Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង នៅតាម​បណ្ដា​ក្រុមហ៊ុន​ស្តុ​ប​ឈើ និង​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នៅ​ស្រុក​កោះ​ញែក

spot_img

​មណ្ឌល​គិ​រី ៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី រួមជាមួយ​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ បាន​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង នៅតាម​បណ្ដា​ក្រុមហ៊ុន​ស្តុ​ប​ឈើ និង​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី នា​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩​។

ខណៈពេល​នេះ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កង​រា​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​សាលាខេត្ត​មណ្ឌលគិរី ព្រឹក​ថ្ងៃ​អង្គារ ទី​៦ ខែសីហា ឆ្នាំ​២០១៩ ដោយមាន​ករ​ចូលរួម​ពី​អន្តរក្រសួង និង​ស្ថាប័ន​ចម្រុះ​ដែលមាន​ការពាក់ព័ន្ធ ។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បញ្ជា​ឱ្យ​លុប និង​បិទ​ចោល​សិប្បកម្ម​រោង​កែច្នៃ​ឈើ​ខុសច្បាប់ នៅ​ខេត្តមណ្ឌលគិរី​។​

លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​ការបញ្ជា​ឲ្យ​បិទ​ចោល​នូវ​សិប្បកម្ម​ទាំងអស់នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៏បាន​បញ្ជា​ឲ្យ​ធ្វើការ​ដុតបំផ្លាញ​ចោល​នូវ​មធ្យោបាយ​ដឹកឈើ រថយន្ដ​បា​កុង​កែច្នៃ ដែល​ហួស​សុពលភាព​ប្រើ ប្រាស់​ចំនួន​២០​គ្រឿង​នៅថ្ងៃនេះ​តែម្ដង​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បាន​បន្តថា ដោយឡែក​មធ្យោបាយ​ដែល​សមត្ថកិច្ច​បង្ក្រាប​នាពេល​កន្លងមក ប៉ុន្ដែ​មិនមាន​ឈើ​ខុសច្បាប់​នៅលើ​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៏បាន​ណែនាំ​ឲ្យ​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​ផងដែរ ព្រោះថា​មធ្យោបាយ​ទាំងអស់នេះ មិន​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​នោះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បាន​ថ្លែងថា បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ ក្រុមការងារ​ដែល​ដឹកនាំ​ដោយ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បន្ដទៅ​ស្រុក​កោះ​ញ៉ែ​ក ដើម្បី​ពិនិត្យមើល​ជាក់ស្ដែង ក្នុង​ក្រុមហ៊ុន​ដែល​គណៈកម្មការ​ឃាត់​ក​ន្ល​ង​ទៅ ពាក់ព័ន្ធ​បទល្មើស​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×