Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម ៖ ផ្ទុះឃ្លាំងអេតចាយ ក្បាលគ្រាប់ធ្លាក់ចុះដូចដំណក់ទឹកភ្លៀង

spot_img

បន្ទាប់ពីស្នូរផ្ទុះធ្វើឲ្យរញ្ជូយភូមិ ក្វាងដូ ខេត្តបាក់និញ ក្បាលគ្រាប់ចាស់ៗ បានខ្ទាតធ្លាក់ចុះមកដូចដំណក់ទឹកភ្លៀងប៉ាយពេញភូមិ។

វេលាម៉ោង ៤និង៣០ ថ្ងៃទី ៣/១ ស្នូរផ្ទុះបានធ្វើឲ្យរញ្ជួយភូមិ ក្វាងដូ ។ ក្មេង២រូប បានស្លាប់ ហើយមនុស្សជាច្រើនរងរបួស។

អនុប្រធានឃុំឲ្យដឹងថា ទីកន្លែងផ្ទុះនេះជាឃ្លាំងអេតចាយ ស្ថិតនៅភូមិក្វាងដូ។

ផ្ទះដែលនៅចម្ងាយពីទីនោះចម្ងាយ១០០ម៉ែត្រ សុទ្ធតែឮស្នូរផ្ទុះយ៉ាងច្បាស់ ហើយរញ្ជួយដី។ ប៉ុន្មានវិនាទីក្រោយមកប៉ុណ្ណោះក្បាលគ្រាប់ចាប់ផ្តើមហើរធ្លាក់ពេញភូមិ ប៉ូលិសបានឡោមព័ទ្ធជុំវិញឃ្លាំងនេះ១គីឡូម៉ែត្រការ៉េដើម្បីត្រួតពិនិត្យ ។

រីឯកម្លាំងវិស្វកម្មក៏កំពុងស្វែងរកគ្រាប់ពុំទាន់ផ្ទុះ។

ទោះបីស្ថិតនៅក្រៅតំបន់ហ៊ុំព័ទ្ធក្តី តែពលរដ្ឋជាច្រើនពុំទាន់ហ៊ានវិលត្រឡប់មកផ្ទះវិញដោយហេតុថា ខ្លាចមានការផ្ទុះបន្តទៀត។

កងទ័ពនិងនគរបាលជាច្រើនបានធ្វើការប្រមែប្រមូលក្បាលគ្រាប់ ដែលធ្លាក់រាយប៉ាយពេញភូមិ។

ប្រជាជាជនក៏ជួយប្រមូលក្បាលគ្រាប់ដែរ។

តាមលោក ង្វៀង ទឺគ្វិន ប្រធានគណៈកម្មាខេត្តបាក់និញ ឲ្យដឹងថា មូលហេតុបឋមដែលបានសន្និដ្ឋាន គឺពលរដ្ឋទិញគ្រាប់ចាស់ៗមិនទាន់ផ្ទុះមកធ្វើការកែច្នៃ។

នៅសល់ក្បាលគ្រាប់ជាច្រើនដែលផ្ទុកលើរទេះ ត្រូវបានសមត្ថកិច្ចរក្សាទុក ហើយនឹងបើកករណីស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ៕ សូយន

កាមេរ៉ាសុវត្ថិភាពនៅជិតកន្លែងកើតហេតុបានថតជាប់សំឡេងផ្ទុះ ព្រមទាំងស្នូរហើររបស់ក្បាលគ្រាប់កាំភ្លើង។

spot_img
×