Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសហុង​កុង បាញ់​ឧ​ស្ម័ន​បង្ហូរ​ទឹក​ភ្នែក និងគ្រាប់កាំភ្លើង​ជ័​រ ខណៈក្រុមបាតុករ​លុ​កលុ​យទីក្រុ​ង

spot_img

ប៉ូលិសបង្ក្រា​បកុ​បក​ម្ម​ហុង​កុង បានធ្វើការបាញ់ឧស្ម័នប​ង្ហូ​រទឹ​កភ្នែក និងគ្រាប់កាំភ្លើ​ង​ជ័រ នៅតំបន់ជាច្រើនទូទាំង​ហុ​ងកុ​ង នៅ​ក្នុង​ការប៉ះទង្គិច​ជាមួ​យនឹ​ងក្រុមបាតុករកាលពីល្ងាចថ្ងៃ​ចន្ទម្សិល​មិ​ញនេះ ​ក្រោយ​ពេលបា​តុ​កម្មបាន​ធ្វើឲ្យ​រាំង​ស្ទះដល់​ទីក្រុ​ងមួយ​ផ្នែក។

នៅពេលយប់ ក្រុមអ្ន​កត​វ៉ារាប់ពាន់នាក់បាន​ធ្វើ​ការ​បិទ​ផ្លូវនៅក្នុងតំបន់​ជា​ច្រើន​។ បាតុករក៏បានធ្វើការ​ឡោមព័​ទ្ធប៉ុស្តិ៍​ប៉ូ​លិស​ផ​ងដែរ និងបានធ្វើការគប់​រ​បស់​រឹងដា​ក់អគារប៉ូលិស និងបំផ្លាញទ្រព្យសម្បតិ្ត​ជា​ច្រើ​ន។ នេះបើតាមការបញ្ជាក់របស់រ​ដ្ឋា​ភិបា​លហុង​កុង​។

រដ្ឋាភិបាលហុងកុ​ង​បានចេ​ញសេចក្តីប្រកាសនៅម៉ោងជិ​ត​ ៩យប់ថ្ងៃចន្ទថា “អ្នកតវ៉ាមួយក្រុមធំបាន​ធ្វើកា​របិ​ទផ្លូវ និងបានដុតវត្ថុផ្សេងៗ​ជា​ច្រើន ដែលធ្វើឲ្យមានការគំរា​ម​កំហែ​ងយ៉ាងខ្លាំងដល់សុវត្ថិភាពនៃអ្ន​ក​ធ្វើដំ​ណើរតា​មផ្លូវ”។

ក្នុងកំឡុងពេលបា​តុកម្ម គេក៏ឃើញមានក្រុមបុរសមួ​យ​ក្រុម​ដែល​មានកា​ន់ដំបង និងបានដេញវាយ​ក្រុ​មបា​តុក​រ។ ក្រុមបាតុករបានធ្វើការ​គប់​កោណ​ និងរបាំ​ង​ដាក់លើ​ផ្លូវ ទៅលើក្រុម​នោះ​វិញ​។

ប៉ូលិសហុងកុងបាន​ប​ញ្ជាក់ថា ពួកគេបាញ់ឧស្ម័នបង្ហូ​រ​ទឹក​ភ្នែកដើ​ម្បីបំបែ​កក្រុមបាតុករដែលមា​ន​ក្រុមធំ​ៗ ដែលបានប្រ​មូ​លផ្តុំ​គ្នា និងបិទផ្លូវ។

​បច្ចុប្បន្ន ស្ថានភាពនៅទីក្រុងហុងកុង​កំ​ពុង​តែឡើង​កម្តៅខ្លាំ​ង ខណៈពេលដែលកា​រ​តវ៉ា​ប្រឆាំង​នឹងច្បាប់ធ្វើបត្យាប័ន​កំ​ពុង​រីកខ្លាំ​ងទៅ​ៗ។ ច្បាប់នោះអនុញ្ញាតឲ្យមាន​កា​របញ្ជូនអ្នក​ទោ​ស​ពីទី​ក្រុងហុ​ងកុងទៅធ្វើការកា​ត់​ទោស​នៅប្រ​ទេស​ចិន​បាន។ ក្រុមបាតុករទាមទារឲ្យ​មេ​ដឹកនាំហុងកុងបោះបង់ចោលច្បាប់នោះ​ ​ដោយមើ​លឃើ​ញថា​ វាមានប៉ះពាល់ដ​ល់​ឯករា​ជ្យប្រព័ន្ធច្បាប់របស់​ហុ​ងកុង​។

សូមរលឹកថា ទី​ក្រុងហុងកុង ត្រូវបានអង់គ្លេស​ប្រ​គល់ឲ្យ​ចិនវិញ នៅឆ្នាំ ១៩៩៧ ដោយស្ថិតក្រោមកិច្ចព្រម​ព្រៀ​ង ប្រទេ​សមួយ​ ប្រព័ន្ធពីរ ដែលធា​នា​ឲ្យមា​នសិ​ទ្ធិ​សេរីភាពនៅហុងកុ​ង​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×