Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យសង្វែក​.! ក្មេង​ប្រុសថៅកែសំណង់​ម្នាក់ ​ត្រូ​វ​​រ​ថយន្ត​កិនស្លាប់ភ្លាមៗ​ ​ដោ​យ​សា​រ​តែ​ដើរចូលរថយន្ដ​ដឹកគ្រឿ​​ង​សំណង់​​កំ​ពុង​បើកចូលក្នុងផ្ទះ

spot_img

កំពង់ស្ពឺ​៖ វេលាម៉ោង៩និង៤០នាទី នាថ្ងៃទី​៦​ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់បង្កដោ​យ​រ​ថយន្ត​មួយ​គ្រឿ​ង​ ដឹកគ្រឿងសំ​ណ​ង់​ កិនក្មេង​ប្រុស​​ស្លាប់ នៅភូមិក្រាំងតា​តន ឃុំ​អូរ ស្រុកភ្នំស្រួ​ច ខេត្តកំពង់ស្ពឺ​ ។ អ្នកបើកបរមាន​ឈ្មោះ ផៃ ផា ភេ​ទប្រុស អាយុ២០ឆ្នាំ​ នៅភូមិវាលធំ ឃុំត្រែ​ងត្រ​យឹ​ង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ កម្មករស៊ីឈ្នួ​លបើ​កឡា​ន ឲ្យឈ្មោះ ឆាង ធំ ភេទប្រុស អាយុ៣៧​ ឆ្នាំ “​ថៅកែ​លក់គ្រឿងសំណង់”​។

តាមការបញ្ជាក់​ឲ្យដឹងពីលោកវរសេនីយ៍ត្រី​ ពៅ​ នឿន​ អធិការរង​ ទទួល​កា​រងា​រ​​សណ្ដាប់​​ធ្នាប់​ នៃអធិការ​ដ្ឋាន​​ន​គរបា​ល​ស្រុ​ក​​ភ្នំស្រួច​ រថយន្ត ១​គ្រឿង​ ម៉ាក ទីតាន់​ ទម្ងន់​ ១តោនកន្លះ ពណ៌ខៀវ ផ្លាកលេខសៀមរាប 2A-13​69 មានបំពាក់​ដង​​ស្ទូ​ចពីលើ​ បើកចូលទៅក្រោយផ្ទះក្នុងល្បឿ​នយឺ​​ត​ៗ ស្របពេលនោះមានក្មេងប្រុ​ស​ឈ្មោះ ​គ្រុយ សៀក​ម៉េង អាយុ២០ខែ ជាកូនរបស់ឈ្មោះ ​ឆាង ធំ “ថៅ​កែ​” ​ដើរចូលរថយន្តហើយ​ត្រូ​វរថ​យន្ត ជា​ន់ស្លាប់នៅ​និង​កន្លែ​ងតែម្ដ​ង។

ក្រោយកើតហេតុតៃកុងរថយន្ដ​ចុះរ​ត់​គេចខ្លួ​នបា​ត់ ចំណែក​សពក្រុមគ្រួ​សារ​​​ធ្វើបុ​ណ្យ​តាមប្រពៃណី​។ ករ​ណីខាងលើ​នេះ​ឪពុក​ម្ដា​យក្មេង​រងគ្រោះ មិនបានប្ដឹងផ្ដល់​នោះ​ទេ​​។ “​ ការឆ្វេសប្រហែស​ នាំឲ្យមានវិប្បដិសារី​ “៕ដោយ : កូឡាប

spot_img
×