Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តី​ថ្លែ​ងការ​ណ៍ស្ដីពី ការ​ធ្វើ​ឱ្យខូច​ខាត​ទ្រព្យ​​ដា​ក់​បញ្ចាំ៖ ការ​បាត់​បង់​​ដី​ធ្លី​ និង​​​​​ការ​​រំ​លោភ​​បំពា​ន​ក្នុ​ងវិ​ស័យមី​ក្រូហិរ​ញ្ញវ​ត្ថុ​​នៅ​​​កម្ពុ​ជា

spot_img

ភ្នំពេញ៖ អង្គការលីកាដូ (LICADHO) នៅថ្ងៃទី៧ខែសីហាឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយថា អង្គកា​រស​ម្ព័ន្ធខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ និង​សមាគម​​ធា​ងត្នោត ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​​លើ​​ការ​​រំ​លោភ​​បំពាន​​សិទ្ធិ​មនុស្ស​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុនៅកម្ពុជា។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ២​លាន​នាក់​បាន​ខ្ចី​​​ប្រាក់​ពី​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​។ ដោយ​យោង​តាម​របា​យ​​ការណ៍​​រួម​​របស់​​អង្គការ​ លីកាដូ និង​សមាគម​​ធា​ង​ត្នោត បាន​រក​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោ​យ​​នេះ​ កម្រិត​នៃ​បំណុល​របស់​ប្រ​ជា​ពល​​រដ្ឋ​​​បាន​​កើ​ន​ឡើ​ង​​កាន់​​តែខ្លាំង​ឡើងៗ​ ដែលនេះបណ្តាល​ឱ្យ​​អាចកើត​មា​ន​កា​រ​​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជា​ច្រើន​ រួម​មាន​​ការ​​ប​ង្ខំ​ឱ្យ​​ល​ក់​ដី ​ការ​កេង​ប្រវ័ញ្ច​​កម្លាំង​ពល​កម្ម​កុមារ ការ​ធ្វើចំណាក​ស្រុក​ដោយ​សារ​​​បំ​ណុល និង​ការ​បញ្ចាំ​ខ្លួន​ដើ​ម្បី​​ដោះ​​បំណុ​ល។

​ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ កា​របាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័​យ​មីក្រូហិ​រញ្ញ​វត្ថុ នៅកម្ពុជា ផ្តល់​ព័ត៌មាន​លម្អិត​​អំពី​​ទំ​ហំ​និង​វិសាលភាព​នៃ​វិស័យ​មីក្រូ​​​ហិរញ្ញ​វត្ថុ​​នៅ​កម្ពុជា និង​បង្ហាញ​ពី​ការរំលោភ​បំ​ពា​ន​សិ​ទ្ធិ​​មនុ​ស្ស​ដែ​ល​​អ្នក​ស្រាវជ្រាវ​បាន​រក​​​ឃើញ។ ការ​សិក្សា​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​ក្នុ​ង​​ឃុំ​​ចំ​នួន​១០ ក្នុង​ខេត្ត​ចំនួន ៤ រួម​ទាំង​រាជ​​ធា​នីភ្នំ​​ពេញ​ ហើយ​ការ​សិក្សា​ស្រាវជ្រាវ​​​នេះ​​រួម​​បញ្ចូល​​ទាំង​ ករណី​សិក្សា​ល​ម្អិ​ត​ចំ​នួន​៧ នៃការ​រំលោភ​បំពា​ន​​សិ​ទ្ធិ​មនុស្ស បន្ទាប់​ពីអ្នកស្រាវ​ជ្រា​វ​បា​ន​សម្ភាសន៍​​ជាមួយ​នឹង​អតិថិជន​ចំនួ​ន​២៨​​នាក់​របស់គ្រឹះស្ថាន​មីក្រូហិរ​ញ្ញ​​វត្ថុ។

ប្រទេស​កម្ពុជា ​​​បាន​ក្លាយ​ជា​ប្រទេស​មួយ ​ដែល​មាន​វិស័យមី​ក្រូ​​ហិរ​ញ្ញវត្ថុ​រីកចម្រើន​លឿន​ជាង​គេ​​​ក្នុង​​ពិភព​លោក​។ ក្នុង​ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​កម្ពុជា​ ​ប្រមាណជា ២,៣៨​លាន​នាក់​ បានខ្ចីប្រាក់ពីឥណទានខ្ចាតតូ​ច​ដែលស​រុប​ជាទឹ​កប្រាក់​ប្រមាណ​​ជាង​ ៨.០០០លាន​ដុល្លារ ហើយជាប្រ​ទេស​មួ​យដែល​មាន​​មធ្យ​ម​ភាគឥណទានខ្ពស់​ជាង​​​គេ ដែលមានចំនួនប្រ​មា​ណជា​ ៣.៣៧០ដុល្លារ ក្នុងមួយកម្ចី​។ ​មធ្យមភាគ​នេះគឺលើសពី​​​​ចំណូល​ជា​ម​ធ្យម​​សម្រា​ប់​​មនុ​ស្សម្នាក់​ក្នុងប្រ​ទេស​ ដែល​មានចំ​នួ​ន​​ត្រឹមតែ ១.៣៨៤ដុល្លារ ក្នុងឆ្នាំ២០១៧។

គ្រឹះ​ស្ថានមីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ ធ្វើប្រតិបត្តិការកម្ចីដោ​យ​​អ​ត្រា​កា​រប្រាក់​ខ្ពស់​ ដែលតម្រូវឱ្យ​ដាក់បញ្ចាំ​ប្ល​ង់ដី​​ជា​ទ្រព្យបញ្ចាំ ហើយស្ថាប័ននេះ​ដាក់​គោល​ដៅ​លើ​អ​តិ​ថិជន​​ក្រី​ក្រ​ដែល​ងាយ​រង​គ្រោះ​​ក្នុ​ង​​ការ​​បាត់​​បង់ដីធ្លី។ ទម្រង់​នៃ​ប្រាក់ក​ម្ចី​​ដែល​​មានស​ភាព​​ធ្ងន់​ធ្ងរ​នេះ​ បានជួយបង្កើនប្រាក់​ចំណូល​យ៉ា​ង​​ច្រើ​ន​ស​ម្រាប់គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​និង​​ដៃ​គូក​ម្ចីបរទេសរបស់គ្រឹះស្ថានទាំង​​នោះ​ ប៉ុន្តែវាបាន​ផ្តល់​​ផ​ល​​ប៉ះពាល់​អវិជ្ជមាន​ដ​ល់​​សុវ​ត្ថិភាព​​នៃសិ​ទិ្ធ​កាន់​កាប់ដីធ្លី​របស់ប្រ​ជា​ពលរ​ដ្ឋ​កម្ពុជា ជាពិសេស​សហគមន៍​ដែ​ល​ងាយ​​រ​ងគ្រោះ។​ ការកំណត់​ពិដានអត្រា​កា​រប្រា​ក់​​ប្រចាំ​ឆ្នាំ​ ត្រឹម​១៨%​ សម្រាប់​កម្ចី​ថ្មី​ ដែ​លបា​ន​​កំណត់​ឡើង​ដោយ​រាជ​រដ្ឋា​ភិ​បាល​​កា​លពីខែ​មីនា ឆ្នាំ២០១៧ មិនបានកាត់​ប​ន្ថយ​​កា​រកើន​​ឡើ​ង​នៃ​ទំហំកា​រប្រាក់​ ឬជួយដោះស្រាយ​បញ្ហាប្រជាពលរ​ដ្ឋ​បានឡើ​យ។ ស្ថាប័ន​ហិរញ្ញវត្ថុ​​ធំ​ៗចំនួ​ន ៧នៅក្នុង​ប្រទេស​កម្ពុជា​រកប្រាក់​​​ចំណូល​​បានច្រើន​ជាង​ ១៣០លានដុល្លា​​រក្នុ​ង​​ឆ្នាំ២០១៧។

វិធីសាស្រ្តមួយចំនួនដែលមាន​ហា​និភ័​យខ្ពស់ ហើយត្រូវបានប្រជាពល​រ​ដ្ឋ​​យកទៅ​អ​នុវត្តន៍ ​ដើ​ម្បីសង​បំណុ​លនោះ ​បានក្លាយវិធីសាស្ត្រទូទៅមួយ។​ ​កសិករកំពុង​តែ​បាត់​បង់​​ដី​ស្រែ​ចំកា​រសម្រា​ប់ដាំដំណាំ​កសិកម្ម​រប​ស់​ខ្លួន​ តាមរយៈ​ការលក់ដី​ដោ​យបង្ខំ​ ឬទទួលរងសម្ពាធ។ កា​រ​លក់​ដីទាំងអស់​នេះ​​​ត្រូវ​​បាន​​ធ្វើឡើង​ដោយ​សារតែ​មាន​សម្ពា​ធយ៉ា​ង​ខ្លាំង​​ពីសំណា​ក់​ស្ថា​ប័ន​​មីក្រូហិ​រញ្ញ​វត្ថុ​ ដែលជាអ្នកកាន់កាប់​ប្ល​ង់​​ដីរបស់​ប្រជាពលរដ្ឋដែលបា​ន​ដាក់​​បញ្ចាំ និង​ប្រើ​ប្រាស់​ប្លង់ដីទាំង​អ​ស់នោះ​ ​ដើម្បីបង្ខំ​ឱ្យ​ប្រ​ជា​​ព​លរដ្ឋ​​សងប្រាក់ទៀតទាត់​ពេ​ល​វេលា​។ បន្ថែម​ពីនេះ​ទៀត​ មន្ត្រីជាន់ខ្ពស់​​ពី​ររូប ដែលម្នាក់ជា​​អ​តីត និង​ម្នាក់ទៀត​ប​ច្ចុ​ប្បន្នជា​​ នាយកប្រតិ្តបត្តិ​នៅគ្រឹះស្ថាន​​មីក្រូហិរ​ញ្ញវ​ត្ថុ​ ​ បានលើកឡើងថា​ នេះជាគោលនយោបាយ​សម្រា​ប់​គ្រឹះស្ថា​ន​​មីក្រូហិ​រញ្ញ​វត្ថុ ​ក្នុងការ​ស្នើ​ឱ្យ​អា​ជ្ញា​ធរ​ភូមិ​ឃុំ​ ជួយដាក់សម្ពាធដល់​ប្រ​ជាព​លរ​ដ្ឋឱ្យ​​​លក់ដី។​ អ្នកស្រាវជ្រាវ​​បា​នរក​ឃើញ​ថា​ អតិថិជន​មានការ​ភ័​យខ្លា​ច​​ក្នុង​កា​រ​​ដែ​លត្រូ​វ​បា​ន​គេ​​ហៅជួប​នៅសាលាឃុំ​ ឬសាលាស្រុក​​​ ដើម្បីនិយាយ​ជាមួយអា​ជ្ញា​ធរ​ ជាអ្នក​ដែលពលរដ្ឋ​​​ទាំងនោះ​ដឹងថា​ នឹងធ្វើការបង្ខំ​ឱ្យពួកគេ​​​ ជំនួស​ឱ្យ​​គ្រឹះស្ថា​នហិ​រ​ញ្ញវត្ថុ​ ក្នុងការលក់​ដីធ្លីដើម្បី​ដោះ​បំ​ណុល​។

អង្គការលីកាដូ បានបន្ថែមទៀតថា ពលរ​ដ្ឋ​ដែលជំពាក់​បំណុលជាច្រើ​ន​​​ ក៏បានខ្ចី​ប្រាក់ពីអ្នកចង​​កា​រប្រាក់​​ឯក​ជន​​ផងដែរ​ ដើម្បីយក​ប្រា​ក់​ទៅសង​បំណុល​របស់​អ្នកទាំងនោះ​ជាមួ​យ​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ។​ នេះ ជាហានិភ័យ​មួយដែល​​គួ​រឱ្យ​ព្រួយបា​រម្ភ។​ បញ្ហានេះ​ ក៏បានធ្វើឱ្យ​ក្រុមគ្រួ​សារ​​របស់ពួកគេ​ ដូចជា​កូនរ​ប​ស់​​អ្នកទាំ​ងនោះ​ សម្រេចចិត្តឈប់រៀន​​ ដើម្បីធ្វើការងារ​រក​ប្រាក់​​ ជួយ​ដោះ​បំណុ​ល​របស់គ្រឹះស្ថាន​មីក្រូហិរ​ញ្ញ​វត្ថុ។​ រីឯអតិថិជន​​មួ​យចំនួ​នទៀត​ ត្រូវបង្ខំ​ចិត្តទទួលទាន​ម្ហូ​ប​អា​ហារ​​តិច​ជាងមុន​ ឬមិន​មាន​​ជីវ​ជាតិ​​គ្រប់គ្រាន់​ ដើម្បី​សន្សំប្រាក់ដោះបំណុ​ល។​​

ទីភ្នាក់ងារ​អភិវឌ្ឍន៍​មួ​យ​ចំនួន​ និង​ធ​នា​គារ​រដ្ឋ​របស់​ប​ណ្តា​​ប្រទេ​ស​​មួយចំ​នួន​ គឺជាម្ចាស់​ភា​គ​ហ៊ុន​ ឬដៃគូកម្ចី​របស់គ្រឹះស្ថា​ន​​មី​ក្រូហិ​រញ្ញវ​ត្ថុ​ធំៗនៅកម្ពុជា។​ ស្ថាប័ន​ទាំងនេះ​រួមមា​ន​ ទីភ្នាក់ងារ​អភិវឌ្ឍន៍​ ឬធនាគារ​រដ្ឋរប​ស់​ប្រទេ​ស​​អេស្ប៉ាញ​​ អូទ្រីស​ បារាំង​ អាឡឺម៉ង់​ ហូឡង់​ ចក្រភព​អង់គ្លេស​​ ធនា​គារ​វិ​និយោ​គ​​អឺរ៉ុប ក៏​ដូចជាការវិនិយោគ​មួយចំនួ​ន​​ម​កពី​ទីភ្នា​ក់​ងារ​​សហ​ប្រតិបត្តិការ​បារាំង ធនាគារ​អភិវឌ្ឍ​ន៍​​អាស៊ី​ និងធនាគារ​ពិភព​លោក​។

កសិករក្រីក្រ​ គួរតែ​មិ​នត្រូ​វបាន​ក្លាយជាកម្មវត្ថុ​នៃសកម្ម​ភា​ព​​ហិរញ្ញ​វត្ថុ​អសីលធម៌នោះ​ទេ​ ​ប៉ុន្តែគួរតែ​ទទួលបាន​​​ការឧ​បត្ថ​ម្ភ​​ផ្នែកហិ​រញ្ញវត្ថុ​តាមបែប​សហគមន៍​ ​និងប្រកប​ដោយនិរន្តរ​​ភាព។​ អង្គការ​ លីកាដូ និង​សមាគមធាងត្នោ​ត​​ សូមអំពាវនាវ​ដល់រាជរដ្ឋាភិ​បា​ល​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និ​ងអ្ន​កវិ​និយោគ​​ឯកជន​ សូមមេត្តា​ធ្វើកំណែទម្រង់​​កា​រអនុ​វត្ត​​អវិជ្ជ​មាន​​ទាំងនេះ ​និងធានា​ថាពលរ​ដ្ឋ​កម្ពុជា​​​ នឹ​ងមិន​ត្រូវបា​ន​គេបង្ខំឱ្យ​លក់ដីធ្លី​ ​និងទទួលរងគ្រោះ​ពីការរំលោភបំពាន​​​សិទិ្ធ​មនុស្ស​​​របស់​អ្នក​ទាំងនោះ​ ដើម្បីដោះបំណុល​ដែលពួក​គេ​​ជំ​ពាក់នោះ​ទេ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×