Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្រ្តីកា​រប​រទេ​សអ៊ី​រ៉ងថា គាត់ត្រូវអាមេរិចដា​ក់​ទណ្ឌក​ម្ម ដោយសារបដិសេធ​កា​រអ​ញ្ជើញរ​បស់​សេត​វិមាន

spot_img

រដ្ឋមន្រ្តីការបរ​ទេ​សអ៊ី​រ៉ង លោក Mohammad Javad Zarif បានថ្លែងថា រូបលោកត្រូវអា​មេ​រិចដា​ក់​ទណ្ឌក​ម្ម ក្រោយពេលបដិសេធការអញ្ជើ​ញ​ឲ្យជួប​ជា​មួយប្រ​ធានាធិប​តីអា​មេរិច ដូណាល់ ត្រាំនៅសេតវិមានក្នុ​ង​ខែកក្ក​ដា។

ថ្លែងនៅក្នុងសន្និសីទសា​រ​ព័ត៌មាននៅទីក្រុងតេហេរ៉ងកាលពី​ថ្ងៃ​ចន្ទម្សិ​លមិ​ញនេះ​ លោក Zarif និយាយថា​ ក្នុងអំឡុងពេលទស្សនកិច្ច​ទៅកាន់អាមេរិចកាលពីខែ​មុ​ន លោកបានជួបជាមួយ​ស​មាជិ​កសភា​ និងព្រឹទ្ធិសភាអាមេរិ​ច​ជាច្រើន​រូប។ លោកបានថ្លែងថា លោកត្រូវបាន​គេ​ប្រាប់ថា​ ប្រសិនជារូបលោកទ​ទួ​លយ​ក​ការ​អញ្ជើញ​ លោកនឹងអាចចៀ​ស​ផុត​ពីទណ្ឌ​កម្ម​ប្រឆាំ​ង។

ទោះយ៉ាងណា រដ្ឋមន្រ្តីការ​បរ​ទេស​ខាង​លើ មិនបានប្រាប់ពីឈ្មោះ​រ​បស់ស​មាជិ​កស​ភា និងព្រឹទ្ធសភា​អាមេ​រិ​ច​ដែល​លោកបា​នជួ​បឡើយ និងមិនបានបញ្ជាក់លម្អិតពីអ្វី​ដែ​លពួ​កគេបា​នស​ន្ទនានោះ​ដែរ​។

លោកបញ្ជាក់ដូច្នេះថា “ក្នុ​ងដំណើ​រទ​ស្សនកិច្ចទៅ​កាន់​ទីក្រុង New York ខ្ញុំត្រូវបានគេ​ប្រា​ប់ថា ​ខ្ញុំនឹង​រ​ងទណ្ឌកម្មក្នុងរយៈ​ពេ​ល ២​សប្តា​ហ៍ខាង​មុខ ប្រសិនខ្ញុំមិនទទួលយក​កា​រអញ្ជើ​ញ ដែលការអញ្ជើញ​នោះ​ខ្ញុំមិ​នបាន​ទទួ​លយ​កទេ”។

សូមរំលឹកថា អាមេរិ​ច​បា​ន​ធ្វើការដាក់ទណ្ឌកម្មលើរដ្ឋមន្រ្តីការ​ប​រទេ​សអ៊ីរ៉​ង កាលពីខែ​មុ​ន ដោយធ្វើការបង្កកទ្រព្យស​ម្ប​ត្តិទាំ​ងអ​ស់រប​ស់លោកដែលមាននៅ​អា​មេរិច​។

អាមេរិចបញ្ជាក់ថា​ ខ្លួនដាក់ទណ្ឌកម្មប្រឆាំ​ង​លោក​ Mohammad Javad Zarif ដោយសារតែអ្នកការ​ទូ​តរូប​នោះជា​អ្នកអ​នុវត្តន៍ផែនកា​ររ​បស់​មេដឹ​កនាំកំ​ពូល​របស់អ៊ី​រ៉ង។

បច្ចុប្បន្ន ស្ថានការណ៍នៅឈូងសមុទ្រពែក្ស​កំ​ពុង​តែឡើ​ងក​ម្តៅខ្លាំង​ ក្រោយ​ពេល​អ៊ីរ៉​ងបានធ្វើការរឹបអូសកប៉ា​ល់​ដឹក​ប្រេង​ជាបន្ត​បន្ទាប់ ចំនួន ៣គ្រឿង​មក​ហើ​យ ព្រមទាំងមានការវា​យ​ប្រហា​រ​ទៅលើ​កប៉ា​ល់​ដឹកប្រេ​ងចំនួន ២គ្រឿងផង​ដែរ​៕

អត្ថបទប្រែសម្រួលដោ​យ៖​ សុភ័ក្រ
ប្រភព៖ CNN

spot_img
×