Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឆាយ ថន នឹង​ប្រើប្រាស់​អភិក្រម​ទី​៥ គឺ​វះកាត់ ចំពោះ​បុគ្គលិក មន្ត្រីរាជការ ដែល​នៅតែ​បន្ត​អវត្តមាន គ្មាន​ច្បាប់ទម្លាប់ មិន​ទទួលខុសត្រូវ​នឹង​ការងារ​

spot_img

​ភ្នំពេញ​៖លោក​ទេសរដ្ឋមន្ត្រី​ឆាយ ថន បានប្រកាស​ឲ្យ​អនុវត្តន៍ និង​ប្រើប្រាស់​អភិក្រម​ទី​៥ គឺ​វះកាត់ ចំពោះ​បុគ្គលិក មន្ត្រីរាជការ ដែល​នៅតែ​បន្ត​អវត្តមាន គ្មាន​ច្បាប់ទម្លាប់ មិន​ទទួលខុសត្រូវ​នឹង​ការងារ ហើយ​បាន​រំលោភ​លើ​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បានផ្តល់​អនុសាសន៍​ចំនួន ៥​ចំ​ណុចដល់​ថ្នាក់ដឹកនាំ​ក្រសួងផែនការ ក្នុងឱកាស​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​បន្ត​របស់​បណ្តា​អង្គភាព​ជំនាញ​ទាំងអស់​ក្រោម​ឱវាទ​ក្រសួងផែនការ។

​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​បន្ត​របស់​បណ្តា​អង្គភាព​ជំនាញ​ទាំងអស់​ក្រោម​ឱវាទ​ក្រសួងផែនការ ត្រូវបាន​ប្រារព្វ​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួងផែនការ ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩ ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ អគ្គនាយករង អគ្គាធិការរង និង​ប្រធាន​នាយកដ្ឋាន ទាំងអស់​អញ្ជើញ​ចូលរួម​។​

​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​អំពី​សមិទ្ធផល​ការងារ​សម្រេចបាន​រយៈ​ពេល​ក្នុង​ឆមាស​ទី​១ ព្រមទាំង​បញ្ហា​ប្រឈម ក៏ដូចជា​សំណូមពរ ដែល​បានលើកឡើង​ដោយ​តាម​បណ្តា​អង្គភាព​ជំនាញ​ទាំងអស់ រួមទាំង​ការចូលរួម​ជា​មតិយោបល់​របស់​ថ្នាក់ដឹកនាំ​រួចមក លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​មានមតិ​សំ​ណា​ល ណែនាំ និង​ផ្តល់នូវ​អនុសាសន៍ ចំនួន​៥​ចំណុច ដើម្បី​អង្គភាព​ជំនាញ​ទាំងអស់ យកទៅ​កែសម្រួល និង​អនុវត្ត​បន្ត​រួមមាន​៖

១-​ក្នុង​របាយការណ៍​រប​ស់ប​ណ្តា​អង្គភាព​ជំនាញ​ទាំងអស់ ក្រៅ​អំពី​សមិទ្ធផល​ការងារ​ដែល​សម្រេចបាន ត្រូវតែ​លើកឡើង​បន្ថែម​នូវ​បញ្ហា​ប្រឈម សំណូមពរ និង​សេចក្តីសន្និដ្ឋាន​ជាក់ស្តែង ដើម្បី​ធ្វើការ​វាយតម្លៃ និង​មាន​វិធានការណ៍​ដោះស្រាយ​ឲ្យ​បាន​សមស្រប​។​

២-​គួរតែមាន​ការគិតគូ​រ​ឱ្យបាន​ច្បាស់លាស់​ឡើងវិញ នូវ​របៀបរបប​ការងារ​ណា ដែល​ធ្វើ​ឲ្យ​រាំងស្ទះ ឬ​ដើរ​ថយក្រោយ ត្រូវ​កំណែទម្រង់​ប្រព័ន្ធគ្រប់គ្រង​ផ្ទៃក្នុង ក្នុង​អង្គភាព​និ​មួយៗ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​បន្ថែមទៀត​។​

៣-​សំណូមពរ​ដល់​បណ្តា​អង្គភាព​ជំនាញ​ទាំងអស់ រក្សា​ការសហការ​គ្នា​ឲ្យ​បាន​ជិតស្និទ្ធ​ក្នុងការ​រៀបចំ​គម្រោង​ក​ម្ម​វិធី​អនុវត្ត​ការងារ​ផ្សេងៗ ឲ្យ​បាន​ស៊ីសង្វាក់​គ្នា​។​

៤-​បញ្ហា​បុគ្គលិក មន្ត្រីរាជការ សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់ ត្រូវ​ចេះ​ដឹកនាំ សម្របសម្រួល បណ្តុះបណ្តាល ក៏ដូចជា​ការបែងចែក​ការងារ ការទទួលខុសត្រូវ តាម​កម្រិត​ជំនាញ​របស់​បុគ្គលិក មន្ត្រីរាជការ របស់ខ្លួន​។​

៥-​ចំពោះ​បុគ្គលិក មន្ត្រីរាជការ ដែល​នៅតែ​បន្ត​អវត្តមាន គ្មាន​ច្បាប់ទម្លាប់ មិន​ទទួលខុសត្រូវ​នឹង​ការងារ ហើយ​បាន​រំលោភ​លើ​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​កិត្តិ​សេដ្ឋា​បណ្ឌិត នឹងមិន​រាថយ​ឡើយ​ក្នុងការ​ប្រើប្រាស់​អភិក្រម​ទី​៥ គឺ​វះកាត់ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត សូម​ឯកភាព និង​លើកទឹកចិត្ត​ដល់​បណ្តា​ថ្នាក់ដឹកនាំ​អង្គភាព​ជំនាញ​ទាំងអស់ សហការគ្នាជាមួយ​នាយ​ក​ដ្ឋា​ន​បុគ្គលិក ពង្រឹង​នូវ​វត្តមាន​មន្ត្រីរាជការ​ក្រោម​ឱវាទ​របស់ខ្លួន​ឡើងវិញ ប្រកាប់​ខ្ជាប់ និង​អនុវត្ត​តាមច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បន្ត​ឈានទៅ​ប្រើប្រាស់​អភិក្រម​ទី​៥ គឺ​វះកាត់​តែម្តង​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×