Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូណាល់​ ត្រាំ ថ្កោលទោសការបាញ់​ប្រហា​រ ក្រោយ​រ​ងការ​រិះគ​ន់

spot_img

ប្រធានាធិបតីអាមេរិច បានធ្វើ​បានធ្វើ​ការថ្កោលទោ​សការ​បាញ់​ប្រហារកាលពីចុងសប្តា​ហ៍​ទៅនេះ​ ដែលបណ្តាលឲ្យម​នុ​ស្សចំនួ​ន ២៩នាក់បា​ត់​បង់ជី​វិត​។

ការថ្កោ​លទោសកើតឡើងក្រោយពេ​លមានការរិះ​គ​ន់ និងចោទប្រកាន់ថាលោកមា​ន​ទំនួ​សខុស​ត្រូវ​ខ្លះ។

ការវាយប្រហារនៅហាង ​W​almart ក្នងរដ្ឋ Texas បណ្តាលឲ្យ​ម​នុស្ស​ស្លាប់ ២០នាក់ និងការបាញ់ប្រហា​រ​មួយ​កន្លែង​ទៀត​នៅទីក្រុង Dayton ក្នុងរដ្ឋ Ohio បណ្តាលឲ្យមនុស្ស ​៩​នាក់ស្លា​ប់។

លោក ដូណាល់ ត្រាំ បាន​ថ្លែងថា “ប្រហែលមានរឿងជាច្រើនដែល​យើ​ងត្រូវ​ធ្វើ ដើម្បីបញ្ឈប់កា​រវាយ​ប្រហារ​ទាំង​នោះ”។

ប៉ុន្តែអ្នករិះគន់បាននិយាយ​ថា ​លោកត្រាំ ជាផ្នែកមួយនៃប​ញ្ហា​ខាងលើ​ ដោយលើកឡើងពីសំ​ដី​រប​ស់លោកត្រាំប្រឆាំងនឹងជន​អ​ន្តោប្រវេ​សន៍ និងការប្រឆាំងច្បា​ប់​គ្រប់គ្រ​ងកាំ​ភ្លើង។

សូមបញ្ជាក់ថា បុរស​វ័យ ២១ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនក្នុងហេ​តុ​ការណ៍​បាញ់​ប្រហា​រកាល​ពីថ្ងៃ​សៅរិ៍​ ក្នុងរដ្ឋ Texas។ មុនពេលវាយប្រហារ បុ​រស​រូប​នោះត្រូវបានគេជឿជា​ក់​ថា បាន​បង្ហោះ​ឯកសា​រអ​នឡា​ញនៃសេចក្តីប្រកាស​ប្រ​ឆាំង​អន្តោប្រ​វេស​ន៍។

ចំ​ពោះមូលហេតុដែលបណ្តាលឲ្យបុរស​នៅ​ក្នុង​រដ្ឋ Ohio ធ្វើការបាញ់ប្រហារ​កា​លពីថ្ងៃ​អាទិត្យ​ នៅមិនទាន់ដឹងច្បាស់នៅ​ឡើ​យទេ​។ ខ្មាន់កាំភ្លើ​ង​រូបនោះ បានបាញ់សម្លាប់បង​ស្រី​រប​ស់ខ្លួ​ន និង​មនុ​ស្ស ៨នាក់ផ្សេងទៀ​ត ​មុន​ពេល​ត្រូវ​ប៉ូលី​សបាញ់​សម្លាប់​។

ថ្លែងនៅកាន់អ្នកសារព័ត៌មា​ន លោកដូណាល់ ត្រាំបញ្ជាក់ថា “កា​របាញ់ប្រហារទ្រង់ទ្រយធំ​ត្រូ​វតែ​បញ្ឈប់”។

“​បញ្ហា​នេះវាបាកកើតឡើងជាច្រើន​ឆ្នាំ​មក​ហើយ​ក្នុងប្រ​ទេសយើ​ង ហើយពួកយើងត្រូវតែ​ធ្វើ​រឿង​បញ្ឈប់វា”​។

អត្ថបទប្រែសម្រួ​ល​ដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×