Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ប្រកាសថា នឹង​បើក​ខ្សែ​ទូរស័ព្ទ​សំរាប់​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​វិញ​

spot_img

ប្រទេស​កូរ៉េ​ខាងជើង​បាន​និយាយថា ខ្លួន​នឹង​ធ្វើ​ការបើក​បណ្តាញទូរស័ព្ទ​សំរាប់​ទំនាក់ទំនង​សារ​ជា​ថ្មី​ជាមួយ​នឹង​កូរ៉េខាងត្បូង ដើម្បី​សម្រួល​ដល់​ការពិភាក្សា​គ្នា​ពី​ការចូលរួម​របស់​កូរ៉េខាងជើង​ក្នុង​ព្រឹត្តិការណ៏​កីឡា អូ​ឡាំ​ពិ​ច​រដូវរងា​ខាងមុខ​។​

​បណ្តាញ​ទំនាក់ទំនង​រវាង​កូរ៉េ​ខាង​ទាំង​ពីរ នឹង​ត្រូវ​បើក​សារ​ជា​ថ្មី​នៅ​ម៉ោង ៣ និង​៣០​នាទី​ល្ងាច​នេះ (​ម៉ោង នៅ​កូរ៉េ​)​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​កូរ៉េខាងត្បូ​ង Yonhap​។​

​ការបើកឲ្យ​មាន​ខ្សែ​ទូរស័ព្ទសំ​រាប់ទាក់​ទង​គ្នា​វិញ​នេះ កើតឡើង ក្រោយពេល​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានប្រកាសថា ខ្លួន​បើកចំហរ​ឲ្យមាន​កិច្ចសន្ទនា​ជាមួយនឹង​ទីក្រុង​សេ​អ៊ូ​ល និង​ការ​បញ្ជូល​គណៈប្រតិភូ​កីឡា​កូរ៉េខាងជើ​ង​ឲ្យចូល​រួម​កីឡា​អូ​ឡាំ​ពិ​ច​នៅ​កូរ៉េខាងត្បូង​។​

​ប្រទេស​បងប្អូន​ទាំងពីរ មិន​ដែល​បាន​ធ្វើ​កិច្ចពិភាក្សា​កំរិត​ខ្ពស់​ជាមួយ​គ្នា​ចាប់តាំងពី​ឆ្នាំ ២០១៥​មក​ម្លេះ​។​

​អស់​ជាច្រើន​ឆ្នាំ​មកហើយ កូរ៉េ​ខាងជើង​បាន​កាត់​ផ្តាច់​ប្រព័ន្ធ​ទំនាក់​ទំនាក់​ជាមួយនឹង​កូរ៉េខាងត្បូង និង​បដិសេធ​មិន​ធ្វើ​ការឆ្លើយតប​អ្វី​ទាំងអស់​ចំពោះ​ការតេទំនាក់ទំនងម​ក​ពី​កូរ៉េខាងត្បូង​។​

​ឯ​ប្រទេស​កូរ៉េ​ខាងត្បូង​នេះ​វិញ បានបញ្ជាក់​ថា ស្វាគ​ម​ន៏​ចំពោះ​ការចូលរួម​របស់​កូរ៉េខាងជើង​ក្នុង​កីឡា​អូ​ឡាំ​ពិ​ច ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែក្រោយ​៕ សុភ័ក្ត្រ​

spot_img
×