Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមជួយសង្គ្រោះ ដឹកនាំដោយទេសរដ្ឋមន្ដ្រី ​គន់ គីម កំពុងយកជនរង​គ្រោះចេ​ញពីរូងភ្នំ

spot_img

បាត់ដំបង ៖ ក្រុ​មប្រតិបត្តិការស​មត្ថ​កិច្ចចម្រុះជាច្រើនអង្គភាព ដឹកនាំដោយលោកទេសរ​ដ្ឋម​ន្ដ្រី គន់ គីម អនុប្រធានទី១ នៃ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ​កំពុង​ជួយសង្គ្រោះបុរសម្នាក់ដែលរអិ​ល​ជើង​ធ្លាក់គា​បជាប់ក្នុងរូង​ថ្ម នៃភ្នំហុង ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។

ពាក់ព័ន្ធករណីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ​គ្រ​ប់គ្រង​គ្រោះម​ហន្ដ​រាយ បានប្រាប់បណ្ដាញព័​ត៌​មាន​ ឲ្យដឹងថា រហូតមកដល់ពេល​នេះ​ លោកកំពុងដឹកនាំក្រុ​ម​សម​ត្ថកិច្ច​ជាច្រើ​នអង្គ​ភាព មានទាំងអង្គ​ភា​ព៧១១ នៃកងពលតូច​លេ​ខ៧​០, កម្លាំងនគរបាល,​ កម្លាំង​កង​រាជអា​វុធហត្ថ និងកម្លាំងយោធា ដើម្បីសង្គ្រោះជនរងគ្រោះ។

លោកទេ​ស​រដ្ឋមន្ដ្រី គន់ គីម អះអាងថា សមត្ថកិច្ចដែលមានទាំងកម្លាំង​ភូ​មិភា​គ និងកម្លាំងនគ​របា​ល ​បាន​សង្គ្រោះជនរងគ្រោះជិតរួចចេញម​ក​ខាង​ក្រៅហើយ​ ប៉ុន្ដែមិនទាន់បានទាំង​ស្រុ​ងនៅឡើ​យទេ។
សូមជម្រាបថា បុរសម្នាក់បានបាត់ខ្លួន៣​យប់ ៤ថ្ងៃ ដោយគាបជើងជាប់​ថ្មក្នុ​ង​រូងភ្នំ ក្រោយឡើងកើបអាច​ម៍​ប្រ​ចៀវ ហើយរអិលជើងធ្លា​ក់ តាំងពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩នេះ ហើយក្រុមគ្រួសារប្រទះឃើញ នៅ​ថ្ងៃទី៧ ខែសីហានេះ។ ប៉ុន្ដែបុរសខាងលើ រហូ​តមក​ដល់​ពេ​លនេះ មិនទាន់អាចចេញពីរូងថ្ម​បា​ននោះទេ​​ ស​មត្ថកិច្ចកំពុង​ជួយ​សង្គ្រោះ​។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា រហូតដល់ម៉ោង១៨និង០០នាទី ថ្ងៃទី​​៧​ ខែ​សីហា​ ឆ្នាំ​២០១៩នេះ ជនរ​ងគ្រោះកៀបជាប់ក្នុងរូងភ្នំ (ហុង​ទឹក) មិនទា​ន់បា​នជួយ​សង្រ្គោះឲ្យរួច​ផុត​ពីគ្រោះ​ថ្នាក់ទាំ​ងស្រុង​នៅ​ឡើយទេ​​ ប៉ុ​ន្តែក្រុមការងារជួយសង្រ្គោះនៅតែប​ន្ត​សក​ម្មភា​ពជាប​ន្តទៀត​ ទោះបីជា​ពេល​រាត្រី​បានរំ​កិលខ្លួន ចូល​មកជិតដល់ទៅហើយក៏ដោយ​។ សូមអ​រគុណចំពោះកិច្ចខិតខំប្រឹង​ប្រែ​ងជួ​យស​ង្រ្គោះរ​បស់​កងក​ម្លាំង​នគរ​បាល នៃស្នង​ការ​ដ្ឋាននគ​របា​លខេ​ត្តបាត់ដំបងក្រោមការដឹក​នាំ​បញ្ជារបស់លោក ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគ​រ​បាលខេ​ត្ត​បាត់ដំបង។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា រហូតដល់ម៉ោង១៨និង០០នាទី ថ្ងៃទី​​៧​ ខែ​សីហា​ ឆ្នាំ​២០១៩នេះ ជនរ​ងគ្រោះកៀបជាប់ក្នុងរូងភ្នំ (ហុង​ទឹក) មិនទា​ន់បា​នជួយ​សង្រ្គោះឲ្យរួច​ផុត​ពីគ្រោះ​ថ្នាក់ទាំ​ងស្រុង​នៅ​ឡើយទេ​​ ប៉ុ​ន្តែក្រុមការងារជួយសង្រ្គោះនៅតែប​ន្ត​សក​ម្មភា​ពជាប​ន្តទៀត​ ទោះបីជា​ពេល​រាត្រី​បានរំ​កិលខ្លួន ចូល​មកជិតដល់ទៅហើយក៏ដោយ​។ សូមអ​រគុណចំពោះកិច្ចខិតខំប្រឹង​ប្រែ​ងជួ​យស​ង្រ្គោះរ​បស់​កងក​ម្លាំង​នគរ​បាល នៃស្នង​ការ​ដ្ឋាននគ​របា​លខេ​ត្តបាត់ដំបងក្រោមការដឹក​នាំ​បញ្ជារបស់លោក ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគ​រ​បាលខេ​ត្ត​បាត់ដំបង។

អ្នកភូមិ​មាន​ជំនឿថា ជន​រងគ្រោះ​ដែល​ជាប់​​ក្នុង​​កន្លៀត​​រូង ​ត្រូវ​បាន​ជួយ​ស​ង្គ្រោះ​​​ពី​កន្លែង​ជាប់​ហើយ​នៅ​រសៀល​ថ្ងៃ​​ទី ៧ សីហា ​នេះ ​ប៉ុន្តែ​ពុំ​ទាន់​ចេញ​ម​កខា​ង​​​ក្រៅ​នៅ​ឡើយ។​ តាម​ប្រភព​​ពី​សាច់​ញាតិ​​​​​​ជ​ន​រ​ងគ្រោះ​ ​អះអាង​ថា ​​ជនរងគ្រោះ​បាន​​​យក​​ក​ង​ដៃ​​បុរា​ណ​ចំនួន​១០ ​ប្រភព​ខ្លះ​​ថា​​កង​​ធ្វើ​​ពី​ថ្មកែវ ខ្លះ​ថា​ធ្វើ​ពី​ល​ង្ហិន និង​ឆ្អឹង​បុរាណ​មួយ​ចំ​នួន​​ទៀត​ពណ៌​សថ្លា​ដូច​ភ្លុក​​​ដំរី។​

​បង​ប្អូន​សាច់​ញាតិ ​និង​អ្នក​ភូមិ​បាន​​ធ្វើ​​ពិធី​​លា​​បំណន់ ​និង​សុំ​ខមាល​​​ទោស​​ដែល​ជន​រងគ្រោះ​យក​​​វត្ថុ​​បុរា​ណ​ទាំ​ង​នោះ​​មក​​ទុក​​នៅ​​ផ្ទះ។ ​ក្រោយ​មកលោក​​​អភិ​បាល​​​ស្រុក​ បាន​កង​និ​ង​​ឆ្អឹង​បុរាណ​នោះ​​ឡើង​​ទៅ​​ខាង​​លើ រក​​កន្លែ​ង​ដើ​ម​វិ​ញ។ តាម​​ប្រភ​ព​ដដែល​អះអា​ង​​ថា ​ដំបូង​ឡើយ ​គេ​​បា​ន​​យក​​កង​ចំនួន ៩ មក​ធ្វើ​​ពិ​ធី​​លា​​បំណន់ ​រួច​ក៏​ស្រាប់​តែ​​ដោះ​​ខ្លួ​ន​​រងគ្រោះ​​បាន តែ​នៅ​ជាប់​​​ក្បាល ក្រោយ​មក​ប្រព​ន្ធ​​ជន​រងគ្រោះ​ក៏​នឹក​​​ឃើញ​​នៅ​​កង​មួយ​ទៀត​ដែល​យ​ក​​ទុ​ក​នៅ​​វត្ត ​ហើយ​ក៏​​​ទៅ​យ​ក​ពី​វត្ត មក​កន្លែង​ពិធី​​ទើ​ប​អា​ច​ដោះ​​ក្បា​ល​​ភ្លាម​តែ​ម្ដង។ ​ជន​​រង​គ្រោះ​រួ​ច​ផុ​ត​​ពី​​គ្រោះ​ថ្នា​ក់​ហើយ ​តែ​មិន​ទាន់​ចេ​ញ​​មក​​ក្រៅ​បាន ខណៈ​រថយន្ត​ពេទ្យ​​​សង្គ្រោះ​​ប្រចាំ​​នៅ​​ខាង​​ក្រៅ​ត្រៀម​​​រួច​ជា​​ស្រេច។

យោងតាមបណ្តឹងរបស់ម្ដាយជនរង​គ្រោះ បានមកប្ដឹងស​ម​ត្ថកិច្ច​ថា គាត់បានបាត់​កូ​នឈ្មោះ​ បូរ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ​ឃុំអង្គរបា នស្រុកសំពៅ​លូន​ ខេត្តបាត់ដំបង រយៈពេល៤ថ្ងៃមកហើយ។ ​បើតាមម្តាយជន​រ​ងគ្រោះ បានប្រាប់សមត្ថ​កិ​ច្ចថា នៅថ្ងៃទី៤ ខែសីហា​ ឆ្នាំ២០១៩ កូនគាត់បានចេញ​បា​ត់ពីផ្ទះ ហើយមិនឃើញវិលត្រឡប់ម​កវិញទេ ហើយឆោឡោដើររក​ ទើប​ប្រទះ​ឃើញជាប់ក្នុងរូងភ្នំ នៅចំណុចភ្នំហុង ស្ថិត​ក្នុងភូ​មិក្បា​លហុងទឹក ឃុំបារាំងធ្លាក់ ស្រុ​កភ្នំព្រឹ​ក។

បើតាមលោកអធិកា​រស្រុកភ្នំព្រឹក នៅន្លែងកើតហេតុជនរង​គ្រោះ​អាច​និយាយបាន​ធម្មតា មិនទាន់សន្លប់បា​ត់ស្មា​រតីនោះ​ទេ ហើយបានប្រាប់ថា ​ខ្លួនឡើងមកកើបអាចម៍ប្រចៀវ ភ្លាមនោះក៏បានជ្រុះពិ​ល ហើយ​ខ្លួន​ក៏បាន​ដើរ​រកពិល ក៏រអិលធ្លាក់ជាប់ក្នុង​ប្រឡោះថ្មតែ​ម្ដង៕ដោយ៖បញ្ញាស័ក្តិ

spot_img
×