Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ឃាតក​សម្លាប់​ប្រពន្ធ​កម្មការិនី​រោងចក្រ QMI

spot_img

​ភ្នំពេញ​៖ កម្លាំង​នគរបាល​បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនដៃដល់​ជា​ប្ដី ដែល​បាន​សម្លាប់​ប្រពន្ធ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨​នេះ នៅ​ខេត្ត​ព្រះសីហនុ ហើយ​ត្រូវបាន​នាំខ្លួន​មក ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជា​ម្ចាស់​សា​ម៉ី​លើ​ទឹកដី​កន្លែងកើតហេតុ ។​

​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង រវាង​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ក្រោម​ការបញ្ជា​ផ្ទាល់​ពី នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានបញ្ជាក់​ថា ជនដៃដល់​ជា​អ្នក​សម្លាប់​ប្រពន្ធ​របស់​ខ្លួន ជា​កម្មការិនី​នៅ​រោងចក្រ QMI ឈ្មោះ​ព្រីម បូ​ផា អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ ព្រៃ​ទួល​ថ្មី ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៧​កន្លងទៅនេះ ត្រូវបាន​ចាប់ខ្លួន​ហើយ ខណៈ​ដែល​ជន​នេះ​បាន​រត់គេចខ្លួន និង​ទៅ​លាក់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ ជាង​កន្លះ​ខែ​កន្លងមក​។ ជនរងគ្រោះ ត្រូវបាន​ប្តីសម្លាប់​ស្ថិត​នៅ​ចំណុចប​ន្ទ​ប់ជួល​លេខ​៤២ ជាន់​ទី​៣ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នៅពេល​នេះ​ជនសង្ស័យ បាននិងកំពុង​នាំខ្លួន មក​សួរនាំ​បន្ដ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×