Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ទិញ​ថ្ម​ម៉ិច​ស៊ីម៉ង់ត៍​ស្ថាបនា​ផ្លូវ​ជូន​ពលរដ្ឋ​ប្រើប្រាស់​

spot_img

ខេត្ត​ព្រះសីហនុ​៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ គឺ លោក ហេង ប៊ុន​ទី បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​អស់​ជាច្រើន ដើម្បី​ចំណាយ​ទៅលើ​ថ្លៃ​ទិញ​ថ្ម និង​ស៊ីម៉ង់ត៍ លាយ​គ្នា ដើម្បី​ជួសជុល​កែលម្អ​ផ្លូវថ្នល់​មួយ​ខ្សែរ ដែល​ខូច​ស្ទើរ​ទាំងស្រុង បង្ក​ផលវិបាក​ដល់​ការធ្វើ​ចរាចរណ៍ របស់​យានជំនិះ​គ្រប់​ប្រភេទ​បើក​ឆ្លងកាត់​។​

​ទាក់ទិន​បញ្ហា​នេះ លោក ហេង ប៊ុន​ទី បាន​ឲ្យ​ដឹងថា ដោយ​មើលឃើញ​ការលំបាក របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស ក្នុងការ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ចាប់ពី​ចំណុច​ផ្លូវកែង​ភូមិ​មឹក ឆ្ពោះ​មក​ផ្លូវ​អា​រី​ស្តុ​ន នា​ចុង​ឆ្នេរ​អូរ​ឈើទាល និង​ឆ្នេរ​អូរ​ត្រះ​ចាស់ ព្រោះ​បច្ចុប្បន្ន​ផ្លូវ​នេះ បាន​ខូច​ស្ទើរ​ទាំងស្រុង និង​ពិបាក​ដល់​ការធ្វើដំណើរ និង​មានការ​កកស្ទះ​ចរាចរណ៍​ញឹកញាប់​ផង​នោះ ទើប​កាលពី​រសៀល​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩​។ លោក​បាន​ចាត់​ឱ្យ​វរសេនីយ៍ឯក ប៉ែន វិបុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដឹកនាំ​កម្លាំង​អាវុធហត្ថ​ខេត្ត​ចំនួន​១០​នាក់ ឲ្យ​ចុះ​សហការ​ជាមួយ​ក្រុមការងារ​ផ្នែក​គ្រឿងចក្រ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ដោយ​លោក​បាន​ចំណាយ​ថវិកា ចេញថ្លៃ​ដឹកយក​ថ្ម​ម៉ិច​លាយ​ស៊ីម៉ង់ត៍ ជាច្រើន​ឡាន ដែលជា​ថវិកា​ផ្ទាល់ខ្លួន​លោក និង​ថវិកា​សប្បុរសជន​នានា ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ដឹកយក​មកចាក់​បំពេញរ​ណ្តៅ​គ្រ​ហុក​តូច​-​ធំ ដែលមាន​ដក់​ទឹក ដើម្បី​ពង្រាប​ផ្លូវ​ខូច​នេះ ឲ្យ​រាបស្មើ​ឡើងវិញ ដាក់ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​សិន មុនពេល​ផ្លូវ​នេះ ត្រូវបាន​រដ្ឋបាលខេត្ត​ព្រះសីហនុ ស្ថាបនា​ជួសជុល​ឲ្យ​បានល្អ​ស្អាត​ឡើងវិញ​នៅ​ថ្ងៃ​ខាងមុខ។​

​ត្រង់ចំណុច​នេះ លោក ហេង ប៊ុន​ទី បញ្ជាក់ថា ការចំណាយ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ដឹក​ថ្ម​ម៉ិច​ស៊ីម៉ង់ត៍ ដើម្បី​ចាក់​ពង្រាប​ផ្លូវ​ខូច​ជា​បណ្តោះអាសន្ន​ខាងលើនេះ គឺជា​ការចូលរួមចំណែក​ន​ជាមួយ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏ដូចជា​ដើម្បី​ជួយ​សម្រួល​ផលវិបាក នៃ​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​ចេញចូល​តាមផ្លូវ​នេះ ឱ្យមាន​ភាពងាយស្រួល និង ចំណេញ​ពេលវេលា ជាពិសេស ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ព្រមទាំង​បញ្ជៀ​ស នូវ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ​ណាមួយ​៕ ដោយ​៖ ដែន សីមា​

spot_img
×