Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រា​ទំនាស់​សម្តី​គ្នា ម្ចាស់ផ្ទះ​ចូល​ឃាត់ ​បែរជា​មក​វាយ​ម្ចាស់​ម្ចាស់ផ្ទះ​ឲ្យ​រងរបួស​ធ្ងន់​

spot_img

កោះកុង​៖ ជនសង្ស័យ​ទាំង ៣ នាក់ បាន​ផឹកស្រា​ជាមួយគ្នា ពេល​ស្រវឹង​ក៏​ទំនាស់​សម្តី​គ្នា ឈានដល់​ប្រើ​ហិង្សា នៅពេលនោះ ម្ចាស់ផ្ទះ បាន​ចូល​ឃាត់ ក៏ត្រូវ​ជនសង្ស័យ វាយ​បណ្តាល​ឲ្យ​រង​បួស​ធ្ងន់បែក​មុខ និង​រយះ​ចិ​ញ្ជើ​ម ។​

​កាលពី​វេលា​ម៉ោង ២និង៥០ នាទី​រំលងអធ្រាត្រ នា​ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩ នៅ​ចំណុច​ភូមិ​-​ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ មាន​ករណី​ហិង្សា​ដោយ​ចេតនា​កើតឡើង ១ លើក បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន ៣ នាក់ ប្រុស ក្នុងនោះ​មាន ៖

១-​ឈ្មោះ មាន ញឹន ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​ទូក​នេសាទ ដាក់​លប​ក្តាម មាន​លំនៅ ភូមិ​ស្រែ​ព​ន្លួ​ង ឃុំ​សំរោងក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត ។​

២-​ឈ្មោះ ញឹម ប៊ុន​និ​ត ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​លំនៅ​ភូមិ​សំរោង​ពេន ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

៣-​ឈ្មោះ អឿង ដែន ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ កម្មករ​ទូក​នេសាទ មាន​លំនៅ ភូមិ​គោក​ព្នៅ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

នគរបាល​ប្រាប់​ពី​មូលហេតុ ៖ ជនសង្ស័យ​ទាំង ៣ នាក់ បាន​ផឹកស្រា​ជាមួយគ្នា ពេល​ស្រវឹង​ក៏​ទំនាស់​សម្តី​គ្នា ឈានដល់​ប្រើ​ហឹ​ង្សា នៅពេលនោះ ម្ចាស់ផ្ទះ​ឈ្មោះ ម៉ូ​វ មួយ ភេទ​ប្រុស អាយុ ៦៤ ឆ្នាំ បាន​ចូល​ឃាត់ ក៏ត្រូវ​ជនសង្ស័យ វាយ​បណ្តាល​ឲ្យ​រង​បួស​ធ្ងន់ បែក​មុខ និង​រយះ​ចិ​ញ្ជើ​ម បាន​បញ្ជូនទៅ​ព្យាបាល នៅ​មណ្ឌល​សុខភាព​កោះ​ស្តេច ។​

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ៣ នាក់ ត្រូវបាន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គី​រី​សាគរ ឃាត់ខ្លួន យកមក​សាកសួរ និង​កំពុង​បំពេញ​សំណុំរឿង ចាត់ការ​តាម​និតិ​វិធី​ច្បាប់​ ៕ ដោយ​៖​កូ​ឡាប​

 

spot_img
×