Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល បាន​ពង្រីក​សេវា​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​ដោយ​ផ្អែកលើ​សហគមន៍​

spot_img

​ភ្នំពេញ​៖ ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៩ នៅ​ទីស្តីការ​ក្រសួងសុខាភិបាល គណៈកម្មាធិការ​ទទួល​បន្ទុក​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​។​

​កិច្ច​ប្រជុំបាន​ពិនិត្យមើល​លទ្ធភាព​នៃ​ការដាក់ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​នៅ​កែវផុស ខេត្ត​ព្រះសីហនុ និង​យន្តការ​សម្របសម្រួល​ដើម្បី​ពង្រឹង​ការព្យាបាល​អ្នកញៀន​គ្រឿងញៀន​ដោយ​ផ្អែកលើ​សហគមន៍ ជាពិសេស ជំរុញ​ការអនុវត្ត​សកម្មភាព​ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​នៅក្នុង​សារលិខិត​របស់​សម្តេច​តេ​ជោ លេ​ខៈ ២៦ សលខ ចុះ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ​២០១៩​។​

​ជា​លទ្ធផល កិច្ច​ប្រជុំបាន​ពិនិត្យឃើញថា​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ក្នុងការ​ចូលរួម​ដំណើរការ​មជ្ឍមណ្ឌល​ជាតិ​ព្យាបាល និង​និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន នៅ​ខេត្ត​ព្រះសីហនុ​នោះ បាន​ត្រៀមលក្ខណ​:​រួចជាស្រេច​ក្នុង​ការចាត់​បញ្ជូន មន្ត្រី​ជំនាញ​ដើម្បី​ទៅ​បម្រើការ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​នេះ មាន​ជាអាទិ៍ ក្រសួងសុខាភិបាល ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​រង​ចាំតែ​ការសាងសង់​មជ្ឈមណ្ឌល​នេះ ឱ្យ​ចប់សព្វគ្រប់​តែប៉ុណ្ណោះ​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា​ឲ្យ​តែមាន​ផ្លូវ​អាច​ទ្រទ្រង់​ការប្រើប្រាស់​បាន ក្រសួងសុខាភិបាល​អាច​ដាក់​រថយន្ត​គ្លីនិក​ចល័ត​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​សិន​បាន តែ​បញ្ហា​ត្រង់​ថា អគារ​ត្រូវតែ​រួចរាល់​មានទឹក មាន​ភ្លេ​ី​ង សម្រាប់​ប្រតិបត្តិការ និង​បុគ្គលិក​ទាំងអស់ រួមទាំង​ពេទ្យ អាច​ស្នាក់​នៅបាន​ផងដែរ​។​
​ចំពោះ​ការងារ​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​ដោយ​ផ្អែកលើ​សហគមន៍ ក្រសួងសុខាភិបាល បាន​ពង្រីក​សេវា​ព្យាបាល​ដោយ​ផ្អែកលើ​សហគមន៍ បាន​ចំនួន ៤៣១ កន្លែង និង​បានរៀបចំ​គម្រោង​សាកល្បង​ការព្យាបាល​អ្នកញៀន​គ្រឿងញៀន ដោយ​ផ្អែកលើ​សហគមន៍​ក្នុង​ភាពជា​ដៃគូ​ជាមួយ​មន្ត្រី​អនុវត្តន៍​ច្បាប់​នៅ​សង្កាត់​ច្បារអំពៅ ១ និង​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។ ក្នុង​ការងារ​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​ដោយ​ផ្អែកលើ​សហគមន៍​នេះ ក្រសួងសុខាភិបាល​បាន​ពិនិត្យឃើញថា ការព្យាបាល​នេះ​ត្រូវការ​ជា​ចាំបាច់​នូវ​ការចូលរួម​ពី​មន្ត្រី​អនុវត្ត​ច្បាប់ និង​សហគមន៍​ផងដែរ​។ ក្នុងន័យនេះ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មាធិការ​ទទួល​ប​ន្ទុ​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន បាន​ណែនាំ​ឱ្យ​ពង្រីក​កម្មវិធី​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​ដោយ​ផ្អែកលើ​សហគមន៍ ក្នុង​ភាពជា​ដៃគូ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​ក្នុង​រាជធានី​ភ្នំពេញ​ជា​ជំហាន​ដំបូង​សិន​។ លើសពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រុញ​ឲ្យ​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត និង​ការបំពាន​គ្រឿងញៀន​នៃ​ក្រសួងសុខាភិបាល ខិតខំ​បណ្តុះបណ្តាល​បន្ថែម​លើ​ការពិនិត្យ និង​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​នៅតាម​មន្ទី​ពេទ្យ​និង​មន្ទី​ពេទ្យ​បង្អែក​ទូទាំងប្រទេស ដើម្បី​អាចជួយ​គ្នា​ក្នុង​ការផ្តល់សេវា​នៅតាម​ទីកន្លែង​របស់ខ្លួន កាន់តែ​បានល្អ​ប្រសើរឡើង ព្រមទាំង​ត្រៀម​រៀបចំ​ដាក់​ចូលក្នុង​កម្មវិធី​ប​ណ្តុះ​បណ្តាល​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នា​េ​ពល​ខាងមុខ​ផងដែរ ដោយ​ត្រូ​វិ​និត្យ​លេ​ី curriculum សម្រាប់​ការបង្រៀន​ផ្នែក​នេះ​ជាមុនសិន​ផងដែរ​។

​យោងតាម​ប្រសាសន៍​របស់ លោក មាស វី​រឹទ្ធ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ មាត្រា ១០០ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន នឹងត្រូវ​កែសម្រួល​នាពេល​ខាងមុខនេះ ដើម្បី​ឲ្យ​យន្តការ​នៃ​ការសម្របសម្រួលនិង​បញ្ជូន​អ្នកញៀន​គ្រឿងញៀន​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ដោយ​ស្ម័គ្រចិត្ត ផ្អែកលើ​សហគមន៍ ក្នុង​ភាពជា​ដៃគូ​ជាមួយ​មន្ត្រី​អនុវត្ត​ន៌​ច្បាប់ អាចមាន​ភាពរលូន​ក្នុងការ​អនុវត្ត​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×