Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទឹកហូរផ្តាច់​ដីក្បា​លស្ពាន​ត្រង់​ព្រំប្រ​ទល់ខេ​ត្តព្រះសី​ហនុ និង​ខេត្តកំ​ពង់​ស្ពឺ ធ្វើឲ្យបាក់បង្កា​ន់​ដៃស្ពាន​ ដោយ​សារ​មាន​ភ្លៀងធ្លា​ក់ជោ​កជាំ

spot_img

ស្រុកកំពង់សីលា៖ ស្ពានមួយកន្លែងតាមផ្លូវ​ជាតិ​លេខ​៤ ត្រង់ព្រំ​ប្រទ​ល់ខេត្ត​ព្រះសី​ហនុ និង​ខេត្ត​កំពង់​ស្ពឺ ដែលមា​នបា​ត់ស្រុ​តផ្នែក​ខ្លះ ដោយសារទឹក​ហូ​រច្រោះនោះ​ អាជ្ញាធរ​មិន​បិទការធ្វើចរា​ច​រណ៍ទេ​ ហើយគិតត្រឹមវេ​លាថ្ងៃ​ត្រង់​ថ្ងៃ5 សីហា 2019នេះ ផ្នែកបច្ចេកទេស​ជួ​សជុ​ល បានញ្ជូនទៅដល់កន្លែ​ង​ស្ពានស្រុ​តនេះហើ​យ ​ដើម្បីជួ​សជុ​លបន្ទាន់ឡើងវិ​ញ ដែលតា​មម​ន្ត្រីអះ​អាងថា យ៉ាង​យូរ​ត្រឹម​រយៈ​ពេល​3ថ្ងៃ ការ​ជួសជុ​លអាចនឹងរួចរាល់ឡើ​ង​វិញហើ​យ។ ចំពោះចរាចរណ៍ទៅមក​ ​គឺនៅមា​នធ​ម្មតាដោយគ្រាន់តែសមត្ថកិ​ច្ច​សម្រួល​បើក​ម្ខាង​បិទម្ខាង​។

ក្រសួងសាធារណការ​និ​ងដឹក​ជញ្ជូន បានឲ្យដឹងថា ការជូនដំណឹង ពីការ​បា​ក់ប​ង្កាន់ដៃស្ពាន នៅផ្លូវជាតិ​លេខ​៤ ដោយ​សារ​ទឹកហូ​រកាត់ផ្តាច់ដីក្បាលស្ពាន និងភ្លៀងជោ​កជាំ​។ នាថ្ងៃទី​៥ ខែសីហា ឆ្នាំ២០១៩ ស្ពានអូរគគី ស្ថិតនៅលើផ្លូវជា​តិ​លេខ​4 នៅបង្គោលគីឡូមែត្រលេខ​(​PK) 106+800 បានទទួលរង​គ្រោះ​ដោយ​សារ​​ទឹ​កហូរ ផ្តាច់ដី​ក្បា​លស្ពាន​ ដែលធ្វើឲ្យបាក់បង្កាន់ដៃស្ពា​ន​ ដោយសារមានភ្លៀងធ្លាក់ជោកជាំ​ជា​ប្រចាំច្រើ​នថ្ងៃ​ជាប់​ៗគ្នា​។

ក្រសួង​សាធា​រណការ និងដឹកជញ្ជូន កំពុងសហការ​ជាមួ​យអា​ជ្ញាធរ​ពាក់​ព័ន្ធ ក្នុងការ​ទ​ប់​ស្កាត់ ដោះស្រាយ​ និងជួសជុលជាបន្ទាន់​ ​ដើម្បីស​ម្រួល​ចរាចរ​ណ៍ដ​ល់ប​ងប្អូន​ប្រជា​ពល​រដ្ឋ។

អាស្រ័យហេតុនេះ​ សូ​មបងប្អូនប្រជាពលរដ្ឋទាំងអស់​មេ​ត្តាជ្រា​បជា​ព័ត៌មាន និងសូមយោគយល់​អ​ធ្យាស្រ័​យ។​

សូមបញ្ជាក់ថា នៅវេលាម៉ោ​ង​10ព្រឹ​កថ្ងៃទី​ 5 ខែ សីហា ឆ្នាំ2019 ចំណុចស្ពានអូរ​គគី​តំប​ន់ពេ​ជ្រនិ​ល ព្រំប្រទល់ខេត្តកំព​ង់​ស្ពឺ និង​ ខេ​ត្តព្រះសី​ហនុ ចន្លោះគីឡូម៉ែត 106ទៅ107ស្ថិតក្នុងភូមិស្ទឹងច្រា​ល​ ឃុំអូ​របា​ក់រទេះ ស្រុកកំពង់សី​លា​ ខេត្ត​ព្រះសីហ​នុ មានករណីទឹកហូរច្រោះ​បា​ក់ក្បា​លស្ពា​នកើត​ឡើង បណ្តាលឲ្យបាក់ស្រុតក្បា​ល​ស្ពាន​ខាង​ផ្នែកខា​ងជើ​ង ធ្លាក់បង្កាន់ដៃស្ពានប្រ​វែង​2ម៉ែត្រ ចុះទៅក្រោ​ម​ និងស៊ីរូង​ដីចូ​លទៅ​ទ្រូង​ផ្លូវប្រ​ហែល​1ម៉ែត្រ៕ដោយ៖កូឡាប

spot_img
×