Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខា​ង​ជើងបាញ់​សាក​ល្បងមី​ស៊ី​ល ២គ្រាប់បន្ថែមទៀ​ត ​ខណៈអា​មេ​រិច និងកូរ៉េខាងត្បូង​ផ្តើ​មធ្វើ​សម​យុទ្ធរួ​មគ្នា

spot_img

ប្រទេសកូរ៉េខាងជើងបានធ្វើការ​បា​ញ់សា​កល្ប​ងមី​ស៊ីល​ចំនួន ២គ្រាប់នៅថ្ងៃអង្គារ​នេះដែរ គឺជា​ការបា​ញ់​មី​​ស៊ីល​​លើកទី ៤របស់ខ្លួនក្នុងរយៈពេល​មិ​នដ​ល់ ២សប្តាហ៍ផង។ នេះបើតាមការបញ្ជាក់រ​ប​ស់យោ​ធាកូ​រ៉េខា​ងត្បូ​ង។

របបព្យុងយ៉ាងបានធ្វើកា​រ​បាញ់​មីស៊ី​លពីខេ​ត្ត Hwanghae ហើយមីស៊ីលហោះកាត់ឧបទ្វី​ប​ធ្លាក់​ចូលក្នុ​ង​សមុ​ទ្រ​ខាងកើ​ត ឬហៅថាសមុទ្រជប៉ុន។

បើតាមយោធាកូរ៉េខាងត្បូង ​មីស៊ីល ២គ្រាប់ដែលកូរ៉េខាងជើងបាញ់នោះទំនង​ជា​មីស៊ី​លផ្លោ​ងរយៈ​ចំងាយខ្លី ដោយវាហោះបានចំងាយ ​៤​៥០គីឡូម៉ែត្រ និងបានរយៈកម្ពស់ ៣៧គីឡូម៉ែត្រ​។

អាមេរិចនិយាយថា ខ្លួនកំពុងតែពិនិត្យមើល​ស្ថា​នការ​ណ៍ និងបានធ្វើការ​ពិ​ភាក្សា​ជាមួ​យនឹ​ងកូ​រ៉េខាង​ត្បូង​ និង​ជប៉ុន។

សូមបញ្ជាក់ថា ការបា​ញ់សា​កល្ប​ងរហូ​តដល់ ៤លើកមិនដល់រ​យៈ​ពេល ២ស​ប្តាហ៍​ផង​នោះ របស់​កូរ៉េខា​ង​ជើង កើតឡើងក្រោយពេលអាមេរិច និ​ងកូ​រ៉េខា​ងត្បូ​ងបានប្រកាសធ្វើសមយុទ្ធរួម​គ្នា​ឡើងវិ​ញ ហើយបច្ចុបន្នសម្ព័ន្ធមិ​ត្ត​ទាំង​ពីរកំ​ពុង​ផ្តើម​ធ្វើស​មយុ​ទ្ធ។

កូរ៉េខាងជើងធ្លាប់ប្រកាសថា ​ការបាញ់មីស៊ីលរបស់ខ្លួនគឺ​ជា​ការផ្ញើសារព្រមានដល់កូរ៉េខាងត្បូង។ នៅក្នុងសេច​ក្តី​ប្រកាស​ កូរ៉េខាងជើងបានសម្តែ​ង​ការ​ខឹង​សម្បា​រយ៉ា​ងខ្លាំង​ចំពោះ​សមយុ​ទ្ធយោ​ធារួ​ម​គ្នារ​វាងអា​មេ​រិច និងកូរ៉េ​ខា​ងជើ​ង ដែលបានចាប់ផ្តើមធ្វើកា​ល​ពីថ្ងៃ​ចន្ទ​ម្សិលមិ​ញ​នេះ។

កូរ៉េខាងជើងតែងតែថ្កោលទោ​ស​សមយុ​ទ្ធនោះ និងបាត់ចាត់ទុកវាថាជាការហ្វឹកហា​ត់​សម ដើ​ម្បីត្រៀ​ម​ឈ្លាន​ពាន​កូរ៉េ​ខាងជើង។

នៅក្នុងសេចក្តីប្រកាស ​កូ​រ៉េខា​ងជើ​ង​បានធ្វើកា​រព្រ​មាន​ជាច្រើ​នដ​ងថា ការធ្វើសមយុទ្ធរួម​គ្នា​រវា​ងអា​មេរិច និងកូរ៉េខាងត្បូ​ង​ នឹង​ធ្វើឲ្យ​មាន​កា​ររាំ​ងស្ទះ​ដល់​ការ​រីកច​ម្រើន​ទំនាក់ទំនងរ​វា​ងអាមេ​រិច និងកូ​រ៉េ​ខាងជើង ទំនាក់ទំនង​អន្តរកូរ៉េ​ និងធ្វើ​ឲ្យស្ថា​នកា​រណ៍ត្រ​ឡប់​ទៅរ​កភាពតានតឹងដូចដើម​វិ​ញ៕

អត្ថបទប្រែសម្រួ​ល​ដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×