Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​បទល្មើស​២​ករណី ដកហូត​ថ្នាំ​ជាង​២​គីឡូក្រាម​

spot_img

​ភ្នំពេញ ៖​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន ជា​បន្ដបន្ទាប់​ចំនួន​៣​នាក់ និង​ដកហូត​បាន​ថ្នាំញៀន​ជាង​២​គីឡូក្រាម នៅ​ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​មន្ដ្រីជាន់ខ្ពស់ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩​នេះ​ថា ដោយ​អនុវត្តតាម​ការបញ្ជា​ដឹកនាំ​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​៤០​នាទី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ាន់ កុសល នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ផ្ទាល់​កម្លាំង​ជំនាញ (​ក​៨) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចុះបង្ក្រាប​ក្រុម​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម នៅ​២ គោលដៅ​ផ្សេងគ្នា​ជា​បន្តបន្ទាប់ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​ដកហូត​ថ្នាំញៀន​ជាង​២​គីឡូក្រាម ។​

​គោលដៅ​ទី​១ នៅ​ចំណុច​ផ្លូវ​បេតុង សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ និង​គោលដៅ​ទី​២ នៅ​ចំណុច​ផ្ទះ​លេខ​២៨AZ ផ្លូវ​លេខ​២៧៨ សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​លទ្ធផល​ប្រតិបត្តិការ​ខាងលើ កម្លាំង​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ រួមមាន ៖ ១-​ឈ្មោះ អាន វាសនា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ​, ២-​ឈ្មោះ សេក ស្រី​ប៉ុច ភេ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ និង​៣-​ឈ្មោះ ម៉ែន សុទ្ធ​សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ ។​

​វត្ថុតាង​ចាប់យក​៖ សារធាតុ​ញៀន​សរុប ទម្ងន់ ២ គីឡូក្រាម និង​១១១.៤២​ក្រាម ក្នុងនោះ ១-​មេ​តំ​ហ្វេ​តា​មីន គ្រាប់​(WY)​ទម្ងន់ ១៧៧,៤៦​ក្រាម​, ២-​អ៊ិ​ច​ស្តា​ស៊ី​គ្រាប់ និង​ម្សៅ​ទម្ងន់ ១៩៣៣,៩៦​ក្រាម ។​

​ជនសង្ស័យ រួម​នឹង​វត្ថុតាង កម្លាំង​ជំនាញ​កសាង​សំណុំរឿង​អនុវត្តតាម​នីតិវិធី ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×