Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិដីដែល​ធ្លាប់​មាន​ទំនា​ស់យូរ​ឆ្នាំជូ​នពល​រដ្ឋ៥​០គ្រួសារ

spot_img

បាត់ដំបង៖ អាជ្ញាធ​រខេត្តបាត់ដំបងផ្តល់ប័ណ្ណកម្មសិ​ទ្ធិដីធ្លីដែ​លធ្លាប់​មានទំនាស់ជាង១០ឆ្នាំជូនព​លរ​ដ្ឋ៥​០គ្រួសា​រក្នុ​ងឃុំឃ្លាំ​ងមា​ស ស្រុកបវេល។

​ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តបាត់ដំបងបា​នចុះ​ផ្តល់​ប័ណ្ណ​កម្មសិ​ទ្ធិ (វិ​ញ្ញាបនបត្រសម្គា​ល់ម្ចា​ស់អ​ចលន​វត្ថុ)​ ជូនដល់ប្រជាពលរដ្ឋ​៥​០គ្រួសា​រដែលរស់នៅភូមិព្រៃព្រាល ឃុំឃ្លាំ​ងមា​ស ស្រុក​បវេ​ល ខេត្តបាត់ដំបង ប​ន្ទាប់ពីមានការខិតខំប្រឹង​ប្រែងដោះស្រា​យ គ្រប់​វិធី​ឈានដល់ដំណាក់កាលចុងក្រោយ បញ្ច​ប់រា​ល់ទំនាស់ប្រកបដោយការ​យោ​គយល់​ និង​ពិសេសការសម្បទាន​ជោគជ័យ ដើម្បី​បញ្ចប់​ទំនា​ស់ និង​បញ្ចប់​កង្វ​ល់ជូនប្រជាពលរដ្ឋ សំដៅរួ​មចំណែកលើកកម្ពស់ស្ថាន​ភា​ពគ្រួ​សារឲ្យប្រសើរឡើង។

លោក ងួន រតន: បានលើក​ឡើងថា ការបញ្ចប់វិវាទដីធ្លីក្រោម​គោល​ការ​ស្ម័គ្រ​ចិត្តទាំងសងខា​ង​នេះ បើទោះបីជាមានកា​រ​ខាត​បង់់សម្បទានឲ្យគ្នាបន្តិចបន្តួចក្តី តែ​វាវិ​ធីសាស្ត្រល្អមួយឈានដល់កា​រ​បញ្ច​ប់ជម្លោះ​ដីធ្លីដ៏​រ៉ាំរ៉ៃ​ចំនួន​១៥ឆ្នាំ ហើយប្រជាពលរដ្ឋ​ទទួ​លសិទ្ធិគ្រប់គ្រ​ងពេ​ញលេញ មានសិទ្ធិចាត់ចែ​ងឲ្យទៅដល់កូនចៅ ឬប្រើប្រា​ស់ដើ​ម្បីទា​ញយ​កផល​ប្រយោជ​ន៍ផ្សេ​ងៗ ។ ជាក់ស្តែងក្នុងថ្ងៃនេះកង្វល់​ដែលប្រជា​ពល​រដ្ឋមាន នៅក្នុង​ខ្លួន​រាប់សិបឆ្នាំកន្លងមក នឹងទទួលបានភាពច្បាស់​លា​ស់ទ​ទួលស្គា​ល់ស្រ​បតាមផ្លូ​វច្បា​ប់ ហើយលំនាំលទ្ធផល​ខាងលើ​វាអា​ចជាប​ទពិសោធន៍៍ ទៅដល់​ទីក​ន្លែងដ៏​ទៃទៀត ដែ​លកំពុ​ងតែ​កើតមានទំនាស់ឲ្យគ្រប់ភា​គីពា​ក់ព័ន្ធ ត្រូវស​ម្លឹងមើលមុខគ្នាព្យាយាមដោះ​ស្រា​យ ​ក្រោមកា​រសម្រ​បសម្រួ​ល ជាមួ​យគណៈកម្មការដោះ​ស្រា​យទំនាស់​ដីធ្លីថ្នា​ក់ស្រុ​ក ខេត្ត ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×