Friday, September 17, 2021

យុវជនដែលប្រើប្រាស់ ម៉ូតូកែច្នៃដា​ក់បំព​​ង់​ស៊ឺ​ម៉ាំង បំ​ពងសំឡេងឮ​ប្រែន​ៗ​ខ្លាំង​ៗ ពេលជិះ​តាមផ្លូវ ត្រូវសមត្ថកិច្ចហៅទៅដុសក្អែល​

ក្រុងសៀមរាប: អធិការដ្ឋាននគរបាលក្រុង​សៀ​មរាប ម៉ូតូដែលកែច្នៃដាក់បំព​ង់​ស៊ឺម៉ាំងបំ​ពងសំឡេងឮប្រែនៗ​ខ្លាំង​ៗ ពេលជិះតាមផ្លូវ​ មិនត្រូវបានគេនិយាយសរសើ​រ​ឡើយ ឈប់​បាន ឈប់ទៅ ក្មួយៗ ប្អូនៗ អើយ។

នៅព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីទទួល បានសេចក្តីរា​យកា​រណ៍ ពីបងប្អូនប្រជាពល​រ​ដ្ឋ ក្នុ​ងភូមិ និងដោយមានការឯ​កភា​ព ពីលោកវរសេនីយ៍​ឯ​កណុ​ប សារ៉ាក់ អធិការនៃអធិការដ្ឋាន​ន​គរ​បាល​ក្រុងសៀ​មរា​ប កម្លាំងនគរបាលប៉ុ​ស្តិ៍​រដ្ឋបាលសង្កាត់​ស្រ​ង៉ែ បានឃាត់ និងធ្វើការអ​ប់​រំណែនាំ ម្ចាស់ម៉ូតូ​១គ្រឿង ដែលបំពាក់ បំពង់ស៊ឺម៉ាំង ខុស​ប​ច្ចេកទេ​ស នៅភូមិក​សិ​កម្ម សង្កាត់ ស្រង៉ែ ក្រុង សៀមរាប ឲ្យយកបំពង់ស៊ឺម៉ាំងដើ​ម ម​កបំ​ពាក់តាមលក្ខណៈបច្ចេស​ទេស​ដើមវិ​ញ ។

យុវជនជាម្ចាស់ម៉ូតូ​ ខាងលើនេះ បន្ទាប់ពី មន្ត្រីនគរបាលមូលដ្ឋាន​យើ​ង បានធ្វើការ​អប់​រំណែនាំ​ ហើយសាមី​ខ្លួ​នបាន​យក បំពង់ស៊ឺម៉ាំងដើម ​មកបំពាក់តាមលក្ខណៈបច្ចេស​ទេស​ដើម​វិញហើ​យនោះ ត្រូវបាន​អញ្ញា​តឲ្យត្រឡប់ទៅផ្ទះវិញហើយ​រួ​មជា​មួយម៉ូ​តូផ​ងដែរ ។

សូមជម្រាបថា សក​ម្មភាពខាងលើនេះ នឹងត្រូវបាន មន្ត្រីនគរបា​ល​ក្រុង​សៀម​រាប អនុវត្តន៍ជាប្រចាំ​ ដើម្បីឆ្លើ​យ​តបតាមសំណូមពររបស់បងប្អូន​ប្រ​ជាព​លរដ្ឋ នៅក្នុងមូលដ្ឋា​ន​ផង​ដែរ៕ ដោយ៖កូឡាប