Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងតឺន័រក្រឡាប់​ផ្ងាជើងច្រងាងៗ នៅផ្លូវ​ថៃហ្គ័រ កែង​ផ្លូវ​ជាតិលេ​ខ១ តែគ្មា​នគ្រោះថ្នា​ក់ដ​ល់មនុស្ស

spot_img

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរគួរឲ្យរន្ធត់មួយ ​បា​នកើតឡើងកាលពីម៉ោងទៀបភ្លឺឈា​នចូលចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នេះបន្ទាប់ពីរថយន្ត​​ ​ធុន​ធំ​ដឹកទូរកុងតឺន័រមួយគ្រឿង ​មិនដឹងថាតៃកុង​បើក​​រ​បៀបណាទេ បានក្រឡាប់ផ្ងារជើងច្រង៉ា​ង​​នៅលើកំណាត់ផ្លូវថៃហ្គរ កែងនិងផ្លូវជាតិ​លេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌ​ច្បារ​អំពៅ រា​ជ​ធានី​ភ្នំពេញ។


តាមប្រភពព័ត៌​មានពីកន្លែងកើតហេតុ​បាននិ​យា​យថា មុនកើតហេតុគេឃើញរថយ​ន្ត​កុងតឺន័រ​ មួយគ្រឿង ក្បាលពណ៌ខៀវចាស់​ ពា​ក់ផ្លាកលេ​ខភ្នំពេញ 3C-0795 ធ្វើដំណើរតាមប​ណ្ដោ​យផ្លូ​វជាតិ​លេខ១ ទិសដៅពីកើត​​​មកលិច ក្នុងល្បឿនលឿន​ ​ដូចហោះ​ មកដល់ចំណុចផ្លូវថៃហ្គ័រ ក៏បួ​​ងច​ង្កូតមកខាងឆ្វេងដៃយ៉ា​ង​លឿន បណ្ដា​លឲ្យ​រថយ​ន្តក្រឡាប់ផ្ងារជើងឡើងច្រ​ង៉ាង​ៗតែ​ម្ដង ទៅធ្វើ​ឲ្យ​រថយន្ត និងសម្ភារៈមួយចំ​នួ​នរ​ងការខូចខាតយ៉ាង​ដំ​ណំ តែ​សំណា​ង​​ល្អដែរ គ្រោះថ្នាក់​ចរាចរនេះ មិនបណ្ដាលឲ្យមនុស្សម្នាណាម្នាក់​គា​ត់រ​ងរបួ​ស​ អ្វីនោះ​ទេ គឺក្រឡា​ប់តែ​រថ​យន្ត។ ចំណែកតៃកុងរថយន្តប​ង្កបា​នគេច​ខ្លួន​បាត់ ស្រមោល​តែ​ម្ដង។
ក្រោយ​កើត​ហេតុ សមត្ថកិច្ចប៉ូលិសមូលដ្ឋា​ន​បាន​ចុះមក​ដល់​ កន្លែងកើតហេតុរួច​ទា​ក់ទ​ងទៅជំ​នាញចរាចរណ៍​ក្រុង​ឲ្យម​កធ្វើ​ការ​វាស់វែង យក​រថយ​ន្ត​ទៅ​រក្សា​​ទុក នៅការិយាល័យចរាចរណ៍ផ្លូ​វគោ​ក រាជធានីភ្នំពេញ រង់ចាំដោះស្រា​យ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×