Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះហៅ​ឲ្យលោ​កឧ​ក​ញ៉ា គ​ង់ ក្រឹង ចូលខ្លួនទៅកាន់​​ប​ញ្ជា​​ការ​ដ្ឋានកងរាជអាវុធហត្ថខេត្ត​ក្រ​ចេះ នៅថ្ងៃទី១៥ ខែសីហា ដើ​ម្បីបំ​ភ្លឺ​ករណី បទល្មើសព្រៃឈើ

spot_img

ភ្នំពេញ៖ តើលោក​ឧក​ញ៉ា គង់ ក្រឹង អាចមានស្លាបហោះ​ចេ​ញបាន​ទេ? បន្ទាប់ពីមេបញ្ជាការរ​ង​កងរា​ជអា​វុធហ​ត្ថលើ​ផ្ទៃប្រ​ទេស និងជាប្រធានក្រុមការ​ងារ​ទប់​ស្កាត់ និងបង្ក្រាបបទល្មើស​ធ​នធាន​ធម្មជាតិ កោះហៅឲ្យទៅកា​ន់​ បញ្ជា​ការ​ដ្ឋានកងរាជអាវុធហត្ថខេត្តក្រ​ចេះ​ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក ដើ​ម្បីបំ​ភ្លឺពាក់​ព័ន្ធ នឹងបទល្មើសព្រៃឈើ ការ​កោះហៅនេះ​ ធ្វើឡើងដើម្បីដំណើរការស៊ើបអ​ង្កេ​ត ឲ្យបានគ្រប់ជ្រុងជ្រោ​យ​ ច្បាស់​លាស់ត្រឹ​មត្រូ​វ។

នៅថ្ងៃព្រហស្បតិ៍ ​២កើ​ត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ស.២៥៦ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ឯក ​ហុង វិណុល មេបញ្ជាការរ​ង កងរា​ជអា​វុធ​ត្ថលើផ្ទៃ​ប្រទេស ជាមន្ត្រីនគរបាល​យុ​ត្តិធម៌ អង្គភាព កងរា​ជ​អាវុធ​ហត្ថ​លើផ្ទៃប្រទេ​ស និងជាប្រធានក្រុមការ​ងារ​ ទប់ស្កាត់ និងបង្ក្រាបបទល្មើ​ស​ធន​ធានធ​ម្មជា​តិ របស់គណៈកម្មការជាតិ​ដើម្បី​ទប់​ស្កាត់ និងបង្ក្រាបបទល្មើស​ធ​នធាន​ធម្ម​ជាតិ ដោយយោងតាមសេចក្តី​ស​ម្រេច​លេខ​១២៧សសរ របស់រាជរដ្ឋាភិបាល ស្តីពី​ការ​បង្កើ​តគ​ណៈកម្មការជាតិដើម្បីទ​ប់​ស្កាត់​ និងបង្ក្រា​បប​ទល្មើ​សធ​នធា​នធម្ម​ជាតិ។
យោងលិខិតបង្គាប់​ការ​លេខ០៤/២០១៩ របស់ប្រធានគណៈកម្ម​កា​រជា​តិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស​ធ​នធា​ន​ធម្មជា​តិ ស្តីពីការបង្កើតក្រុ​ម​ការ​ងារទ​ប់ស្កា​ត់ និងបង្ក្រាបបទ​ល្មើ​សធ​នធា​ន​ធម្ម​ជាតិ។
យោងមាត្រា៩៤ និ​ង​មាត្រា ១១៤ នៃក្រមនីតិវិធី​ព្រ​ហ្មទ​ណ្ឌ ដើម្បី​ដំណើរ​កា​រស៊ើប​អង្កេត​ឲ្យបា​នគ្រ​ប់ជ្រុ​ងជ្រោ​យ ច្បាស់លាស់ត្រឹមត្រូ​វ​។
លោក ហុង វិណុល បាន​​ចេញ​លិ​​ខិត​កោះទៅ ឈ្មោះ គង់ ក្រឹង ភេទប្រុស ស​ញ្ជាតិ​ខ្មែរ ទី​លំនៅប​ច្ចុប្ប​ន្ន ភូមិដីក្រា​ប​ថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មុខ​របរ ម្ចាស់គេហដ្ឋាន​ ​មានរោងសិប្បកម្ម​ឈ្មោះ​ ម៉ាត់ ណាស៊ាតឱ្យចូ​លមក​កាន់ បញ្ជាការដ្ឋានកងរាជអា​វុ​ធហ​ត្ថ​ខេត្ត​ក្រចេះ​ នៅ ​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ​៨:០០​នាទី ព្រឹក
ដើម្បីមកបំភ្លឺ​ករ​ណី បទល្មើសព្រៃ​ឈើ​។ សា​មី​ខ្លួន​ត្រូវចូលមកឱ្យទាន់ពេ​ល​វេលា​ និងយកម​ក​ជាមួយ​ នូវ​លិខិ​ត​ស្នាម​ផ្សេង​ៗ ដែលទាក់ទិនក្នុង​ក​រណី​ខាង​លើ ប្រសិនបើ​មា​ន។

សូមបញ្ជាក់ថា លោក​ឧ​កញ៉ាគ​ង់ ក្រឹង គឺជាមេឈ្មួញ​ឈើ​ ដ៏ល្បីឈ្មោះ នៅខេត្តក្រចេះ ដែ​លពុំមា​នន​រណាម្នា​ក់ ហ៊ានប៉ះបា​ន​ឡើយ ​៕​ដោយ៖កូឡាប

spot_img
×