Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ហាមក្រុ​មហ៊ុ​នភា​ពយន្ត និងតារាចិនទាំងអស់មិន​ឲ្យចូ​លរួ​មក​ម្មវិធី​ប្រគល់​ពានរ​ង្វាន់ប្រ​ចាំឆ្នាំ នៅតៃ​វ៉ាន់

spot_img

ស្ថាប័នគ្រប់គ្រងវិស័យភាពយន្តចិនបា​នធ្វើ​ការហា​មមិ​នឲ្យក្រុមហ៊ុនផលិតភាពយ​ន្ត​ និងតារាចិនទាំង​អ​ស់ ចូលរួមក្នុងកម្មវិ​ធី​ប្រគល់​ពាន​រង្វាន់ដ៏ធំប្រចាំឆ្នាំនៅតៃវ៉ាន់។​

ស្ថាប័នគ្រប់គ្រងវិស័​យភា​ពយ​ន្តចិន មិនបានធ្វើការផ្តល់​ហេ​តុផ​លនោះទេ​ ចំពោះការបញ្ជាឲ្យ​ក្រុ​មហ៊ុ​ន និងតារាទាំងអស់ធ្វើ​ពហិ​ការ​ក​ម្មវិធី​ប្រគល់​ពានរ​ង្វាន់ Golden Horse Awards ដែលនឹងប្រារព្ធធ្វើ​ឡើង​នៅតៃ​វ៉ាន់។

ការដាក់បំរាមនោះទំនង​ជាកើ​តឡើងដោយសារតែភា​ពតឹ​នតឹ​ងរ​វាងចិន និងតៃវ៉ាន់។

ចិនបា​នទាមទារឲ្យកោះតៃវ៉ាន់លុបចោលភ្លាម​នូ​វសំណើ​រទិ​ញអាវុ​ធពីអា​មេរិច របស់កោះ​តៃវ៉ា​ន់។

កាលពីខែកក្កដា ក​ន្លងទៅនេះ ចិនបានធ្វើការរិះគន់អាមេ​រិ​ចដែ​លមិនបានប្រកាន់ភ្ជាប់នូវ​គោ​លន​យោបា​នចិន​តែមួ​យ ដែលអាមេរិចទទួលស្គា​ល់ ​និងអាមេរិចត្រូវមានទំនាក់​ទំ​នងផ្លូ​វការ​ជាមួ​យចិន មិនមែនតៃវ៉ា​ន់​នោះទេ​។

ចិនបានចាត់ទុកកោះ​តៃវ៉ា​ន់គឺជាផ្នែកមួយនៃទឹកដីរ​ប​ស់ខ្លួន ហើយចិនតែងប្រ​កា​សថា នឹងយកតៃវ៉ាន់មក​គ្រ​ប់គ្រង​វិ​ញនៅថ្ងៃ​ណាមួ​យ ដោយប្រើកម្លាំងយោធាប្រ​សិ​នជាចាំ​បាច់​។

សូមបញ្ជាក់ថា ការ​ហា​មប្រាមតារា និងក្រុមហ៊ុនរ​ប​ស់ខ្លួ​នមិ​នឲ្យចូលរួមក្នុងក​ម្ម​វិធីពា​នរ​ង្វាន់ខា​ងលើ ត្រូវបានគេមើ​ល​ឃើញថា​ ជាវិធានការ​រ​បស់ទី​ក្រុង​ប៉េកាំង​ក្នុងការដាក់សម្ពាធ​លើ​តៃវ៉ា​ន់ ជុំវិញគម្រោងទិ​ញ​អាវុធ​ពី​អាមេរិ​ចរប​ស់តៃវ៉ា​ន់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×