Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈាមស្រែកស្បែកហៅ ឃាតករកាប់ស​ម្លាប់ប្រ​ពន្ធ ពេលនេះស​មត្ថកិច្ចចាប់បានហើយ

spot_img

ក្រចេះ៖ ឃាតករម្នាក់ជាប្តី ត្រូវ​បាន​សមត្ថកិច្ចចាប់ខ្លួនបានហើយ បន្ទាប់ពីប្រើកាំបិតផ្គាក់ កាប់សម្លាប់ប្រពន្ធមិនញញើតដៃ កាលពី​វេលា​ម៉ោង ៦និង៣​០នាទីព្រឹក ថ្ងៃទី៧ ខែសីហានេះ នៅចំណុច ឃ្លៃទទឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ជនដៃដ​ល់ជា​ប្តីឈ្មោះសំ សុភ័ក្ត្រា ភ័ក្ត្រ អាយុ៣១ឆ្នាំ ដែលបានធ្វើ​សក​ម្មភាពកាប់ស​ម្លាប់​ប្រព​ន្ធហើយ​គេច​ខ្លួននោះ​ ត្រូវបានកម្លាំងនគរបាលក្រុង​ក្រចេះ សហការជាមួយនគរបាលស្រុកសំបូរ​ ​និងន​គរបា​លព្រ​ហ្ម​ទណ្ឌខេ​ត្ត ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន។

អធិកា​រន​គរ​បាលក្រុ​ងក្រ​ចេះ លោក​វរ​សេនី​យ៍ឯក នេត លីន បានឲ្យដឹងថា ជនដៃ​ដល់បានធ្វើសកម្មភាពកាប់សម្លា​ប់​ទៅលើ​ស្ត្រីរ​ងគ្រោះជា​ប្រ​ពន្ធឈ្មោះគង់​ ស្រីទូច អាយុ២៧ឆ្នាំ ដោយប្រើកាំបិតផ្គាក់ ​កាប់ស្ទើ​រដា​ច់ ក បណ្តាលឲ្យស្លាប់នៅនឹងក​ន្លែ​ង រួច​ក៏អូសសាកសពទម្លាក់ចោលក្នុ​ង​ទឹកប្រឡាយ នៅក្បែ​រផ្លូវ​លំមួយ​កន្លែង ក្នុង​សង្កា​ត់អូរឫស្សី ក្រុងក្រ​ចេះ ខណៈពេលដែលស្ត្រីរងគ្រោះ​ ​កំពុងជិះម៉ូតូត្រឡប់ពីទិ​ញប​ង្អែ​មពី​ផ្សារកា​លពី​ព្រលប់ ថ្ងៃទី៥​ ខែសីហា។ ក្រោយការឃាត់ខ្លួន​ជនដៃ​ដល់ ត្រូវ​បាននាំ​ខ្លួន​មកស្នងការដ្ឋានដើម្បីបន្ត​នី​តិវិធី​។

គួរបញ្ជាក់ថា ករណីឃាតកម្មនេះ បានកើ​តឡើ​ងកា​លពី​វេលាម៉ោង ១៩:៣០នាទីថ្ងៃទី៥សីហាឆ្នាំ២០១៩ នៅភូមិ​អូរឫស្សី២​ សង្កា​ត់អូរឫស្សី ក្រុងក្រចេះ​ ខេត្តក្រចេះ​ (ម្ដុំវត្តហុងឡាំ)៕ដោយ៖កូឡាប

 

spot_img
×