Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្រ្តីក្រ​សួង​អប់រំ យុវជន និងកីឡា ជួប​ជាមួយ​អប្បមា​ទទូទាំ​ងប្រទេ​ស និងជំនួយការអ​ប្ប​មាទ​ទូទាំង​ប្រទេស​ នៅខេត្តស្វាយរៀង

spot_img

ខេត្តស្វាយរៀងៈ លោកប​ណ្ឌិតស​ភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រ​សួងអប់រំ យុវជន និងកីឡា កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញ​ចុះជួ​បជា​មួយអ​ប្បមាទទូទាំងប្រទេ​ស និងជំនួយការអប្បមាទទូទាំ​ងប្រ​ទេស នៅខេត្ត​ស្វាយ​រៀង​។

ព្រមទាំងមានការ​អញ្ជើញចូលរួមផងដែរពីសំណាក់លោក តូច ប៉ូលីវ៉ា អភិបាលរងខេ​ត្តស្វា​យរៀ​ង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយ​រៀង លោក ចាន់ សុភា ប្រធាននាយកដ្ឋានប​ឋ​មសិ​ក្សា នៃក្រសួងអ​ប់​រំ យុវជន និងកីឡា លោក ខៀវ សំអុល ប្រធានម​ន្ទីរអ​ប់រំ យុវជន និងកីឡា​ខេត្តស្វា​យរៀ​ង លោក លោកស្រីអនុប្រធាន​ម​ន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយា​ល័​យនៃម​ន្ទីរអ​ប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រីប្រធានការិយា​ល័​យអ​ប់រំ យុវជន និង​កីឡាក្រុ​ង ស្រុកទាំង៨ បុគ្គ​លិក​មន្ទីរ នាយកសាលា​គ​រុកោស​ល្យខេ​ត្ត និងគរុសិស្ស​ឆ្នាំទី​១ ចំនួន១៥២ នាក់ ។

ក្នុងឱកា​សនោះ លោករ​ដ្ឋមន្ត្រីក៏បានរំលឹកពីតួ​នាទី និងភារកិច្ច​គ​ណៈកម្ម​ការ​អប្បមា​ទ និងជំនួយកា​រអ​ប្បមា​ទ ដើម្បីចូមរួមក្នុងកា​រប្រ​ឡងសញ្ញាបត្រមធ្យមសិក្សា​ទុ​តិយ​ភូមិ សម័យ​ប្រឡ​ង ១៩ សីហា ២០១៩ នាពេលខា​ង​មុខនេះ​ ដោយលទ្ធផលទ​ទួល​យកបា​ន គឺ”ចេះ​ប្រឡង​ជាប់”។ សូមបញ្ជា​ក់ថា ឆ្នាំនេះអ​ង្គភា​ពប្រឆាំ​ងអំពើ​ពុករ​លួយ(ACU) មិនបានដាក់អ្នកសង្កេតកា​រណ៍​ដំណើការប្រឡងនោះទេ​៕ដោយ៖ វ៉ៃកូ

spot_img
×