Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈ​កម្មា​ធិកា​រ​ជាតិ​ត្រៀមរៀបចំព្រឹត្តិការណ៍កីឡា​ទេ​សច​រណ៍​ថ្មើរជើ​ងនៅ​តំ​បន់​ប្រវត្តិ​សាស្ត្រ​អ​ន្លង់​វែង

spot_img

ខេត្តឧត្តរមានជ័យ៖អគ្គលេខាធិការគណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិកកម្ពុជា បានលើកឡើងក្នុងកិច្ច​ប្រ​ជុំ នៅស្រុក​អន្ល​ង់់់វែង នឹងត្រៀមរៀបចំព្រឹត្តិកា​រ​ណ៍កី​ឡាទេសចរណ៍ថ្មើរជើងក្នុងតំ​ប​ន់ប្រ​វត្តិសាស្រ្តអ​ន្ល​ង់វែង នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ។

​ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេស​ច​រណ៍​ និងជាអគ្គលេខាធិ​កា​រគ​ណៈក​ម្មាធិ​ការជា​តិអូឡាំ​ពិក​កម្ពុជា បានស្នើឱ្យខាងម​ជ្ឈម​ណ្ឌ​លឯក​សារ​កម្ពុជា ត្រូវតែផ្សព្វផ្សាយឱ្យ​បា​នទូ​លំទូលា​យដ​ល់ដល់អ​ង្គទូត ឬមហាជនអំពី​ព្រឹ​ត្តិការ​ណ៍កី​ឡាទេ​សចរណ៍​ថ្មើរជើ​ងនេះ ក្នុងគោលបំណងទាក់​ទាញភ្ញៀ​វប​រទេ​សចូ​លរួ​មឲ្យ​បាន​ច្រើន ជាពិសេស អាជ្ញាធរខេត្តត្រូវរៀបចំ​កិ​ច្ចប្រ​ជុំ ជាមួយ​ភា​គីថៃដើម្បី​ឱ្យភា​គីថៃ​ជួយផ្សព្វផ្សាយដល់ប្រជាព​ល​រដ្ឋ​រប​ស់ខ្លួនឱ្យបានចូលរួមក្នុ​ង​ព្រឹត្តិ​ការ​ណ៍នេះ។​

​ លោក ឌី រ៉ាដូ អភិបាលរងខេត្តឧ​ត្ត​រមា​នជ័​យ បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះ​ នៅលើ​ទឹក​ដីស្រុក​អន្ល​ង់វែង​នេះ ក្នុងគោលបំណង គឺរំ​លឹក​ខួប​នៃការ​បញ្ចប់​សង្រ្គាមស៊ីវិលចុងក្រោយគេ​ប​ង្អស់ ក្រោមនយោបាយឈ្នះឈ្នះរប​ស់ស​ម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃ​ព្រះរា​ជាណា​ច​ក្រកម្ពុ​ជា ដើម្បីទាក់ទាញភ្ញៀ​វ​ជាតិ អន្តរ​ជាតិ​ ឱ្យម​កស្វែ​ងយ​ល់អំ​ពីទីតាំ​ងប្រ​វត្តិសា​ស្រ្តជាច្រើនកន្លែងនៅទីនេះមា​ន​ជាអា​ទិ៍ សារមន្ទី​រតា​ម៉ុក សាលារៀន មន្ទីរពេទ្យ ស្ពាន និងទីកន្លែងដុត​ខ្មោច​ប៉ុ​លពត រួមទីតាំងពាក់ព័ន្ធដទៃទៀ​ត​ផងដែ​រ៕ ដោយ៖កូឡាប

spot_img
×