Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីចំណា​ស់ម្នា​ក់មានជំងឺប្រចាំកា​យវ​ង្វេង​យក​ថ្នាំអ៊ុតសក់​ពណ៌ខ្មៅ ដែល​កូនទុ​កលើទូរ​យក​មកផឹក​បណ្តាលឲ្យពុល​ប្រកា​ច់ស្លាប់

spot_img

ខេត្តស្វាយរៀង៖ស្ត្រីវ័យ៦៣ឆ្នាំម្នាក់បានស្លាប់ខណៈដែ​លក្រុ​មគ្រួសា​រដឹ​កបញ្ជូនដល់ដោយសារវង្វេ​ងភ្លេ​ចភ្លាំង​យក​ថ្នាំខ្មៅលា​បស​ក់យក​មក​ផឹក​បណ្តាលពុ​លប្រ​កាច់ស្លា​ប់។

ករណីនេះបានកើតឡើងកាលពីវេលា​ម៉ោង៩និង១៥នាទីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នៅផ្ទះរបស់ខ្លួនស្ថិ​ត​ក្នុង ភូមិថ្មី ឃុំសំបួរ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។

យោងតាមសត្ថកិច្ចបានឲ្យដឹងថា៖ នៅមុន​ពេល​កើត​ហេតុ​កូនរបស់គាត់ បាន​យក​ថ្នាំលាប​សក់ចា​ក់ដាក់ចាន ហើយ​យកទៅ​ទុក​លើទូ តែមិ​នដឹងថាយ៉ាងមេចទេ ស្រាប់តែ​គាត់​យកថ្នាំ​ដាក់​នៅលើ​ទូយកម​កផឹកអស់។

ប្រភពបានបន្តទៀតថា៖ ក្រោយពី​ជន​រងគ្រោះ​ផឹកថ្នាំលាបសក់រួចមកថ្នាំចាប់ផ្តើ​មធ្វើ​ទុក​ប្រកាច់ បែក​ពពុះមា​ត់ ពេលនោះដែលកូ​នចៅ​ក្រុមគ្រួ​សារ​ដឹង ក៏បានបញ្ជូនគា​ត់ទៅ​សង្គ្រោះ​នៅមន្ទីពេទ្យស្រុកស្វាយ​ទាប​ ។ ប្រភពបញ្ជាក់ទៀតថា៖ ដោយស្ថានភាពរបស់អ្ន​កជំងឺធ្ងន់ធ្ង​រពេ​ក មន្ទីរពេទ្យស្រុកស្វា​យទា​ប បានបញ្ជូនបន្តទៅមន្ទីរពេ​ទ្យ​ខេត្ត​ស្វាយរៀ​ង។ ពេលដែលទៅដល់ម​ន្ទីរខេត្តស្វាយរៀង ក្រុម​គ្រូពេទ្យ​ពិនិ​ត្យហើយបានប្រាប់ថា គាត់បានស្លាប់ហើយ។ ហើយជនរងគ្រោះដែលបានស្លា​ប់ដោយសារផឹក​ថ្នាំលា​បសក់នោះមាន​ឈ្មោះ គង់ ម៉ាន់ អាយុ៦៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំខាងលើ ។

បន្ទាប់ពីទទួលបានព័ត៌មានសមត្ថកិច្ចចុះដ​ល់ក​ន្លែង និ​ងពិនិត្យឃើញថា ​ឈ្មោះ គង់ ម៉ាន់ ពិតជាបានផឹកថ្នាំ​អ៊ុត​សក់ប​ណ្តាលឲ្យស្លាប់ពិតប្រាកដមែន៕ ដោយ៖ វ៉ៃកូ

spot_img
×