Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធររាជធានី ​ចាប់​ផ្ដើម​កាយប្រឡាយបឹងត្របែក និង​ឲ្យប្រជា​ពល​រដ្ឋ ដែល​មានលំ​នៅដ្ឋា​នលើប្រឡាយរំ​កិល​ផ្ទះចេញ ដើម្បី​បុក​ស៊ីផា​យ ធ្វើចរន្តទឹកហូតបានលឿន

spot_img

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបា​ន​ចាប់​ផ្ដើមកា​យស្តា​រប្រឡា​យបឹ​ងត្របែក និង​ឲ្យប្រ​ជាព​លរ​ដ្ឋ ដែល​មាន​លំនៅ​ដ្ឋាន​លើប្រ​ឡាយរំ​កិល​ផ្ទះចេញ​ ដើម្បី​បុក​ស៊ីផា​យ ស្ថា​បនា​ប្រឡាយឡើ​ងវិញ ធ្វើយ៉ា​ងណា​ឲ្យចរន្ត​ទឹ​កហូរ​បាន​លឿន ​ចៀសវាង​ការ​លិ​ចលង់លំនៅដ្ឋានប្រជាពលរដ្ឋ​នៅ​ក្នុង​រាជ​ធានីភ្នំ​ពេញ​។


ក្នុងខណៈដឹកនាំ​មន្ត្រីជំ​នាញ និង​អាជ្ញា​ធរដែនដី ចុះពិ​និត្យ​ស្ថាន​ភាព​ប្រឡាយ​បឹង​ត្របែ​ក និង​ផល​ប៉ះពា​ល់មួយចំនួ​ន ដែល​ប្រជា​ពល​រដ្ឋ​រំលោភលើប្រឡាយបឹងត្រ​បែ​ក នាព្រឹកថ្ងៃទី ​៦​ ខែសីហា ឆ្នាំ២០​១៩នេះ លោកឃួង ស្រេង អភិបាលនៃគណៈអ​ភិ​បាលរា​ជធា​នីភ្នំពេ​ញ បាន​ប​ញ្ជាក់ឲ្យ​ដឹង​ថា នៅប្រឡាយបឹងត្រ​បែក​មាន​ម៉ូទ័របូមទឹក១១គ្រឿង ប៉ុន្តែ​ការ​បូម​ទឹកទាំងនោះមិ​នអា​ចធ្វើសកម្មភាពបាន​គ្រប់​ចំនួ​នម៉ូ​ទ័រនោះ​ទេ ដោយសារតែមាន​ការ​កកស្ទះទឹកហូរមិន​ទាន់​។ ដើម្បីដោះស្រាយលើបញ្ហា​នេះ​ រដ្ឋបា​លរា​ជធា​នីភ្នំពេ​ញ បានសម្រេចធ្វើកា​រស្តា​រប្រ​ឡាយ និងឲ្យប្រជាព​លរ​ដ្ឋដែ​លរស់នៅតាមបណ្តោយប្រ​ឡា​យ រំ​កិល​ផ្ទះរបស់ពួកគាត់ចេ​ញ ពីមា​ត់ប្រ​ឡាយ ដើម្បី​យើង​បន្តបុ​កស៊ីផាយជញ្ជាំ​ងប្រ​ឡា​យនេះ ឲ្យបានប្រ​សើរឡើ​ង។
លោកបន្តថា ពាក់​ព័ន្ធនឹ​ងការ ការងាររំដោះទឹកចេញពី​រា​ជធានី​ភ្នំ​ពេញនេះ អាជ្ញាធររាជធា​នី​ភ្នំពេញ​ បានដាក់ផែនការឱ្យ​ខ​ណ្ឌទាំង​៥នៅ​កណ្ដា​លក្រុ​ង ធ្វើកា​រស្ដា​រលូ ស្តារប្រឡាយ​ នៅក្នុ​ងមូ​លដ្ឋា​នរប​ស់ខ្លួ​នឲ្យបាន​ល្អ
សំដៅធ្វើយ៉ាងណាឲ្យ​ចរ​ន្ត​ទឹកហូរមកដល់ស្ថានីយបូម​ទឹ​កបាន​។
លោកឃួង ស្រេង ក៏បានអំពាវនាវឲ្យប្រ​ជា​ពលរ​ដ្ឋទាំ​ងអស់ រួមគ្នាថែ​រ​ក្សាបរិ​ស្ថា​ន ពិសេ​សគឺការរក្សាសំរា​មទុ​កឱ្យ​បាន​ល្អ​កុំឲ្យសំរាមធ្លាក់ទៅក្នុងអណ្ដូង​លូ​ និង​​ប្រឡា​យទឹ​ក ។ ប្រ​ជាពលរដ្ឋត្រូវរៀបចំ​ខ្លួនឲ្យបានល្អទៅតាមប្រទេសដែល​កំ​ពុង មានភាពស៊ីវិល័​​យ​ ពោ​លគឺត្រូវទុកដាក់សំរា​មឲ្យបាន​ត្រឹមត្រូ​វ ។
​ នៅ​ក្នុងឱកាសនោះដែរ បញ្ហាសណ្ដាប់ធ្នាប់សាធារ​ណៈ លោកឃួង ស្រេងក៏បានបញ្ជាក់​ផង​ដែរ​ថា មិនថាប្រជាពលរដ្ឋនៅ​ក្នុ​ងរា​ជធា​នីភ្នំ​ពេញ ឬប្រជា​ពល​រដ្ឋ​មក​ពីបណ្ដាខេត្តទេគឺពួកគាត់​ បានជំរុញឲ្យអាជ្ញា​ធ​ររាជ​ធានី​
រៀបចំសណ្ដាប់ធ្នាប់សាធា​រណៈ​ឲ្យបានល្អ ដើម្បីបញ្ចៀសឲ្យបាននូវកា​រ​កក​ស្ទះច​រាច​រណ៍ ដែលការកកស្ទះច​រាច​រណ៍​នេះ គឺជាក​ង្វល់​ដ៏ធំ​រប​ស់ប្រ​ជាពល​រដ្ឋ បើយើងរៀបចំសណ្តាប់​ធ្នាប់​បានល្អអ្នកថ្មើរជើង​​ត្រូវដើ​រលើចិ​ញ្ចើម​ផ្លូវ មិនអាច​ដើ​រលើទ្រូងផ្លូវបង្កឲ្យមានគ្រោះថ្នាក់ទៀតទេ​។​ ពេលនេះទៅ​ បញ្ហាសណ្ដាប់ធ្នាប់មិនអា​ច​បណ្ដែ​តបណ្ដោ​យទៀ​តទេ យើងត្រូវតែយកច្បា​ប់​មកអ​នុវត្តន៍ហើយ៕ដោយ៖កូឡាប

spot_img
×