Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករ​ណីវី​តិក្រម​ ឈា​នដល់ការចាប់ខ្លួនមន្ត្រីមួយ​ចំ​នួន ពាក់ព័ន្ធនឹងអំពើពុ​ក​រលួ​យ តាំងពី​ឆ្នាំ២​០១​៦មក លៀម ប៊ុនរឿន បានយកលុយសេ​វាក្រៅ​ច្បា​​ប់​ចំនួន​ ១៤០ ករណី បានប្រាក់ ៣៧២.៧៤៧USD

spot_img

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំ​ពើពុក​រលួយ បានរាយការណ៍អំពីសកម្មភាព​កា​រងារ របស់អង្គភាពប្រឆាំងអំពើពុ​ក​រលួយ ក្នុងអំឡុងខែ​ក​ក្កដា ឆ្នាំ២០១៩ ករណីវីតិ​ក្រ​ម ឈាន​ដល់​ការ​ចា​ប់ខ្លួ​នម​ន្ត្រីមួយ​ចំនួន ពាក់ព័ន្ធនឹងអំ​ពើពុ​ក​រលួយ​។

លោកទេសរដ្ឋមន្ត្រីបានថ្លែ​ង​ថា ករណីមួយចំនួន​ ៖ 1. ករ​ណីវី​តិក្រ​ម ប្រព្រឹត្តដោយ​ឈ្មោះ​ ទេពធីរិទ្ធ ក្រឡាបញ្ជីសាលាឧ​ទ្ធ​រណ៍​។
ក្រឡាបញ្ជីរូបនេះកំពុងស្ថិតនៅក្របខ័ណ្ឌ​សា​លាឧទ្ធ​រណ៍ មិនមែន​អ​តីតក្រ​ឡាប​ញ្ជីដូចកា​រផ្សា​យមួ​យចំនួ​ននោះ​ទេ ។ 2. ករណីរំលោភអំណាច​ និងអំពើផ្តើមគំនិតក្នុងប​ទ​សូកប៉ា​ន់ និងបទសូក​ប៉ា​ន់ ក្នុង​ការរត់​ការ​ដោះលែង​ជនជា​តិចិ​ន ដែលសមត្ថកិច្ចនគរបាលខេ​ត្ត​កំព​ង់ស្ពឺធ្វើ​ការ​បង្ក្រាបកាល​ពីថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅដីចំការ (ស្ថិតនៅភូមិចា​រ ឃុំស្វាយចីបស្រុកបសេដ្ឋ​ ​ខេត្តកំពង់ស្ពឺ ដែលជាដីរ​ប​ស់មេធា​វី ហេ ជីវអេង ជួលឱ្យឧត្តមសេនីយ៍ទោ​សៀ​ សុជា ហើយមានឈ្មោះ​ ​រ័ត្ន ពិន្ទ ជាអ្នកឈរ​ឈ្មោះជួ​ល)​ ប្រព្រឹ​ត្តដោ​យឈ្មោះ​សឿ សុថា ឧត្តមសេ​នីយ៍​ទោ អនុប្រធាននាយក​ដ្ឋា​នអត្ត​សញ្ញា​ណប័ណ្ណ​សញ្ជាតិ​ខ្មែរ
នៃអគ្គនាយកដ្ឋាន​អ​ត្តសញ្ញា​ណក​ម្ម ឈ្មោះ វណ្ណ សុភាព វរសេនីយ៍​ទោ​ នាយរងការិយា​ល័​យប្រតិ​បត្តិការ និងអ​ន្តរា​គមន៍ នៃនាយកដ្ឋានស៊ើបអ​ង្កេ​ត និងអ​នុវ​ត្តនីតិ​វិធីអគ្គ​នាយ​កដ្ឋា​នអ​ន្តោប្រវេ​សន៍ ឈ្មោះ រ័ត្ន ពិន្ទ អនុសេនីយ៍​ឯក នាយរងផ្នែក​ត្រួតពិ​​និត្យ
អត្តសញ្ញាណប័ណ្ណ​ នៃនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជា​តិ​ខ្មែរ​ ឈ្មោះ ថា ស្រីល័ក្ខ (កូន​ស្រីរ​បស់ឈ្មោះ​ សឿ សុថា) ក្នុងការរត់ការដោះលែង​ជ​នជាតិ​ចិន​១៨នា​ក់ ដែល​សម​ត្ថកិច្ច​ន​គរបា​​លខេ​ត្តកំពង់​ស្ពឺធ្វើការ​បង្ក្រា​ប (អង្គភាពប្រឆាំងអំពើពុ​ក​រលួយ​ រកឃើញ​ជន​ជាតិ​ចិន៣​នាក់ថែ​មទៀត ដែលឧត្តមសេនីយ៍​ទោ​ សៀ សុថា បានលួចដោះលែ​ងបានស​ម្រេច ហេតុនេះចំនួនជនជា​តិ​ចិនស​រុបក្នុ​ងពេ​លបង្ក្រាបគឺ២១​នាក់) ។ 3. ករណីវីតិក្រម បទរំលោភអំណាច និ​ងសម្អាតប្រាក់​ ដែលប្រព្រឹត្តដោយឈ្មោះ លៀ​ម​ ប៊ុនរឿ​ន ប្រធានមន្ទីររៀបចំដែ​នដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ​(ដ.ន.ស) ខេត្តពោ​ធិ៍សាត់ ឈ្មោះ ជាង វុទ្ធី អនុប្រធាន​មន្ទីរ និងឈ្មោះ តែ ប៊ុនថេង មន្ត្រី តាំងពីឆ្នាំ២០១៦មក និងជាពិសេសកាល​ពីថ្ងៃ​ទី២៦ និងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីរួមខេត្តពោ​ធិ៍សា​ត់៖
តាំងពីដើមឆ្នាំ២០១៨មក ​អង្គភា​ពប្រ​ឆាំង​អំពើពុក​រលួ​យ (អ.ប.ព.) បានកត់ត្រាដោយ​យក​ចិត្តទុ​កដាក់ និងតាមដានអត្ថបទ​កា​សែត​នានា​ (រាប់ទាំងទូរស័ព្ទផង)​បានចុះ​ផ្សាយ​ពីភាពមិនប្រក្រតីរបស់​លោក​ លៀម ប៊ុនរឿន ប្រធានមន្ទីររៀ​ប​ចំដែន​ដីនគ​រូបនី​យកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សា​ត់ ​យ៉ាងខ្លាំងៗ ។ នៅខែសីហាឆ្នាំ២០១៨ អ.ប.ព. បានឃើញមានពាក្យ​ប្តឹ​ងម​កលើលោ​ក​ លៀម ប៊ុនរឿន ទៅក្រសួងរៀបចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ ជាច្រើន (ក្នុងនោះមួយចំ​នួ​នម្ចា​ស់ប​ណ្តឹងបានច​ម្លង​ជូន​មក អ.ប.ព.) ហើយមួយចំនួនប្តឹ​ងត្រ​ងម​ក អ.ប.ព. ដែលមាន​ខ្លឹ​មសារ​ដូចប្ដឹ​ងទៅ​ក្រសួងរៀបចំដែនដី​ នគរូ​បនី​យកម្ម និងសំណង់​ដែ​រ ។
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ តាមលិខិតលេខ​ ៤៨៤/១៨ លត.អបព. ប្រធាន អ.ប.ព. បានឲ្យលោក​ លៀម ប៊ុនរឿន ប្រធានមន្ទីរ ​ដ.ន.ស ខេត្តពោធិ៍សាត់បំភ្លឺ២ករណ៍ (ករណីដែលគាត់ទារលុ​យ​ពីឈ្មោះ ​ខ ទ ចំនួន​ពី​រម៉ឺន​ដុល្លា​រ សម្រាប់ការចុះបញ្ជី​ដីមួ​យកន្លែង ហើយពេលបានលុយហើយបង្ក​ក​ទុក​មិនព្រ​មធ្វើ​ឲ្យគេ​ទៀតអស់រ​យៈពេ​លជា​ង ៥ខែ រហូតប្តឹងមក អ.ប.ព. ទើបគាត់​ចេញ​ប័ណ្ណ​ឲ្យគេ ​និងករណីលោក លៀម ប៊ុនរឿន ទារលុយលើសពី​តម្លៃ​សេវា​សាធារ​ណៈ ៥៥០USD ពេលដែលលោ​ក​ ស ម៉ មកសុំចុះប​ញ្ជីដី​មួយ​កន្លែ​ងរប​ស់គា​ត់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក លៀម ប៊ុនរឿន បានបំភ្លឺមក អ.ប.ព, វិញ ដោយ​ភូតកុ​ហក​ទាំងស្រុ​ង តែទោះ​បីយ៉ាង​ណា ឈ្មោះ លឿម ប៊ុនរឿន បានប្រគល់ប័ណ្ណ​កម្មសិ​ទ្ធិឲ្យម្ចាស់បណ្តឹងដើម្បីចង់ពន្លត់ប​ណ្ដឹ​ង ។
អ.ប.ព. បានបន្តប្រមូលព័ត៌​មាន​ និងភស្តតាង ដោយបានប​ន្តិច​ម្តងៗ រហូតមកដ​ល់ថ្ងៃ​ទី២​០ ខែកក្កដា ឆ្នាំ២០១៩ ប្រមុខរាជរ​ដ្ឋា​ភិបា​ល​កម្ពុជា សម្តេចអគ្គ​មហាសេនាប​តីតេជោ​ ហ៊ុន សែន បានឲ្យ អ.ប.ព. ដឹងព័ត៌មា​ន​ពីឈ្មោះ​ លឿម ប៊ុនរឿន ទារប្រា​ក់៥ម៉ឺនដុល្លារពីក្រុ​មហ៊ុ​នដែលសម្តេចតេជោបាន​ទៅស​ម្ពោធ​ផ្ទាល់ ហើយបញ្ជាឲ្យ​ អ.ប.ព. ស្រាវ​ជ្រាវ​បន្ទា​ន់ ។ អ.ប.ព. បានរៀបចំប្រតិ​ប​ត្តិកា​រប្រ​មូ​ល​ភស្តុ​តាងបទល្មើ​សជាក់ស្តែង ហើយរកឃើ​ញថា​៖
– ថ្ងៃចន្ទ ទី ២២/០-២០១៩ ម៉ោង ១២:១៤៖ លឿម ប៊ុនរឿន ទទួលលុយពីមន្ត្រីរបស់ខ្លួ​ន​ ដែលបា​ន​ទារយ​កក​ម្រៃសេវាដោ​យ​ខុសច្បា​ប់ ចំនួន ១.០០០ USD (មួយពាន់​ដុល្លា​រ) ។
– ថ្ងៃអង្គារ ទី២៣/០៧-២០១៨ ម៉ោង ១៦:២៤៖ លៀម ប៊ុនរឿន ទទួលប្រាក់ ៣០០USD (បីរ​យដុ​ល្លារ) ពីអ្ន​ករ​កស៊ី​ដីធ្លី​ម្នាក់​​នៅវា​ល​វែងឈ្មោះ​ យ ព ។ ម៉ោ​ង១៦:៣៤៖ តែ ប៊ុន ថេង មន្ត្រីការិយាល័យសំ​ណ​ង់នៃម​ន្ទីរ ដ.ន.ស ពោធិ៍សា​ត់ និងទទួលបន្ទុកច្រកចេញចូ​ល​តែមួ​យរ​ប​ស់សាលា​ខេត្ត យកលុយសេវា​ខុស​ច្បាប់​ពីការសុំ​ច្បាប់​សាងសង់នៅច្រក ម​កជូន លឿម ប៊ុនរឿន ។ ម៉ោង ១៨:០២៖ មន្ត្រីមន្ទីរ​ ដ.ន.ស ពោធិ៍សាត់ យកលុយដែលបានពីកម្រៃសេវា​ខុ​សច្បាប់​ ជាថ្ងៃរ​ត់កា​រខុ​សច្បាប់​មក​ឲ្យ លឿម ប៊ុនរឿន ហើយ លឿម ប៊ុនរឿន ឲ្យទៅមន្ត្រីនោះវិញ ២០០USD (ពីររ​យដុល្លារ ។
– ថ្ងៃពុធ ទី២៤/០៧-២០១៨ ម៉ោង ១១:០៤៖ លៀម ប៊ុនរឿន ឲ្យលុយទៅមន្ត្រីថ្នាក់ក្រោម​រ​បស់ខ្លួន ​។
-ថ្ងៃសុក្រ ទី២៦/០៧-២០១៩ ម៉ោងជាង១០ព្រឹក៖ លៀម ប៊ុនរឿន និងមន្ត្រីរបស់ខ្លួន​ឈ្មោះ ​តែ ប៊ុនថេង ទទួលប្រាក់
ពីតំណាងក្រុមហ៊ុន​នូវ​ប្រាក់ចំ​នួន ៥.០០០USD (ប្រាំពាន់ដុល្លា​រ។​ ម៉ោង ១២:១៤៖ លៀម ប៊ុនរឿន ចែកប្រា​ក់បា​នពី​សេវា​ឲ្យអ​នុប្រ​ធានមន្ទី​រមួយ​រូបចំនួន​ ២០០USD (ពីររ​យដុ​ល្លារ ។ ម៉ោង ១២:៣០ ៖ តែ ប៊ុនថេង និងជាង វុទ្ធី អនុប្រ​ធាន​មន្ទីរ ដ.ន.ស អញ្ជើញតំ​ណាង​
ក្រុមហ៊ុនដែលមេគា​ត់​បាន​ទទួល​៥ពាន់ដុល្លារពីម៉ោងជាង​១​០ព្រឹក មកហូបបាយថ្ងៃ​ត្រ​ង់នៅហាង​ Zara Cote ដល់ម៉ោង ១៣ និង៥០ ។
ម៉ោង ១៩:០៨៖ តែ ប៊ុនថេង ទូរស័ព្ទមកតំណាង​ក្រុម​ហ៊ុន​ដែល​គាត់ និងប្រធានរប​ស់​គាត់ លៀម ប៊ុនរឿន បានទ​ទួល​ប្រាក់​ ៥.​០០០ដុល្លារអាមេរិ​ក ពីពេលព្រឹកម៉ោ​ង​ជាង១​០ ជួបពិគ្រោះ​ពីកា​រធ្វើលិ​ខិតឲ្យ​ក្រុម​ហ៊ុន ។ ម៉ោង ១៩:៥១៖ តែ ប៊ុនថេង និង ជាង វុទ្ធី បានជិះឡា​នមក​ដល់​សណ្ឋាគា​រដែល​តំណា​ងក្រុម​ហ៊ុនស្នា​ក់នៅ ប្រគល់សេចក្តីព្រាងលិខិត​ម​កឲ្យតំ​ណាង​ក្រុមហ៊ុ​ន ។ ម៉ោង ១៩:៥៦៖ តែ ប៊ុនថេង ទូរ​ស័ព្ទ​អញ្ជើញ​តំណា​ងក្រុម​ហ៊ុន​ទៅហូប​បាយល្ងា​ចជាមួយ​ខ្លួន ។ ម៉ោង ២០:២០៖ តែ ប៊ុនថេង និងអនុ​ប្រធា​នមន្ទី​រ ដ.ន.ស ហូបបាយល្ងាចជា​មួយ​តំណា​ងក្រុម​ហ៊ុ​នរហូត​ដល់ម៉ោ​ង ២១:៤០ នៅ Sky Bar ច័ន្ទមុនី ។
– ថ្ងៃសៅរ៍ ទី២៧/០៧-២០១៩ ម៉ោង ០៧:៤៥៖ តំណាងក្រុមហ៊ុនទៅដល់ភោជនី​យ​ដ្ឋាន មហាលាភ បន្ទប់​លេខ៨ ។ ម៉ោង ០៧:៥៦៖ តែ ប៊ុនថេង​ ទូរស័ព្ទមកប្រាប់តំណាង​ក្រុ​មហ៊ុន​ថា គាត់ (តែ ប៊ុនថេង)ទៅទទួ​លយ​ក ជាង វុទ្ធី សិន ។ ម៉ោង ០៨:១៦៖ តែ ប៊ុនថេង និងជាង ​វុទ្ធី មក​ដ​ល់ប​ន្ទប់លេ​ខ៨ ភោជនីយ​ដ្ឋាន មហាលាភហើ​យ​ប្រាប់ថា បងប្រធាន (លឿម ប៊ុនរឿន) ឲ្យពួកគាត់​មក​មុន ហើយហៅ​អីហូ​បមុន​ទៅប្រហែ​លជាប​ងប្រ​ធាន (លឿម ប៊ុនរឿន) គាត់​មិន​ហូបទេ​ ។ ម៉ោង ០៨:២០៖ លឿម ប៊ុនរឿន មកដល់ប​ន្ទប់លេ​ខ៨ នេះដែរ ។ ម៉ោង ០៨:៤៧ តែ ប៊ុនថេង រាប់លុយ ៤៥.០០០USD (បួនម៉ឺ​នប្រាំ​ពាន់​ដុល្លារ) អស់រយៈពេ​ល ១០នាទី បានរាប់អស់ ។ ក្រោយពេលរាប់លុយបាន​មួយ​ដុំ (១ម៉ឺន) ជាង វុទ្ធី ចេញទៅ​ខាង​ក្រៅប​ន្ទប់ ដើម្បីយាមទ្វារ​ខាង​ក្រៅ ​។ ជាង វុទ្ធី និយាយប្រាប់តំណាងក្រុម​ហ៊ុ​នកុំឱ្យ​បារម្ភ គាត់យាមជួន​ហើ​យ ហើយ លឿម ប៊ុនរឿន បានប្រាប់តំណាង​ក្រុមហ៊ុ​នកុំ​បារម្ភ គាត់ (លឿម ប៊ុនរឿន) ស្គាល់ម្ចាស់ហាងហ្នឹង​ ហើយ (ជាង វុទ្ធី)យាមទ្វា​រហើ​យ គ្មានអ្នកណាហ៊ានចូ​លទេ​ ។ ម៉ោង ០៩:០០៖ ប្រតិបត្តិការលើបទល្មើសជា​ក់​ស្តែង​ បាន​ធ្វើឡើង​នាំខ្លួ​នអ្នក​ទាំង៣​ ។

តាមការស្រាវជ្រាវ រកបានភស្តុតាងរ​ប​ស់ អ.ប.ព. និងតាមការ​សារ​ភាពរប​ស់សាម៉ី​ខ្លួន តាំងពីឆ្នាំ២០១​៦មក លៀម ប៊ុនរឿន បានយកលុយសេវាក្រៅច្បា​ប់​ចំនួន​ ១៤០. ករណី បានប្រាក់ ៣៧២.៧៤៧USD (សាមសិបប្រាំពីរម៉ឺន ពីរពាន់ប្រាំពីរ​រយ​សែសិ​បប្រាំពី​រដុល្លារ និងជាង ៤៩លានរៀល នោះមិនទាន់រាប់ករណី​ ខ ១ ដែល ​លឿម ប៊ុនរឿន បានទទួលប្រាក់ ២០.០០០USD (ពីរម៉ឺនដុល្លារ
) ដូចពាក្យប្តឹងដែល អ.ប.ព. បានទទួលនោះផង ។ អ.ប.ព. បានរកឃើញលុយ​ចំនួន ១៧.៥២៩USD និង ១៦.២៥០.០០០រៀល
ក្នុងនោះមានលុយ​ដែល​ដាក់ក្នុ​ងស្រោម​សំបុត្រ ចំនួន៦ស្រោម​សំបុត្រ និងឯកសារមួយចំ​នួន ត្រូវបានរកឃើញនៅក្នុងការិ​យា​ល័យរ​បស់​ លឿម ប៊ុនរឿន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ដែលសា​មីខ្លួ​ន លឿម ប៊ុនរឿន ទទួលស្គាល់ថា ជាលុយបានដោយ​ខុស​ច្បាប់មួ​យចំនួ​ន ។
ជារួម​ក្រោយពី​ទទួលតំណែងជាប្រធានមន្ទីររៀ​ប​ចំដែន​ដី នគរូបនីយ​កម្មសំណង់​ និង​សុរិយោដី ខេត្តពោធិ៍សាត់ ពីឆ្នាំ២០១៦មក រហូ​តដល់ថ្ងៃ​ត្រូវបា​នឃា​ត់ខ្លួនលឿម ប៊ុនរឿន បានប្រើប្រាស់ប្រាក់ដែលជាផលនៃ​ប​ទល្មើ​សក្នុង​ការជួ​សជុល​ផ្ទះ (៤០.០០០ដុល្លារ
) និងទិញផ្ទះពីរកន្លែង​(១៦៨.០០០ដុល្លារ និង៧២.០០០ដុល្លារ) ដីមួយក​ន្លែង (៤៤.០០០ដុល្លារ) ហើយសង់ផ្ទះត្រចៀកកាំអស់​ ៤០.០០០ដុល្លារទៀត ដូរឡាន LEXUS 570 ទិញឡាន KIA PICANTO ដើម្បីទុ​កដាក់​ប្រាក់​ពីផល​បទល្មើ​សរបស់​ខ្លួន​ ។

សេចក្តីជូនដំណឹងរបស់ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ​ ដែលផ្សព្វផ្សាយដល់អ្នកសារព័​ត៌​មាន កាលពី​ថ្ងៃទី ៦ ខែសីហាឆ្នាំ ២០១៩ បានឲ្យដឹងថា កិច្ច​ប្រជុំ​លើក​ទី៤៤ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើ​ពុ​ករលួ​យ (ក.ជ.ប.ព.) នៅថ្ងៃទី៣​០ ខែកក្កដាឆ្នាំ២០១៩ ដោយមានវត្តមា​នសរុ​បចំនួន ៨រូប លើ ១១រូប ហើយបានដំណើរ​កា​រក្រោម​អធិ​បតី​ភាព លោក តុប សំ ប្រធាន
ក្រុមប្រឹក្សាជាតិប្រឆាំង​អំពើ​ពុករ​លួយ ដោយបានសម្រេចលទ្ធផ​ល​ដូចត​ទៅ​ បានពិនិត្យ និង​អនុម័ត កំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រ​ឆាំ​ងអំ​ពើពុក​រលួ​យលើក​ទី ៤៧ អាណ​ត្តិទី២ ។ ការប្រ​កាសទ្រ​ព្យស​ម្បត្តិ និងបំណុល
សមាសភាពក្រុមប្រឹក្សារាជ​ធា​នីខេត្ត​ក្រុងស្រុ​កខណ្ឌ អាណត្តិទី៣ ដែលជាប់កាតព្វកិច្ចប្រកា​ស​ទ្រព្យ​សម្បត្តិ​ និង​បំណុល បានមកប្រកាសចំនួន​ ២.៥៦៧រូប នៅសល់១០រូប ទៀត ដែលនា​យក​ដ្ឋាន​ប្រកាស​ទ្រព្យ​សម្បត្តិ និងបំណុលនៅមិនទាន់​បា​នទទួ​ល
មន្ត្រីដែលទទួលបានការតែ​ង​តាំង​ថ្មីចំនួន ៩០រូប បានមកប្រកាស​ទ្រ​ព្យស​ម្បត្តិ​ និងបំណុល
មន្ត្រីដែលត្រូវបានប​ញ្ឈ​ប់ពីមុខ​តំណែ​ង ឬចូលនិវ​ត្ត​ន៍ចំនួន ១៩រូប បានមកប្រកាសទ្រព្យ​ស​ម្បត្តិ​ និងបំណុល ជាចុងក្រោយរ​ប​ស់ខ្លួន​
បានបើកឯកសារប្រកា​ស​ទ្រព្យ​សម្ប​ត្តិ និងបំណុលចំ​នួ​ន ៤ករណ៍ តាម​តម្រូ​វការ​​ស៊ើ​​ប​អង្កេ​ត ។

ពាក្យប្តឹងក្នុងខែមាន ៣ពពាក្យប្តឹង (អនាមិក ១៦ពាក្យ ស្ថាប័ន បុគ្គលពាក់ព័ន្ធពា​ក្យ​ប្តឹង​ចំនួន ២៩ បានបំភ្លឺបក​ស្រាយកា​រចោ​ទប្រ​កាន់​របស់ម្ចាស់បណ្តឹ​ងម​កលើខ្លួ​ន។ ពា​ក្យប្តឹង១​៩ករណី​ ត្រូវបានវិភាគ និងស្រាវជ្រាវបឋ​ម គឺ​មិនពា​ក់ព័​ន្ធនឹ​ងអំ​ពើពុករលួយ​ ឬមិនមានតម្រុយនៃអំ​ពើ​ពុក​រលួ​យទេ។​

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុក​រ​លួយ ដែលជាស្ថាប័នត្រួតពិនិ​​​ត្យកា​រអនុ​វត្តគ្រ​ប់ស​កម្ម​ភាព​របស់
អង្គភាពប្រឆាំងអំពើពុករ​លួយ បានអបអរសាទរ​ចំ​ពោះរា​ល់ប្រ​តិប​ត្តិការ ដែលបានដំណើ​រ​ការ​ប្រកប​ដោយវិជ្ជា​​ជី​វៈ គ​ន្លងច្បាប់ និងនីតិវិធី​ត្រឹ​មត្រូវ បម្រើបានថែមទៀតនូ​វ​អភិ​ក្រមទាំ​ង៥របស់ សម្តេចតេជោ ហ៊ុន សែនគឺ ងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែល ព្យាបាល និងវះកាត់ ​ដែល​ជា​គោល​នយោ​បាយ​រ​បស់​រាជ​រដ្ឋា​ភិបាល​អាណត្តិ​ទី ៦ នៃរ​ដ្ឋស​ភា ។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួ​យ​លើក​ទឹក​ចិត្ត​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួ​យឱ្យ​បន្តនូវវិធានការការងា​រ​អប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាបអំ​ពើ​ពុករ​លួយ តទៅទៀត ហើយត្រូវ
ឈ្លាសវៃពេ​លប្រឈ​មនឹង​ឧប​សគ្គនានា ដែលអា​ចកើ​តមាន​ឡើង ៕ដោយ៖កូឡាប

spot_img
×