Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលបណ្តោះអាសន្ន ប្រជាជ​​ន​​កម្ពុជា​ ​ក្នុ​ង​ឆ្នាំ​២០១៩ ​មាន​ចំនួ​ន​​ជាង​​១៥​​លាន​​នាក់ ​

spot_img

ភ្នំពេញ ៖ ​សម្តេច​ក្រឡាហោម ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​​ជា​តិ​ជំ​រឿន​ទូទៅ​ប្រជាជន​កម្ពុជា​ បាន​​ថ្លែ​ងថា​ តួលេខ​បណ្តោះ​អាសន្ន​​ក្នុ​ង​ឆ្នាំ​​២០១៩​នេះ​ គឺមាន​ប្រជាជន​ជា​ង​​១៥​​លាន​នាក់ ​នៅ​ទូទាំងប្រទេស ​។

ថ្លែង​នៅក្នុង​កម្មវិធី​ប្រកាស​តួ​លេ​ខ​​បណ្តោះ​​អាសន្ន​​នៃ​​ជំរឿន​ទូទៅ ​ប្រជាជន​​នៅ​​ព្រះរា​ជាណា​ចក្រ​កម្ពុជា ​ឆ្នាំ​២០១៩ ​នា​ព្រឹក​ថ្ងៃទី​៧ ​ខែ​សីហា​​ ឆ្នាំ​២០១៩​នេះ​ នៅ​សណ្ឋាគារ​ភ្នំ​ពេ​ញ​ សម្តេច​ក្រឡាហោម​​ស​ ខេង ​បាន​ឲ្យ​ដឹងថា​ តាម​តួលេខ​បណ្តោះ​​​អាស​ន្ន​​ក្នុង​​ទូទាំង​ប្រទេស​កម្ពុជា ​គិត​ត្រឹ​ម​ថ្ងៃទី៣ ​ខែមីនា ​ឆ្នាំ​២០១៩ ​ប្រជាជន​សរុប​តាម​វិធីសា​ស្ត្រ​​ឃើ​ញ​រាប់ ​(de-facto) ​មាន​ចំនួន ​១៥.២៨៨.៤៨៩​នាក់ ក្នុងនោះ ​មាន​ប្រុស​៧.៤១៨.៥៧៧​នាក់ និង​ស្រី ៧.៨៦៩.៩១២ នាក់​។

សម្តេច​ក្រឡាហោម ស ខេ​ង ​បានបញ្ជាក់​ថា ​តាម​តួលេខ​បណ្ដោះអាសន្ន​នេះ​ ​ពិនិ​ត្យឃើញថា ​ចំនួន​ប្រជាជន​កម្រិត​​ថ្នា​ក់​ជា​តិ​មាន​និន្នាការ​កើនឡើង​​យឺត​ ​ដោយសារ​អត្រា​ផ្តល់​កំ​ណើ​ត​​និង​អត្រា​កំណើន​ប្រជាជន​បាន​ថ​យ​​ចុះ​​ស្រ​បតាម​​​ការ​​ព្យាក​រណ៍​ដែ​ល​​បាន​រំពឹងទុក​។ ​អត្រាកំណើន​​​ប្រជា​ជន​ប្រចាំឆ្នាំ​ បាន​ថយចុះ​ពី​១,៥ ​ភាគរយ​​ក្នុង​​ច​ន្លោះ​ឆ្នាំ​១៩៩៨​ និង​២០០៨​មក​១,២ ភាគរយ​ក្នុង​ចន្លោះ​ឆ្នាំ​២០​០៨​ ​និង ២០១៩​ហើយ​អត្រា​កំណើន​ប្រចាំ​ឆ្នាំ​​រ​បស់​​កម្ពុជា ​ក្នុង​ទសវត្ស​រ៍ចុងក្រោ​យ​​នេះ​ពិ​និត្យ​​ឃើញថា​ ខ្ពស់ជាង​អត្រាកំណើន​មធ្យម​នៅ​អាស៊ី​អា​គ្នេយ៍​​ដែល​​មា​ន​តែ​១,០​ភាគរយ​។ ​ការ​ជំរឿន​ក្នុ​ង​​ឆ្នាំ​​២០​១៩​នៅ​​ក​ម្ពុជា​នេះ ​នឹង​ផ្តល់​ទិន្នន័យ​ច្បា​ស់លាស់​អំពី​ទំហំ​ប្រជាជន ​និ​ង​​ចរិត ​លក្ខណៈ​ប្រជាជន បន្ទាប់ពីជំរឿនប្រជាជ​ន​ឆ្នាំ ២០០៨​។ ទិន្នន័យ​​​ទាំង​​អស់នេះ ​គឺ មាន​សារសំខាន់ ​ណាស់ សម្រាប់​​រា​ជរដ្ឋា​ភិបា​ល​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ និង​អ្នកប្រើប្រា​ស់​​ទាំ​ង​ឡាយ ធ្វើ​សេចក្ដី​សម្រេច​​​ប្រក​បដោយ​​ប្រសិទ្ធភាព ក្នុង​ការកសាង​ផែ​ន​ការ​​ឆ្ពោះទៅ​រក​​ការ​​អភិ​វឌ្ឍជាតិ ប្រកបដោយ​ចីរ​ភា​ព​។

សម្តេច​ក្រឡាហោម ស ​ខេង​ បាន​បញ្ជាក់ទៀតថា​ គោលនយោបាយ​ជាតិ​​​ប្រជាជ​ន​គឺជាលទ្ធផ​ល​​សំ​ខាន់​​មួយ​​ដែល​​ទ​ទួល​បាន​ពី​ការធ្វើជំរឿន​ប្រជាជន​ឆ្នាំ​​២​០១៩ ​ផងដែរ ​ហើយ​ការធ្វើ​​ចំ​ណោល​ប្រជា​ជន ​ដោយ​ផ្អែកលើ​ទិន្នន័យ​ជំ​រឿ​ន​​ក៏​​ត្រូវ​​បាន​​ប្រើប្រា​ស់​​យ៉ាង​ទូលំទូលាយ​ ដោ​យ​​រាជរ​ដ្ឋាភិបាល ក្រសួងផែនការ និង​បណ្តា​ក្រ​សួ​ង​​ផ្សេងៗ​​ជា​ដើម​។

លោក ឆាយ ថន ទេស​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងផែ​នកា​រ ​បា​ន​ថែ្លង​ថា​ ​ការធ្វើជំរឿន​ឆ្នាំ​២​០​១៩​នេះ​ វា​មាន​លក្ខណៈ​​ទំ​នើប​​ជាង​ការ​ធ្វើជំរឿន​ក្នុង​​ឆ្នាំ​​១៩៩៨ ​និង​ ឆ្នាំ​២០០៨ ​កន្លងទៅ ​ដោយ​ក្រុមការងារ​​បា​ន​​ដាក់​​ប្រព័​ន្ធ​​សម្រាប់​​វា​យតម្លៃ​​ភា​ព​សុ​​ក្រឹត្យ​នៃ​ការ​ធ្វើជំរឿន ដោយ​ប្រើ​ប្រា​ស់​ប្រ​ព័ន្ធ Tablet PDA​ និង​បច្ចេកទេ​ស​​NBS​៕ដោយ៖កូឡាប

spot_img
×