Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ព្រមា​នបា​តុ​ករ​ហុ​ងកុ​ងកុំឲ្យ​ប្រលែ​ង​លេ​​ង​​ជាមួ​យភ្លើង

spot_img

ប្រទេសចិនបានចេញសារព្រមានយ៉ាងខ្លាំង ​ទៅ​ដល់ក្រុមបាតុករនៅទីក្រុងហុង​កុ​ង ដោយប្រាប់ពួកគេកុំឲ្យប្រលែ​ង​លេង​ជាមួ​យនឹង​ភ្លើង។ ការព្រមានរបស់ចិននេះកើ​តឡើ​ង ក្រោយក្រុមអ្នកត​វ៉ា​ ធ្វើការទាមទារកាន់​តែ​ខ្លាំងឡើ​ង និងបានលុកលុយទីក្រុង​រ​ហូត​ដល់​មានកា​រប៉ះ​ទង្គិចគ្នាជាមួយនឹងប៉ូ​លិស។

អ្នកនាំពាក្យមកពីការិយាល័យគោលន​យោ​បាយ​ចិន​សម្រាប់ហុងកុ​ង បានថ្លែងប្រាប់​អ្ន​កតវ៉ា កុំឲ្យមើលស្រាលលើសេចក្តីសម្រេ​ច​រប​ស់រដ្ឋាភិបាលកណ្តា​ល​។

បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅហុ​ងកុ​ង​បានអូសបន្លាយអ​ស់រ​យៈពេ​ល ៩សប្តាហ៍មកហើយរហូតមក​ដ​ល់ពេ​លនេះ​។

កាលពីថ្ងៃច័ន្ទដើមសប្តាហ៍​នេះ ​ក្រុមបាតុករទ្រងទ្រា​យ​ធំ បានលុកលុយ​ទីក្រុ​ង បណ្តាលជើងហោះហើរ​ចំ​នួន​ជាង​ ២០០ត្រូវបា​ន​លុប​ចោល​។

អ្នកតវ៉ាទាមទារឲ្យមាន​ការ​ស៊ើបអង្កេតឯករាជ្យទៅ​លើ​កា​របង្រ្កាបដ៏ឃោរឃៅរបស់ប៉ូ​លិស ការ​បោះប​ង់ចោលទាំងស្រុងនូវច្បាប់ធ្វើ​ប​ត្យាប័ន និងការចុះចេញពីដំណែងរបស់​មេ​ដឹក​នាំហុ​ងកុង គឺអ្នកស្រី Carrie Lam។

សូមរំលឹកថា ទីក្រុ​ងហុ​ងកុង ត្រូវបានអង់គ្លេសប្រគល់ត្រឡ​ប់ទៅ​ឲ្យចិនវិ​ញនៅ​ឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀ​ង​ “ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ” ដែលធ្វើ​ឲ្យ​ហុង​កុងមានសេរីភាពក្នុងការបញ្ចេ​ញ​មតិ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×