Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយកា​រស​ង្គ្រោះ​ជាច្រើន​ម៉ោង​រប​ស់សម​ត្ថកិច្ច ជនរងគ្រោះដែលកៀបជាប់ត្រង់ចន្លោះ​ថ្មភ្នំ​ពេល​នេះធានា​សុវត្ថិ​ភាព​បាន៧​០%

spot_img

បាត់ដំបង៖ ក្រោយការសង្គ្រោះអស់រយៈពេល​ជាច្រើ​នម៉ោងរ​បស់ស​មត្ថ​កិច្ច​ជំនាញ ជនរងគ្រោះដែលគាបជា​ប់​ត្រង់​ចន្លោះថ្ម​ភ្នំហុង ស្រុកភ្នំព្រឹក ពេល​នេះធា​នាសុ​វត្ថិភា​ពបាន​៧០%​ហើយ។

លោក សារ៉េត ពិសេដ្ឋ អធិការនគរបាលស្រុកភ្នំ​ព្រឹក​ បានប្រា​ប់ឲ្យដឹងនៅ​រសៀ​លថ្ងៃ​ទី៧ ខែសីហា ឆ្នាំ២០១៩នេះថា ការ​ព្យាយាមជួយសង្គ្រោះដល់ជនរងគ្រោះ​ដែ​លធ្លា​ក់កៀ​បជាប់​នៅចន្លោះ​ថ្មភ្នំ​មកដ​ល់រ​សៀលថ្ងៃ​ទី៧ សីហានេះបានធានាសុវ​ត្ថិ​ភាពលែ​ងប្រឈ​មនឹងការប៉ះពាល់ដល់អាយុ​ជី​វិតហើ​យ ដោយក្រុមការងារបានប្រើប្រា​ស់​មធ្យោ​បាយថ្ពក់ខ្សែ​ពួរួ​ចទា​ញរំកិលម្តង​បន្តិ​ចៗរហូតរបូតផុតក្បាល​និ​ងស្មាហើ​យ ​ដោយម៉ោ​ងនេះ​នៅកៀប​ជាប់​តែត្រ​គាកប៉ុណ្ណោះ​​ ទោះបី​ជាយ៉ា​ងណា ការប្រឹ​ងប្រែ​ងរប​ស់ក​ម្លាំងគណៈបញ្ជា​ការរួមទាំងក្រុមគ្រូពេទ្យផ​ង​ដែរ ជ​នរ​ងគ្រោះអា​ចនឹ​ងស​ង្គ្រោះបានក្នុងរយៈខ្លីខាង​មុខ​។

ពេលរថយ​ន្តដែលបំពាក់ឧបករណ៍សង្គ្រោះរបស់មន្ទីរពេ​ទ្យ​ខេត្តក៏​កំពុ​ងត្រៀមរួចហើយដែរនៅ​នឹ​ងកន្លែ​ង។​

ជនរងគ្រោះមាន​ឈ្មោះស៊ុ​ម បូរា ភេទប្រុស​អាយុ​២៨ឆ្នាំ រស់នៅភូមទឹក​ថ្លា​ ឃុំអង្គរបាន ស្រុកសំពៅលូន ​ខេត្តបា​ត់ដំ​បង ជនរងគ្រោះខាងលើបាន​រអិ​ល​ជើង​ធ្លាក់ចូ​លក្នុង​ចន្លោះ​ជ្រល​ងភ្នំកៀ​បជា​ប់ខ្លួន ខណៈដើរឡើ​ងភ្នំ​ហុងស្ថិតក្នុង​ភូមិ​ហុងទឹក ឃុំបារាំងធ្លា​ក់​ ស្រុកភ្នំ​ព្រឹក ខេត្តបាត់ដំបង៕ ដោយ៖កូឡាប

spot_img
×