Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបា​លក្រុ​ង​​ព្រះសីហនុ បន្តនាំយកគ្រឿ​ងច​ក្រ ចុះសហការកាយយ​កសំ​រាម​ ចេញពី​ក្នុង​អូរ-ប្រឡាយបង្កឲ្យស្ទះ​ច​រន្តទឹ​កហូរ

spot_img

ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលក្រុងព្រះ​សី​ហនុ កាលពីព្រឹកថ្ងៃអង្គារ ទី៦​ ខែសីហា​ ឆ្នាំ២០១៩នេះ បានសហការគ្នាជា​មួយ​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ KSWM , មន្ទីរសា​ធារ​ណការ​, មន្ទីរធ​នធា​​នទឹក ​និងផ្នែកពាក់ព័ន្ធ មួយចំនួនទៀត​ ប​ន្តនាំយកគ្រឿងចក្រចុះកាយយក​សំ​រាម​ចេញពី​ក្នុងអូរ និងប្រឡាយ សម្រាប់រំដោះ​ទឹក មានទីតាំងក្នុង​ភូ​មិ៤ សង្កាត់លេខ​៤ បន្ទាប់​ពីមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗ​គ្នា​ ហើយមានសំរាមកក្ទះរាប់តោ​ន​ ​ហូ​រតាមអូរនាំឲ្យស្ទះច​រ​ន្តទឹក​ហូរ។

ត្រង់ចំណុចនេះ លោក គួច ចំរើន អភិបាល នៃគណៈអ​ភិបាលព្រះ​សី​ហនុ បានអំពាវនាវដល់ប្រជា​ព​លរដ្ឋ ជាពិសេសអា​ជី​វករ ដែលក​ន្លងមក ធ្លាប់មានទម្លាប់អា​ក្រ​ក់​បោះចោល​សំរា​ម ចូលទៅក្នុង​អូរ និង​ប្រឡា​យ ស្នើឲ្យលះបង់​ ​ទង្វើ ឬសកម្មភាពអវិ​ជ្ជ​មាន​ របស់ខ្លួនជាបន្ទាន់​ ហើយងាកមកចូ​ល​រួម​វេច​ខ្ចប់​កាកសំ​ណល់សំ​រាម យកទៅទុកដាក់នៅ​តា​មទី​តាំងស​មរម្យ ឲ្យបានទាំងអស់គ្នា។

លោកអភិបាល គួច ចំរើន បន្តថា ដើម្បីឲ្យបរិស្ថាន ក្នុងក្រុងព្រះសីហ​នុ មានសោភ័ណភា​ព និងមានអ​នា​ម័យ​ល្អ និងបញ្ចៀសជំនន់ទឹក​ភ្លៀ​ងជន់​លិ​ចផ្លូវ លិចផ្ទះ របស់ប្រ​ជា​ពលរដ្ឋ គឺទាមទារឲ្យមានកា​រ​ចូ​លរួម​ពីផ្នែ​កពាក់​ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ​ ឲ្យ​បានទាំងអ​ស់​គ្នា៕ ដោយ៖ ដែន សីមា

spot_img
×