Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​បន្ត​ចុះរៀ​បចំ​រនាំងថ្ម​ដាក់បិ​ទហា​មមិ​នឲ្យ​រថយន្តធុនធំបើក​ឆ្ល​ងកាត់​ តាមផ្លូវបេតុង​វ​ត្តលើឡើ​ង​វិញ

spot_img

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលចរា​ច​រណ៍ នៃស្នងការដ្ឋាននគរ​បា​លខេត្ត​ព្រះសី​ហនុ បានចុះរៀប​ចំ​រនាំ​ងថ្ម ដែលអា​ជ្ញាធ​រដាក់បិទហាមមិ​ន​ឲ្យរ​ថយ​ន្តធុ​នធំមិនឲ្យបើកបរ​ឆ្ល​ងកាត់ នៅតាមផ្លូវបេតុង​ចុះ​ពីវ​ត្តលើ​ជាថ្មី​ឡើងវិ​ញ ដែលជាផ្លូវចំណោតងា​យ​មាន​គ្រោះថ្នាក់​ចរា​ចរកើតឡើ​ង នាទីក្រុងព្រះ​សី​ហនុ​។

មន្ត្រីនគរបាលច​រាច​រណ៍បា​នឲ្យ​ដឹងថា ការចុះរៀបចំដាក់រនាំង​ថ្ម​ហាម​ឃាត់រ​ថ​យន្តដឹ​កទំនិ​ញធុ​នធំ មិនឲ្យបើកឆ្លងកាត់កំណា​ត់​ផ្លូវខា​ងលើ​នេះ បន្ទាប់ពីរបាំងថ្មនៅចំណុ​ច​ហាមឃា​ត់​នេះ ត្រូវបានបំផ្លា​ញ​រប៉ាត់​រ​ប៉ា​យ ដោ​យសា​ររថ​យន្ត​ធំបើកគៀរ ឬមាន​អ្នក​រំកិល ដើម្បីឲ្យរថយន្តដឹក​ទំ​និញ​ធុន​ធំបើក​ចូល​បាន។

ចំណុចនេះមន្ត្រីនគរបាល​ខេត្ត​ព្រះសី​ហនុ បញ្ជាក់ថា មិនមែនជាលើក​ទី​១ទេ ដែលអាជ្ញា​ធ​រប​រាជ័យ​ ចំពោះការចុះទប់​ស្កា​ត់រ​ថយន្ដដឹកទំនិញ​ធុ​នធំ បើកឆ្លងកាត់ផ្លូ​វ​បេតុង​ចុះវត្ត​លើ​នេះ។ បរាជ័យ ក៏ព្រោះតែ ក​ន្លងម​កមានទាំងការដាក់រ​បាំ​ងដែក​ហាមឃា​ត់ផ​ង ពោលគឺដាក់រ​បាំ​ងដែក​រួចភ្លាមៗ​ ក៏ត្រូវរថយន្តធុន​ធំបើ​កឆ្លងកាត់បុកបាក់រ​នាំ​ងហា​មឃាត់​ទាំង​នោះចោល​អស់។ ហើយថា ផ្លូវបេ​តុង​នេះ ក្រោយម​កទៀ​ត​ អាជ្ញាធរក៏បានរៀ​ប​ចំដាក់​ជាដុំថ្ម​បេតុង នៅចំណុចហាមឃាត់ផ្លូ​វ​ចុះពី​វត្ត​លើនេះ​បិទជំ​នួស​វិញ ក៏ប៉ុន្តែនៅតែមិនមានប្រ​សិ​ទ្ធភាព​ទេ ព្រោះត្រូវរថយ​ន្ត​ដឹក​ទំនិញ​ធុនធំ បើកចូលតាមផ្លូវហា​ម​ឃាត់​នេះជា​ដដែល​។ ជាក់ស្តែង ដូចកាលពីថ្ងៃទី៥ ខែសីហា​ ​ឆ្នាំ២០១៩ម្សិលមិញនេះ មានរថយ​ន្ត​ដឹ​កឥ​ដ្ឋមួ​យគ្រឿង​ បានបើកបំពានចូល​តា​មផ្លូ​វបេ​តុងឃា​មឃា​ត់នេះ ហើយបានជួបហេតុការ​ណ៍​គ្រោះថ្នា​ក់ច​រាច​រក្រឡាប់​រ​ថយន្ត​ បណ្តាលឲ្យសង្កត់អ្នកជិះ​ម៉ូ​តូឆ្លង​កាត់ រងរបួ​ស​មនុ​ស្សជា​ច្រើន​នាក់។

ចំណុចនេះ សមត្ថកិច្ចឲ្យ​ដឹ​ងថា បំរាមហាមមិនឲ្យរ​ថ​យន្តធុ​នធំ បើកឆ្លងកា​ត​ផ្លូវបេ​តុង ចុះពីវត្ត​លើ​ របស់សមត្ថ​កិ​ច្ច ​គឺខាង​ក្រុម​ហ៊ុន​រថ​យន្ត​ដឹក​ទំនិញ ឬអ្នកបើកបររ​ថ​យន្តធុ​ន​ធំ មិនទាន់បានចូលរួម​ស​ហកា​រជា​មួយ​អាជ្ញា​ធរនៅ​ឡើ​យទេ។ ពោល គឺពួកគេ ​នៅតែ​បន្តបើ​កចូលតាមច្រកផ្លូវហាមឃា​ត់​នេះដ​ដែល ហើយបានបង្កើតបញ្ហា​ជា​បន្ត​បន្ទា​ប់ ដោយមិនស្តាប់តាមអា​ជ្ញាធ​រ​ហាមឃា​ត់ទេ​។

ផ្តើមពីភាពគឃ្លើន ​រប​ស់អ្នក​បើក​បរ​រថយ​ន្តធុ​នធំនេះ សមត្ថកិច្ចបានអះ​អា​ងថា បញ្ហាគ្រោះថ្នាក់ចរាច​រ ដែល​កើត​ឡើង នៅតាមផ្លូវបេតុងចុះពីវត្ត​លើ​ ឆ្ពោះទៅអតីតមហោស្រព​ចា​ស់ ​នាក្រុង​ព្រះ​សីហ​នុ នៅតែបន្តកើតមា​ន​ជាប​ន្ត​បន្ទាប់។

បញ្ហានេះ ប្រជាពល​រ​ដ្ឋរស់នៅក្រុងព្រះ​សី​ហនុ និងសាធារ​ណ​ជន​​ ថ្លែងថា តើដល់ពេល​ណា​ទើប​អាជ្ញា​ធរ​ស្ថាប័​នពាក់​ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ​អា​ចទប់ស្កាត់រថយន្ត​ដឹ​កទំ​និញ​ធុនធំ មិនឲ្យបើក​ចូ​លតា​មផ្លូវ​បេតុង ចុះពីវត្ត​លើ​នេះ មានប្រសិទ្ធភា​ព​ ឬមួយក៏សូម្បីចុះអនុវត្ត​បម្រាម​ប៉ុណ្ណឹ​ង អាជ្ញាធរជំនាញស្ថា​ប័​នពា​ក់​ព័ន្ធ អនុវត្តន៍មិន​បានភា​ពជោ​គជ័យ​ផង​នោះ..?។

យ៉ាងនេះក្តី មន្ត្រីនគ​របា​លច​រាចរ​ណ៍ខេត្តព្រះសីហនុ​ ​បានរំលឹកដល់អ្នកបើក​ប​រយា​នយ​ន្តគ្រប់​ប្រភេ​ទ ត្រូវចូលរួមគោរពច្បាប់​ច​រាច​រណ៍ផ្លូ​វគោ​ក ឲ្យបានទាំងអ​ស់​គ្នា ​ប្រយោ​ជន៍​ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នា​ក់​ចរា​ចរនៅតាម​ដង​ផ្លូវ​សាធា​រណ ឲ្យថយចុះ​ចំនួ​ន៕ ដោយ៖ ដែន សីមា

spot_img
×