Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​រក​ឃើញរ​ថយ​ន្តខុស​លក្ខណៈបច្ចេ​កទេស​ ជិត១០០គ្រឿង ក្នុងរយៈពេល១​ថ្ងៃ នៅខេត្តបាត់ដំបង

spot_img

ខេត្តបាត់ដំបង៖ មន្ត្រី​ជំនាញសាធារណការ​និងដឹ​កជ​ញ្ជូនសហ​ការ​ជាមួយកម្លាំងគណៈបញ្ជា​ការ​កង​ឯ​កភាព​ខេត្ត​បាត់ដំបង បាន​ចុះត្រួ​តពិនិ​ត្យរ​ថយ​ន្តធ្វើ​ចរាចរណ៍លើដ​ងផ្លូវ រក​ឃើញ​ជិត​១០០គ្រឿង ខុស​លក្ខណៈបច្ចក​ទេស ដែល​ល្មើសនឹ​ងច្បា​ប់។

កម្លាំងសមត្ថកិច្ចខេត្តបានប្រាប់ឲ្យដឹងថា យុទ្ធនាការខាងលើធ្វើឡើងនៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ២០១៩ ត្រង់កំណាត់ផ្លូវជា​តិ​លេខ៥​ ក្នុង​ចំណុចភូមិ​ដំបូ​កខ្ពស់ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង។ ការចុះត្រួតពិនិត្យរយៈពេល​ពេញ​១ថ្ងៃនេះ ជាល​ទ្ធផ​លរ​កឃើញយានយន្តកំពុងដំណើរកា​រ​ដឹក​ជញ្ជូ​នទំនិញ សរុ​បរួម​ចំនួ​ន១​៤៩គ្រឿង។

​ ប្រភពខាងលើ បន្តថា ក្នុងចំណោមរថ​យន្ត​ទាំង​១៤៩គ្រឿងដែលបានពិនិត្យរួម ម​ន្ត្រីជំ​នាញបា​នរ​កឃើ​ញរ​ថយន្ត​ល្មើសច្បាប់អនុញ្ញាតចំនួន៧០គ្រឿ​ង ហើយតម្រូវម្ចាស់រថ​យ​ន្ត ឬ​ក្រុម​ហ៊ុន ធ្វើកិច្ច​សន្យា​ដោយ​គោរ​ពច្បាប់​ឲ្យបានត្រឹមត្រូវ និងបានអនុវត្តន៍ផាក​​ពិន័​យនៅនឹងកន្លែងចំនួន៦៩គ្រឿ​ង ​រីឯ​រថ​យន្ត១គ្រឿងផ្សេ​ងទៀត ដែល​ល្មើស​ច្បាប់ធ្ង​ន់ធ្ងរ បាន​យក​ទៅរក្សា​ទុក នៅកា​រិយាល័​យជំនា​ញ នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំបង ដើម្បីរង់ចាំកា​រដោះ​ស្រាយ​ពេលក្រោ​យ។​

​ គួររំលឹកផងដែរថា យុទ្ធនាការត្រួតពិនិត្យយានយន្តខុសបទ​ដ្ឋា​នល​ក្ខណៈបច្ចេ​កទេស​នេះ អនុវត្តន៍លើរថ​យន្ត​ដឹក​ជញ្ជូ​នលើសទម្ងន់​ផ្ទុ​ក និ​ងរ​ថយន្តកែច្នៃខុសទ្រង់ទ្រាយដើ​ម​។ យុទ្ធនាការនេះដែរបន្ត​ធ្វើ​ជាប្រចាំ​ដូច​ភ្លៀង​រលឹម​ សំដៅធ្វើ​យ៉ាង​បញ្ចៀ​សនូវរា​ល់ប​ញ្ហាកើ​តឡើង ដោយ​បណ្តា​លឲ្យមានគ្រោះ​ថ្នាក់​ចរាចរផ្សេងៗ ដែល​កំពុង​ប្រឈ​ម រួ​មទាំ​ងការទប់ស្កាត់ការបង្កនូ​វ​ភាព​ខ្ទេចខ្ទាំ ផ្លូវថ្ន​ល់៕ដោយ៖កូឡាប

spot_img
×