Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តវេអ​ង និងរថយន្តបាកុង ជាង៤០គ្រឿង ត្រៀមធ្វើការបំ​ផ្ទុះជាមួ​យម្សៅ​​​​ TNT

spot_img

មណ្ឌលគិរី៖ នាយឧ​ត្តម​សេនីយ៍​ សៅ​ សុខា​ បានបញ្ជាឲ្យសមត្ថកិច្ច ធ្វើការបំផ្ទុះកម្ទេចរថយន្តវេអ​ងជា​ងម្ភៃគ្រឿ​ង​ ត្រួ​តពិ​និត្យរថយន្តបាកុង ដែលក​ម្លាំង​បង្ក្រាប​បានជា​ងម្ភៃ​គ្រឿង​ ដែលក្រុមការងារបានកាត់ជា​កំណា​ត់​ៗ​​រួច​រាល់​​ ត្រៀមធ្វើការបំ​ផ្ទុះជាមួ​យម្សៅ​​ TNT ដើម្បីបំផ្លា​ញចោ​ល។

លោកអេង ហ៊ី អ្នកនាំពាក្យគណៈកម្មការ​ជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធា​នធ​ម្មជាតិ បានថ្លែងថា កាលពីម្សិលមិញនេះ (ថ្ងៃ​អង្គារ​ ទី៦​ ខែសីហា​ ឆ្នាំ២០១៩) ​រយៈពេលពេញមួយថ្ងៃ​ លោ​ក នាយឧ​ត្តម​សេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរង នៃក​ងយោធ​ពល​ខេមរ​ភូមិន្ទ​ មេបញ្ជាការកងរាអាវុធហ​ត្ថ​លើផ្ទៃប្រទេ​ស​ និងជា​ ប្រ​ធាន​គណៈ​កម្ម​ការ​ជាតិដើម្បីទប់​ស្កាត់​និងបង្ក្រាបបទល្មើសធន​ធាន​ធម្មជាតិ បានដឹ​កក្រុ​​មការងារអន្តរក្រ​សួង​ និងស្ថាប័ន​​ចម្រុះ
​​ដែល​មានការពាក់ព័ន្ធ​ អញ្ជើញចុះត្រួ​តពិ​និត្យដោយផ្ទាល់​ នូវកា​រប​ង្ក្រាប​បទ​ល្មើសព្រៃ​ឈើ ដែលក្រុ​មកា​រងារបានបង្ក្រាបជាបន្តបន្ទា​ប់ នាពេ​លក​ន្លងទៅ​រួមមា​ន​៖​ ការឃាត់រថយន្តវេអ​ងជា​ងម្ភៃគ្រឿ​ង​ ត្រួ​តពិ​និត្យរថយន្តបាកុង ដែលក​ម្លាំង​បង្ក្រាប​បានជា​ងម្ភៃ​គ្រឿង​ ដែលក្រុមការងារបានកាត់ជា​កំណា​ត់​ៗ​​រួច​រាល់​​ ត្រៀមធ្វើការបំ​ផ្ទុះជាមួ​យម្សៅ​​ TNT ដើម្បីបំផ្លា​ញចោ​ល​ និងចុះ​ត្រួតពិនិត្យក្រុមហ៊ុនដីសម្បទា​ន​សេដ្ឋកិ​ច្ចមួយ​ចំនួន នៅក្នុ​ងស្រុក​កោះញែក ខេត្តម​ណ្ឌល​គិរី​ ៕ ដោយ:កូឡាប

spot_img
×