Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនា​ការ​អប់​រំផ្សព្វ​ផ្សាយ​ អំពីសុវត្ថិភាពចរាច​រ​ណ៍ផ្លូ​វគោក ដល់​អ្នក​ធ្វើដំណើ​រតាមដងផ្លូវសាធា​រ​ណៈ ក្នុងក្រុងស្វាយរៀ​ង​

spot_img

ខេត្ត​ស្វាយរៀង៖ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ អនុគណៈកម្មការ​សុវ​ត្ថិភា​ពច​រាច​រណ៍ផ្លូ​វគោ​កខេ​ត្ត បានចុះធ្វើយុទ្ធនា​ការ​អប់រំផ្ស​ព្វផ្សា​យសុ​វត្ថិភា​ពច​រាចរ​ណ៍ផ្លូ​វគោក ដើម្បីពញ្ញាក់​ស្មារតី​ ដល់អ្នកប្រើប្រា​ស់​ផ្លូវ ឱ្យ​មាន​ការប្រុ​ង​ប្រយ័ត្ន តាមអនុសាសន៍ដ៏​ខ្ពង់​ខ្ពស់ សម្តេចក្រឡាហោម ​ស ខេង ឧបនាយករ​ដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រ​សួ​ងម​ហាផ្ទៃ ​និងជា​ប្រធានគណៈកម្មាធិការ​ជា​តិសុ​វត្ថិ​ភាព​ចរា​ចរ​ណ៍ផ្លូវ​គោក ។

យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ​ ស្ថិតក្រោមអធិបតី​ភា​ព លោក ម៉ែន​ វិបុល​ ​អភិបាល​ នៃគណៈអ​ភិបា​លខេ​ត្តស្វាយ​រៀង ​អមដំណើរដោយ​​ លោកស្រី ឯក សុវណ្ណភារៈ​ អភិបាលរងខេ​ត្ត​ លោក នួន លីហួន ប្រធានមន្ទីរសា​ធារ​ណរ និងដឹកជ​ញ្ជូ​នខេត្ត​​ និងជាប្រធានលេខាធិ​ការ​ដ្ឋាន នៃអនុគណៈក​ម្ម​ការសុ​វ​ត្ថិភាព​ចរា​ចរណ៍​ផ្លូវគោ​កខេត្ត លោកឧត្ដម​សេ​នីយ៍ទោ​​ កឹង​ ឃន​ ស្នងការនគរបា​លខេ​ត្ត​ លោកអភិបាលរងអភិ​បា​លក្រុ​ងស្វាយ​រៀង យុទ្ធនាការអប់រំផ្ស​ព្វ​ផ្សាយ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវគោ​ក បានអនុវត្តនូវ​វិធា​នការដូចខាងក្រោម​៖ មន្ត្រីរាជការ កងកម្លាំងប្រដាប់អា​វុធ ត្រូវធ្វើជាគំរូដល់ប្រ​ជា​ពលរ​ដ្ឋ ។ បើអ្នកបើកបរម៉ូតូមិន​ពាក់​មួក​សុវ​ត្ថិភាព គឺត្រូវឃាត់ទុ​ក ហើយមិនអនុញ្ញា​តឲ្យគាត់បន្តដំណើរទៅ​មុ​ខទៀត គឺតម្រូវឲ្យគាត់យ​កមួ​កម​កពាក់​ទើបឲ្យធ្វើដំ​ណើរ​បន្ត (ដោយមិ​ន​មាន​ការផា​កពិ​ន័យ រយៈពេល ​១ខែ) ៕ ដោយ៖វ៉ៃកូ

spot_img
×