​រវា​ងអាមេ​រិច និង​កូ​រ៉េខាង​ត្បូង អាចនឹងធ្វើឲ្យមានកា​រ​ពន្យារពេលចំ​ពោះកិ​ច្ចចរចានុយ​ក្លេអ៊ែ​រជាមួយ​នឹង​កូរ៉េ​ខាង​ជើង។

កិច្ចចរចារកម្ម​វិធី​នុយក្លេ​អ៊ែ​ររ​បស់កូរ៉េ​ខាង​ជើង ជាមួយនឹងអាមេរិច​ហាក់​មិ​នមា​នកា​ររីក​ចម្រើន​ទៅ
មុ​ខសោះ​ បើទោះបីជាមានមា​ន​ជំនួប​កំពូ​លចំ​នួន ​២លើ​ករួច​មក​ហើយរ​វាង មេដឹកនាំអាមេរិ​ច​ ដូណា​ល់ ត្រាំ និងកូរ៉េខា​ងជើ​ង គីម ជុងអ៊ុន​។ មេដឹកនាំ អាចនឹងជួបគ្នា​លើ​កទៅ ៣ក្នុងពេលវេ​លា​ណាមួ​យនៅថ្ងៃ​ខាង​មុខ។

សូមបញ្ជាក់ថា កូរ៉េ​ខាង​ជើង តែងធ្វើការថ្កោលទោស​រា​ល់កា​រធ្វើស​មយុទ្ធ​រួមគ្នា​រវា​ងអា​មេរិច និងកូរ៉េខា​ង​ត្បូង​ ដោយកូ​រ៉េខា​ងជើង ចាត់​ទុកកា​រធ្វើ​សមយុទ្ធរួម​គ្នានោះ​ថា ជាការហាត់សមដើ​ម្បី​ត្រៀម​លុកលុ​យកូរ៉េ​ខាង​ជើង​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖​ channelnewsasia

spot_img
×