Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យ ការប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តត្បូងឃ្មុំ

spot_img

ត្បូងឃ្មុំ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងថា នៅព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០១៩នេះ លោក នាយឧត្តមសេនីយ៍​ ​សៅ សុខា អគ្គមេបញ្ជាការរងនៃកង​យោ​ធពល​ខេម​រភូមិន្ទ មេបញ្ជាការកងរា​ជ​អាវុ​ធហត្ថ​លើផ្ទៃប្រ​ទេស និងជាប្រធានគណៈក​ម្ម​ការជាតិ ដើម្បីទ​ប់ស្កាត់ និងបង្ក្រាបបទល្មើសធន​ធាន​ធម្ម​ជាតិ បានអញ្ជើញចុះត្រួតពិ​និ​ត្យ និងស្តាប់របាយការណ៍កិច្ចប្រ​តិ​បត្តិការ​ទប់ស្កាត់ និងបង្ក្រាបបទល្មើស​ព្រៃឈើ​ នៅខេត្ត​ត្បូង​ឃ្មុំ ដោយមានការអញ្ជើញចូលរួ​ម​ពីគណៈ​ប្រតិភូអន្តរក្រសួង ស្ថាប័ន​ច​ម្រុះផងដែរ។

នៅព្រឹកថ្ងៃនេះនាយឧត្តមសេនីយ៍ សៅ សុខា និងក្រុមមន្រ្តី បានចុះទៅពិនិត្យនៅមូលដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ មុនបន្តដំណើរទៅតាមបណ្តាខេត្តផ្សេងទៀតរួមមាន ខេត្តក្រចេះ ខេត្តរតនគីរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែងជាដើម។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងថា នាយ​ឧត្ត​មសេនីយ៍ សៅ សុខា បានចាប់ផ្តើមត្រួតពិនិត្យ​នៅតា​មក្រុម​ហ៊ុន និងកន្លែងស​ន្និធិ​ឈើ ព្រមទាំងមធ្យោ​បាយ ដោយមុនដំបូងធ្វើឡើង​នៅ​ស្រុកមេ​មត់ ខេត្តត្បូងឃ្មុំ ដើម្បីរកឲ្យ​ឃើញ​ថា តើទីតាំងស្តុកឈើ​ទាំ​ងនេះ មានច្បាប់ត្រឹមត្រូវ និងធ្វើទៅតាមច្បាប់ដែ​រ​ឬទេ? បើសិន​រ​កឃើញ​ថា មិនមាន​ច្បា​ប់ត្រឹម​ត្រូវ និងដំណើរការ​ខុ​សច្បាប់​នោះ នឹងត្រូវប្រឈមនឹងវិ​ធា​នកា​រច្បាប់​ជាក់​ស្តែង។ ព្រឹកនេះ យើងចុះមើលកន្លែងសន្និធិនៅស្រុកមេម​ត់​ចំនួន ៥កន្លែង ហើយពេលថ្ងៃ យើងបន្តទៅស្រុកស្នួល ខេ​ត្តក្រចេះ​មើល ៩កន្លែងទៀត និងមើលច្រ​ក​ផ្សេងៗ ដែលពួកគាត់ធ្លាប់នាំ​ឈើ​ចេញនោះ​ គឺយើងនឹងមើ​ល​ទាំងអ​ស់ ដើម្បីឲ្យមន្រ្តីនៅក្នុងអន្តរ​ក្រ​សួងដែ​លអញ្ជើ​ញម​កនេះ បានវាយតម្លៃពី​ភា​ពខ្វះច​ន្លោះ និងត្រូវទប់ស្កាត់​ប​ន្តទៀត​ ដើម្បីយើងរក្សាឈើយើ​ង​ហ្នឹង។

លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថា បន្ទាប់មក នាយឧត្ត​មសេ​នីយ៍​ សៅ សុខា នឹងបន្តចុះពិនិត្យនៅ​ខេ​ត្តម​ណ្ឌល​គិរី ជាកន្លែងក្រុមហ៊ុនស​ម្ប​ទាន​សេដ្ឋ​កិច្ចទាំ​ងឡាយ ដើម្បីឲ្យក្រុមការងា​រ​វាយត​ម្លៃ រួចស្នើសុំទៅ​រា​ជរដ្ឋា​ភិបា​ល សុំគោលកា​រ​ណ៍ប​ន្ត បើខុសនឹងលុប​ចោ​លតែ​ម្តង គោលបំណងរក្សាព្រៃ​ឈើ​របស់​យើង​៕ដោយ:កូឡាប

spot_img
×