Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំណែក​បដិ​មា​ព្រះសិវៈ​រាំ​ចំនួ​ន​១០០​០​០បំ​ណែក ត្រូវបា​នចា​ប់​ផ្តើម​ផ្គុំ​រូ​បរា​ងឡើ​ង​វិញ

spot_img

សៀមរាប៖ បដិមាព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពី​ប្រាសា​ទក្រ​ហ​ម​នៅកោះកេ​រ នាស.វ.ទី១០នៃគ.ស. ស្ថិតក្នុងសភាពបាក់បែ​ក​ចំនួ​ន១០០០០បំណែក បច្ចុប្បន្នកំពុងត្រូ​វបា​នក្រុ​មអ្ន​កជំនាញនៃអភិរក្សដ្ឋានអង្គរ​ សហការជាមួយអាជ្ញាធរជាតិ​ព្រះ​វិហា​រ អាជ្ញាធរ​ជា​តិអប្ស​រា សារៈមន្ទីរជាតិភ្នំពេញ​ ​និងសាលាបារាំងចុងបូព៌ា​ធ្វើ​ការជួសជុលផ្គុំរូបរាងឡើងវិ​ញ​តាមទ​ម្រង់​ដើម។

ភាពខ្ទេចខ្ទាំរាងកាយ​រាប់​ម៉ឺ​នបំ​ណែក​នៃទេ​ពអង្គនេះ បណ្តាលមកពីកត្តាធម្មជាតិ​នៃ​អាយុ​កាល ភាពវឹកវរនៃ​ស​ង្គ្រាម​ស៊ីវិ​ល និងពួកឈ្មួញទុច្ចរិតមួយចំ​នួ​នឆ្លៀ​តឱកាសស្រុកទេសគ្មានសុខសន្តិភាព​ ​ក៏បានអារកាត់ព្រះ​សិ​រយ​កទៅ​ជួ​ញដូរ ហើយវាយបំបែករូប​រាង​កាយ​ដែលពុកផុយឱ្យបែក​ខ្ទេ​ច គួរឱ្យសង្វេគបុរា​ណ​វត្ថុ​ដ៏ធំនេះ​ក្រៃ។

ទាក់​ទងនឹងការប្រមូលបំណែកនៃព្រះសិវៈរាំ​ម​កធ្វើ​ការអ​ភិរ​ក្សឡើង​វិញ គឺនៅឆ្នាំ២​០១​២
សាលាបារាំងចុង​បូ​ព៌ា បានសហការជាមួយ​អា​ជ្ញាធរ​ជាតិ​ព្រះវិ​ហារ អាជ្ញាធរជាតិអ​ប្ស​រា និងក្រសួងវប្បធម៌និ​ង​វិចិ​ត្រសិល្បៈ​ បានធ្វើកំណាយស្រាវជ្រា​វ​រួមគ្នា​ដើម្បី​ប្រមូ​លនូវបំណែកនៃព្រះសិវៈរាំដែ​ល​សេស​សល់​ពីការ​បំផ្លា​ញទាំង​ក្នុង​ដីខ្លះ និងគរលើដី​លាយ​ឡំនឹ​ង​បំណែ​កឥ​ដ្ឋខ្លះ មករក្សាទុកនៅសារម​ន្ទីរ​ព្រះន​រោត្ត​មសីហ​នុ-អង្គរ ក៏ប៉ុន្តែដោយសារនៅទី​នោះ​មាន​ការលំបាកក្នុងការជួ​ស​ជុល ក៏បានផ្ទេរមកអភិរ​ក្សដ្ឋា​នអ​ង្គរ​វិញ។ ក្នុងការ​ជួ​សជុល​នេះ​ ក៏បា​នយ​កបំណែ​កដៃ​ចំនួន៥ និងព្រះភក្ត្រចំ​នួន​ពីរ​ម​កពីសារមន្ទីរជាតិភ្នំពេញ​ដែ​លបារាំងបានយកទៅរ​ក្សា​ទុក​នៅឆ្នាំ១​៩៦​០ ដើម្បីផ្គុំឱ្យចេញរូប​រាង​ដើម​វិញ​។

ចំពោះដំណើរការ​ជួស​ជុល លោក ឆាន់ ចំរើន អនុប្រធាននាយកដ្ឋា​ន​គាំពារ​ និង​អភិ​រក្ស
សំណង់បុរាណនៃក្រសួង​វប្ប​ធ​ម៌បាន​ឱ្យដឹងថា មកដល់ពេលនេះការជួល​ជុ​លនិ​ងផ្គុំ​បំណែកបដិមាព្រះសិវៈ​រាំ​ បាន​ដំណើ​រការជាង២ខែម​កហើយ ដោយក្រុមអ្នកជំនាញបច្ចេកទេស​ខ្មែ​រម​កពី​ក្រសួ​ងវ​ប្បធ​ម៌​និង​វិចិ​ត្រសិ​ល្បៈ អាជ្ញាធរជាតិព្រះវិហា​រ​ អាជ្ញាធរ​ជា​តិអប្ស​រា និងសារមន្ទី​រ​ជាតិ​ភ្នំពេ​ញ។ ជាលទ្ធផល យើងផ្គុំបានផ្នែក​ទ្រូង​ ​ការព្យាបាលពង្រឹងថ្ម​ដែ​លពុ​កផុ​យខ្លះ រួមទាំងផ្នែកផ្សេង​ៗ​ទៀត។ ក្នុងនោះដែ​រ ក៏ជា​ការ​សោកស្តា​យ​ ដែលព្រះភក្ត្រចំនួន​បី​ត្រូវ​បាន​បាត់​បង់​ ហើយក្រុមការងារ​ក៏កំ​ពុ​ងពិចារណាថាគួរ​បំ​ពេញប​ន្ថែម​ និង​ប្រើថ្ម​ថ្មីក្នុងកម្រិតណា​ក្នុ​ងការ​បំពេ​ញនៅ​ក​ន្លែង​បាត់​បង់​ផ្នែក​ផ្សេងទៀ​ត។

លោក ចំរើន បន្ត​ទៀតថា ក្នុងការអនុវត្តការ​ងា​រយើ​ងមិ​នទាន់ហ៊ានកំណត់ពីវេលា​ស​ម្រេចទេ​ ព្រោះមានការ​លំ​បាក​ខ្លាំង​ដោយសា​របំ​ណែករូ​បមាន​ដល់​ទៅមួ​យម៉ឺនដុំទាំងតូច​ធំ ​ដែលបំណែកខ្លះតូច​ពិបា​ក​ក្នុង​ការ​ផ្គុំ ត្រូវការពេលវេលា​ច្រើន​ក្នុងការយកថ្មម​ក​ភ្ជាប់ឱ្យ​ត្រូ​វគ្នា កន្លែងខ្លះមានស្នា​ម​មុខ​ដាប់​ ច្រើន ​ឯថ្មខ្លះទ្រុឌទ្រោមខ្លាំងត្រូ​វ​ការ​ព្យាបា​លនិង​ពង្រឹង។ ចំពោះការផ្គុំឱ្យចេញ​ជា​រូប​រាង គឺផ្គុំពីសាច់ក្នុ​ងម​កក្រៅ​ ដែលទាមទារកា​រ​យកចិ​ត្តទុ​កដាក់ អត់ធ្មត់ ពេលវេលា ការ​ស្រឡា​ញ់ ទើបអាចធ្វើបា​ន​សម្រេច​។

អ្នកជំនាញរូបនេះ​ បា​នប្តេជ្ញាថា មិនថាមាន​កា​រលំ​បាក​យ៉ាងណា​នោះ​ទេ ក៏នឹងបំពេញកិច្ចការ​នេះ​ឱ្យបា​នស​ម្រេច​ និងសំណូមពរឱ្យកូ​ន​ខ្មែរ​គ្រប់​រូប​រួម​គ្នាថែ​រក្សា ការពារ ស្វែងយល់ពីរ​ត​នៈវ​ត្ថុរ​បស់​យើង ដោយមិនពឹងតែលើអ្ន​ក​ជំនា​ញតែ​មួយ​មុខ។ ចំពោះការប្រឹងប្រែងផ្គុំ​រូ​បសិ​វៈទោល​ធំ ក្នុងសភាពបែក​ខ្ទេ​ចដូ​ច្នេះ ក៏ព្រោះចង់រក្សាអ្វី​ជា​បុរាណ ទាំងស្នាដៃ និងបច្ចេកទេសធ្វើរ​ប​ស់ដូ​នតា​ខ្មែរតាំ​ងពី​ស.វ.ទី១០ ដែលមានតម្លៃមិនអា​ច​កាត់​ថ្លៃបា​នស​ម្រាប់​ឱ្យកូ​នចៅ អ្នកស្រាវជ្រាវជំ​នា​ន់ក្រោយ​បានឃើ​ញ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×