Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លើយសារភាព​របស់​នារី​ផ្កាមាស​ម្នាក់ ធ្វើឲ្យ​សាធារណ​មតិ​ស្រឡាំងកាំ​ង​

spot_img

​ការ​ទម្លាយ​ចេញ​របស់​ស្រីពេស្យា​ម្នាក់ នៅ​ផ្ទះបន Sheri’s Ranch បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន ពិតជា​ស្រឡាំងកាំង​នឹក​ស្មាន​ពុំ​ដល់ Sheri’s Ranch គឺជា​ផ្ទះបន​ស្របច្បាប់​មួយ នៅ​រដ្ឋ Nevada អាមេរិក​។

​ឋានសួគ៌​កាមគុណ​មួយ​នេះ នៅ​កៀក Las Vegas ដែល​ជាតី​ក្រុងមាន​ប្រជាជន​ច្រើន​បំផុត​នៃ​រដ្ឋ Nevada​។​

​នៅ​ទីនោះ​មាន​ស្រីពេស្យា​ពោរពេញ​ដោយ​បទពិសោធន៍ និង​ទីតាំង​ឆើតឆាយ​ប្រៀប​ដូច​សណ្ឋាគារ ហេតុនេះ វា​ពិតជា​មាន​អតិថិជន​មក​កាន់​ទី​នេះ​យ៉ាងច្រើន​។​

ផ្ទះបន​នេះ​មាន​ស្រីពេស្យា​រាប់សិប​នាក់​ប្រកបមុខរបរ ក្នុងនោះ​ក៏​មាន​នារី​ជា​ច្រើន​កំណត់​ខ្លួន​ថា គេ​នឹង​ផ្សាភ្ជាប់​យូរអង្វែង​ជាមួយ​វា ហើយ​ខ្លះ​ទៀត​មាន​អារម្មណ៍​ចូលចិត្ត​ទីនេះ ដោយ​ពុំ​ចង់​ចាកចេញ​ពី​ទី​នេះ​ឡើយ​។​

​នារី​ដែល​ក្លាហាន​ហ៊ាន​និយាយ​ពី​រឿងរ៉ាវ​របស់​ខ្លួន​ឈ្មោះ Allissa បច្ចុប្បន្ន​អាយុ ៣០​ឆ្នាំ​ហើយ ។ នាង​ពុំ​ខ្លាច​និយាយថា ជីវិត​របស់​នាង​មានការ​ប្រែប្រួល​ដ៏​អស្ចារ្យ ហាក់ដូចជា​បាន​បើក​ទំព័រ​ជីវិត​ថ្មី ព្រោះតែ​នាង​យល់​បាន​តម្លៃ​របស់​ខ្លួន នៅ​ទី​នេះ​តែម្តង​។​

​ថ្វី​ត្បិត​នៅ Sheri’s Ranch របរ​ពេស្យា​ជា​របរ​ស្របច្បាប់​ក្តី តែ​ស្ត្រី​ប្រកប​របរ​នេះ​នៅ​រង​ការរើសអើង និង​ម៉ាក់​ងាយ យ៉ាងនេះក្តី Allissa បែរជា​មាន​អារម្មណ៍​ថា នៅទីនេះ​ជីវិត​របស់​នាង​ត្រូវបាន​សង្គ្រោះ​។​

​តាម Allissa គឺមាន​មនុស្ស​ច្រើនណាស់ ប្រាកដ​ជា​ទទួល​អារម្មណ៍​ពិបាក​យល់​ពេល​នាង​និយាយ​បែប​នេះ ប៉ុន្តែ​ចំពោះ​នាង​វិញ រហូតដល់​ពេល​ដែល​នាង​បោះជំហាន​ចូល​ប្រកប​របរ​នេះ​ទើប​នាង​ទទួលបាន​នូវ​អារម្មណ៍​ថា ខ្លួនឯង​រស់​គ្មាន​ន័យ និង​គ្មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​។ Allissa ប្រាប់ថា នាង​មក​ពី Seattle (Washington)​។ នៅ​គ្រា​ពេញវ័យ នាង​បាន​រៀបការ តែ​ពុំ​ទទួលបាន​សុភមង្គល​ដូច​បំណងប្រាថ្នា​។ ជីវិត​របស់​នាង​ពិតជា​លំបាក ហើយ​វេទនា​ចិត្ត ព្រោះ​រស់នៅ​ក្បែរ​បុរស​ដ៏​… ចាស់​ម្នាក់​។​

​នៅ​អំឡុង​ពេល​មាន​អារម្មណ៍​ទាល់ច្រក​ក្នុង​ជីវិត Allissa បាន​ជួប​មិត្ត​ចាស់​ម្នាក់​ដែល​កំពុង​ប្រកប​របរ​ជា​ស្រីពេស្យា​។ មិត្តភក្តិ​នោះ​បានឲ្យ​យោបល់​ពី​ផ្លូវ​ឆ្ពោះទៅ​កាន់​អនាគត​សម្រាប់​នាង​។ ក្នុង​វ័យ ២២​ឆ្នាំ Allissa សម្រេចចិត្ត​លែងលះ​ជាមួយ​ប្តី ហើយ​ចាប់ផ្តើម​ធ្វើការ​នៅ Sheri’s Ranch ។ មកទល់ពេលនេះ នាង​បាន​បម្រើ​អតិថិជន​ឲ្យ​ផ្ទះ​បនអស់​យ​រយៈពេល ២៨​ឆ្នាំ​មកហើយ​។​

Allissa ឲ្យដឹងថា នាង​ច្រើន​ចែករំលែក​ជីវិត​របស់​ខ្លួន​ប្រាប់​ទៅ​មិត្ត​រួម​អាជីព ហើយ​ក៏​តែង​ត្រងត្រាប់​ស្តាប់​រឿង​ជីវិត​របស់​ពួកគេ​ដែរ​។ ក្រៅពី​នោះ​នាង​តែង​ជួយ​ជ្រោមជ្រែង​ដល់​សមាជិក​ថ្មី ពី​របៀប​រស់នៅ​សមូហភាព និង​ការទទួល​ភ្ញៀវ​ក្នុង​ផ្ទះបន​។​

​តាម Allissa ស្រី​ពេស្យា ក្នុង​ផ្ទះបន Sheri’s Ranch សុទ្ធសឹង​ស្និទ្ធស្នាល​នឹង​គ្នា​ដូច​ជា​បងប្អូន ទោះបី​ពួកគេ​ពុំ​មាន​ទំនាក់ទំនង​សាច់សាលោហិ​តក្តី​។​

​នាង​ទទួល​អារម្មណ៍​ថា ទី​នេះ​ប្រៀប​ដូចជា​គ្រួសារ​របស់​ខ្លួន​។ នាង​តែងមាន​អារម្មណ៍ធូ​ស្រាល ហើយ​មាន​សុវត្ថិភាព​ពេល​នៅ​ទីនេះ​។​

​បច្ចុប្បន្ន Allissa គឺជា​ស្រីពេស្យា​ជំនាញ​មាន​ឈ្មោះ​ល្បី​ក្នុង​ផ្ទះបន​នេះ​។ ក្នុង​មួយ​ខែៗ​នាង​ធ្វើការ​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​។ ពេលវេលា​នៅ​សល់​នាង​ប្រកប​របរ​លក់​ទំនិញ និង​ចិញ្ចេម​ថែទាំ​កូន​៕ ចន្ទ្រា​

 

spot_img
×