Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបា​លព្រហ្មទ​ណ្ឌ កំពុងស្វែករកស្រាវជ្រាវចាប់ខ្លួន​ បុរ​សកំ​ណាចជាប្តី ប្រើកាំបិ​តផ្គា​ក់ កាប់ស​ម្លាប់​ប្រពន្ធ រួចអូ​សស​ពទម្លា​ក់ទឹក​ប្រឡា​យផ្លូវ​

spot_img

ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ប្តីកំណាចប្រើកាំ​បិតផ្គាក់ កាប់ស​ម្លាប់ប្រពន្ធ រួចអូ​សសពទម្លាក់ទឹកប្រឡាយផ្លូវ។ ករណីនេះនគរ​បាលព្រ​​ហ្មទណ្ឌ កំពុងតែស្វែករកស្រាវជ្រាវចាប់ខ្លួនបុរសកំណា​ច​ជាប្តី​ដែលមាន​ឈ្មោះសំ​ សុភ័ក្ត្រា ហៅភ័ក្ត្រ អាយុ៣១ឆ្នាំ ក្រោយពីជននេះមានចិត្តសាហាវ​ព្រៃផ្សៃ​ បានយកកាំបិតផ្គាក់កា​ប់​សម្លាប់​លើស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះគង់​ ស្រីទូច អាយុ២៧ឆ្នាំ ស្ទើរដាច់ ក ស្លាប់​នៅនឹងកន្លែ​ង រួចក៏អូសសាកសពទម្លាក់ចោល​ក្នុងទឹ​ក​ប្រឡាយ នៅក្បែរ​ផ្លូវលំមួយកន្លែងក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ នៅពេលដែលស្រ្តីរងគ្រោះ កំ​ពុងជិះម៉ូតូត្រឡប់ពីទិញបង្អែមពី​ផ្សារ​កា​លពីព្រ​លប់ថ្ងៃ​ទី៥ ខែសីហា ។

នៅមិនទាន់មានប្រភពព័ត៌​មា​នជាក់​លាក់ណាបញ្ជាក់ឲ្យច្បាស់ពីដើមចម​ដែ​លឈាន​ឲ្យមាន​ អំពើឃា​តក​ម្មកាប់សម្លាប់រវាងប្តីទៅលើប្រព​ន្ធនេះថា បណ្តាលពីមូលហេតុអ្វីនៅឡើយ​នោះ​ទេ ខណៈស្រ្តីជាប្រពន្ធបានស្លា​ប់ ចំណែកឯបុរសជាប្តីកំពុងតែគេចខ្លួននៅមិ​ន​ទាន់ចា​ប់បាន​ឡើយ​។
អធិកា​រនគ​របាលក្រុងក្រចេះ លោកវរសេនីយ៍ឯក នេ​ត លីន បានឲ្យដឹងថា ជនដៃដល់ជា​ប្តីបា​នគេ​ចខ្លួន ក្រោយ​ពីបង្ក​ហេតុការណ៍កាប់សម្លាប់លើ​ប្រពន្ធរួចមក ដោយ​នគ​របាល កំពុងតែស្រាវជ្រាវតាមចាប់ខ្លួន​ជ​នសង្ស័​យយក​មកផ្តន្ទាទោស៕ ដោយ៖កូឡាប

spot_img
×