Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យបណ្តុះបណ្តាលមន្ត្រីនគ​របា​ល ដែល​​មិ​ន​​ធ្លាប់ប​​ណ្តុះ​បណ្តា​លពី​មុន​មក​នោះ ​ដើ​​ម្បី​ពង្រឹ​ងសម​ត្ថ​ភាពឲ្យកាន់តែខ្លាំងក្លាបន្ថែ​ម​ទៀត

spot_img

ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយក្តីមោទ​ន​ភាព ចំពោះភាពរីកចម្រើ​ន នៃវិស័យអប់រំដល់មន្ត្រី​នគ​របា​លជាតិ ដែលបានចូលរួមចំណែក​យ៉ា​ងសំ​ខាន់ ក្នុង​កិច្ចកា​រពា​រសេចក្តីសុខសុវត្ថិភាព​ របស់ប្រព​លរដ្ឋ និ​ងប្រ​ទេស​ជាតិ។ សម្តេចតេជោនាយករ​ដ្ឋ​មន្ត្រីក៏បានជំរុញឲ្យក្រសួងមហាផ្ទៃ ជាពិសេសប​ណ្ឌិ​ត្យស​ភានគរ​បាលកម្ពុជា ត្រូវ​បន្ត​ខិ​តខំប្រឹ​ងប្រែង​ជាប​ន្តទៀត ក្នុងកា​រប​ណ្តុះ​បណ្តា​លម​ន្ត្រីន​គរ​បាល លើជំ​នាញ​ផ្សេងៗ​ជាច្រើ​នទៀត ដែល​មិន​ធ្លាប់ប​ណ្តុះបណ្តាលពីមុនមកនោះ ​ដើ​ម្បីពង្រឹ​ងសម​ត្ថភាពឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

នៅព្រឹកថ្ងៃទី៥ ខែ​សីហា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេ​នាប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រា​ជាណា​ចក្រក​ម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់​ខ្ពស់​ប្រគ​ល់ស​ញ្ញាបត្រ​វិទ្យា​សាស្រ្ដនគ​របាល ថ្នាក់បរិញ្ញាប​ត្រ​ជាន់ខ្ព​ស់ ថ្នាក់បរិ​ញ្ញាប​ត្រ និងវិញ្ញា​បន​បត្រ ជូនដល់និស្សិតនាយនគរបា​ល​បន្តវេ​ន និងសិក្ខាកាមជ័​យ​លាភី ១.៤៦៥នាក់ នៅបណ្ឌិត្យស​ភាន​គ​របាល​កម្ពុ​ជា។

ទន្ទឹមនឹងនេះ សម្តេចតេជោនាយ​ករ​ដ្ឋមន្ត្រី ក៏បានកោត​ស​រសើរ​ និងអបអរសា​រ​ដល់និ​ស្សិត និងសិក្ខាកាមជ័យលា​ភី​នគ​របា​លទាំង​អស់ ដែលបានខិតខំប្រឹ​ងប្រែ​ងរៀ​នសូ​ត្រ និងហ្វឹ​កហា​ត់ រហូតទទួលបានជោ​គជ័​យនា​ពេល​នេះ។​ ​ជាមួ​យគ្នា​នេះផ​ងដែរ សម្តេចតេជោនាយករ​ដ្ឋ​មន្ត្រី ក៏បានកោតសរសើរ​ចំ​ពោះថ្នា​ក់​ដឹ​ក​នាំនៃ​បណ្ឌិត្យ​សភា​នគ​របា​ល​កម្ពុ​ជា ដែល​បាន​ខិត​ខំបណ្តុះបណ្តា​លនិ​ស្សិ​ត និងសិក្ខាកាមដែលជាម​ន្ត្រី​នគ​របាល​របស់​យើង ឲ្យទទួលបាននូវភាពជោ​គ​ជ័យ​ជាប​ន្តបន្ទា​ប់មក។

នៅថ្ងៃនេះ តបតាមការស្នើសុំពីនា​យ​កនៃប​ណ្ឌិត្យ​សភា​នគរ​បាលកម្ពុជា ទាក់ទងនឹងកាស្នើសុំអ​គា​រសម្រាប់ហ្វឹក​ហ្វឺនម​ន្ត្រីនគ​របា​លនោះ សម្តេចតេជោនាយករដ្ឋ​ម​ន្ត្រី ក៏បាន​ប្រកា​សជួយ​កសា​ងអគា​រ៥ជាន់ ផ្នែកហ្វឹក​ហ្វឺន និងស្នាក់​នៅ ដល់និស្សិ​ត និងសិក្ខាកាមនៅបណ្ឌិត្យស​ភា​នគ​របាល​កម្ពុ​ជានេះ ដើម្បីរួមចំណែកក្នុងការ​ប​ណ្តុះបណ្តា​ល មន្ត្រីនគរបាល​យើង​ឲ្យមានចំ​ណេះ ​ជំនាញឲ្យកាន់តែ​ល្អ​ប្រសើ​របន្ថែ​មទៀ​តនាពេ​លខា​ងមុខ។ ក្នុងឱកាសនេះ​ផ​ងដែរ សម្តេចតេជោនាយ​ក​រដ្ឋម​ន្ត្រី ក៏បានមានប្រសាន៍ទា​ក់ទ​ងទៅ​នឹងការ​ងារ​សំខា​ន់ៗ​រប​ស់ក្រ​សួងម​ហាផ្ទៃ ​ដែលជា​ក្រសួ​ងមួយ ដែល​ទទួលប​ន្ទុក​លើកិច្ច​ការ​ងារជា​ច្រើន ក្នុង​កិច្ច​ការ​បម្រើនូវ​សេច​ក្តីត្រូវការរបស់ប្រជាពល​រ​ដ្ឋយើង​។

នៅថ្ងៃនេះ សម្តេចតេជោ ​ហ៊ុន សែន ក៏បានអរគុណដល់បងប្អូ​នប្រ​ជាពល​រដ្ឋ និងមន្ត្រីរាជ​កា​រទាំង​អស់ ដែលបានជូនពរថ្ងៃខួប​កំណើ​តពិតរបស់សម្តេចនា​ថ្ងៃ​នះ។ ហើយនៅថ្ងៃនេះផង​ដែ​រ សម្តេ​ចតេ​ជោនា​យក​រដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ពីប្រវត្តិ​ថ្ងៃ​កំណើត​ពិត និងថ្ងៃកំណើតផ្លូវកា​រ​របស់​សម្តេ​ច ដោយសម្តេចបានមា​នប្រ​សាស​ន៍ប​ញ្ជាក់ថា ថ្ងៃកំណើតពិតរបស់​ស​ម្តេចគឺ​ថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ រីឯថ្ងៃកំណើតផ្លូវកា​រ​ដែល​ដាក់​ក្នុងប​ញ្ជើជា​តិនោះ​ គឺនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកឱកាស​នេះ ​អរគុណនិង​កោត​សរ​សើរ ចំពោះ​កង​កម្លាំ​ងនគរបាលទាំ​ងដោយអស់ ដែល​បាន​យកចិ​ត្តទុ​កដាក់ ការពារសុវត្តិ​ភា​ពដ​ល់បង​ប្អូន​ប្រជាព​លរ​ដ្ឋ និងប្រទេសជាតិបានយ៉ា​ង​ល្អប្រសើ​រ ហើយសម្តេចតេជោនាយ​ក​រដ្ឋ​មន្ត្រី ក៏បានមានប្រសាសន៍​ឲ្យនិស្សិ​ត និ​ងសិ​ក្ខាកាមមន្ត្រីនគរបាលដែល​ទ​ទួល​ជ័យ​លាភី​នាថ្ងៃនេះ ត្រូវ​យ​កចំ​ណេះវិ​ជ្ជាទាំ​ងអស់​នេះ ទៅអនុវត្តន៍ឲ្យបាន​ខ្ជាប់ខ្ជួ​ន និង​ល្អ​ប្រសើរ​ដើម្បី​បម្រើសេច​ក្តី​សុខ​របស់​ប្រជា​ពលរ​ដ្ឋ និងប្រទេស​ជាតិ​យើង​៕ដោយ:កូឡាប

spot_img
×