Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប័ណ្ណ​ព្រំដែន​ថ្មី បាន​ដំណើរការ​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ សាលាខេត្ត​បន្ទាយមានជ័យ​

spot_img

បន្ទាយមានជ័យ ៖ នៅ​ខេត្តបន្ទាយមានជ័យ ដំណើរការ​បើកមុខ​ដំបូងៗ​នៃ​ការធ្វើ​ប័ណ្ណ​ព្រំដែន​ថ្មី​នេះ​កាលពី​ថ្ងៃទី​២ មករា​ឆ្នាំ​២០១៨​មក​។​ប័ណ្ណ​ព្រំដែន​(Border Pass) ដែល​រាជរដ្ឋាភិបាល​និង​ក្រសួងមហាផ្ទៃ​ផ្ទេរសិទ្ធិ​ធ្វើ​បែបបទ​ពី​នគរបាល​អន្តោប្រវេសន៍​នៃ​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា ថៃ មក​រដ្ឋបាលខេត្ត ស្រុក​ក្រុង​ជាប់​ព្រំដែន​នោះ បាន​ដំណើរការ​នៅ​សាលាខេត្ត មួយចំនួន​ជាប់​ព្រំដែន​កម្ពុជា ការិយាល័យ​ច្រកចេញចូល​តែមួយ​នៃ​ខេត្ត​មួយចំនួន​។
លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​និយាយ​ក្នុង​ពិធី​មួយ​ថា : ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ (BorderPaas) ត្រូវបាន​ចាប់ផ្តើម​ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​ដែល​មានបំណង​ឆ្លងកាត់​ព្រំដែន​(​កម្ពុជា​-​ថៃ​) ចូលទៅ​កាន់​ខេត្ត​ស្រះកែវ​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ ដែលជា​ខេត្ត​ជាប់​ព្រំប្រទល់​ជាមួយនិង​ខេត្តបន្ទាយមានជ័យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​អភិបាល​និយាយ​ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ថា​៖ ដើម្បី​ទទួលបាន​ប័ណ្ណ​ព្រំដែន​នេះ ពុក​ម៉ែ មាមីង បងប្អូន​ត្រូវ​មក​ទំនាក់ទំនង​ជាមួយ​មន្ត្រី​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​ដែល​កំពុង​រង់ចាំ​បំពេញបែបបទ​ជូន ដោយ​ត្រូវ​នាំមក​ជាមួយ រួមមាន ៖ ១.​អត្តសញ្ញាណប័ណ្ណ (​ថតចម្លង​) ចំនួន ១​ច្បាប់​។ ២.​សេចក្តីចម្លង​សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត ចំនួន ១​ច្បាប់ ។ ៣.​សេចក្តីចម្លង​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ចំនួន ១​ច្បាប ។​៤.​រូបថត (៤x៦) ចំនួន ២​សន្លឹក​។ ៥.​រូបថត​កូន (៤x៦) ចំនួន ២​សន្លឹក (​ក្នុង​ម្នាក់​) ។ (​កូន​អាច​យកតាម​បាន ២​នាក់ ដោយ​ត្រូវមាន​អាយុ​ក្រោម​១២​ឆ្នាំ​។ សំបុត្រ​ព្រំដែន​នេះ​អាច​ឆ្លង​ចូលទៅ​កាន់តែ​ក្នុង​បរិវេណ​ខេត្ត​ស្រះកែវ​តែប៉ុណ្ណោះ មិនបាន​២​ខេត្ត​(​ស្រះកែវ ប្រា​ជីន​បូរី )​ដូច​មុន​នោះឡើយ​។ ៦.​ត្រូវ​បង់ក​ម្រៃ​សេវា ចំនួន ២០ ០០០​រៀល​(​ពីរ​មឺ​ន​រៀល​)​។​

ប័ណ្ណ​នេះ​មាន​សុពលភាព ២​ឆ្នាំ ហើយ​អាច​ពន្យា​បាន​២​ឆ្នាំ​ទៀត បើ​ប្រើ​សន្លឹក​វា​មិនទាន់​អស់​ក្រោយ​អស់​សុពលភាព​២​ឆ្នាំ​នោះ​។​

ចំណែក​លោក​អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ដែល​នៅ​ប្រចាំ​ការដឹកនាំ​ការងារ​នេះ និយាយថា : សម្រាប់​ពលរដ្ឋ​នៅក្រៅ​ខេត្ត បើ​មានបំណង​ចង់​ធ្វើ​ប័ណ្ណ​នេះ លុះត្រាតែ​មក​ស្នាក់​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ឬ​ខេត្ត​ជាប់​ព្រំដែន​ថៃ​ដទៃទៀត ហើយ​មាន​សៀវភៅ​ស្នាក់​នៅក្នុង​មូលដ្ឋាន​។​

ជា​លទ្ធផល​២​ថ្ងៃ ថ្ងៃទី​២-៣ មករា មកនេះ ការធ្វើ​ប័ណ្ណ​ព្រំដែន​នៅ​ខេត្តបន្ទាយមានជ័យ​ធ្វើបាន​ពី​១០​ទៅ​៣០​នាក់​ប៉ុណ្ណោះ ហើយ​អ្នកដាក់ពាក្យសុំ​ត្រូវ​រង់ចាំ​ជាច្រើន​ថ្ងៃ​ទើបបាន​ប័ណ្ណ​នេះ ។ ពួក​ពលរដ្ឋ​និង​ពលករ​បាន​ត្អូញត្អែរ​ពី​ការលំបាក​ក្នុងការ​បំពេញបែបបទ​ច្រើនពេក​និង​ចំណាយ​សោហ៊ុយ​ខ្ពស លើ​ការធ្វើដំណើរ​និង​រយ​:​ពេល​រង់ចាំ​។​

សូមបញ្ជាក់ថា​ការសម្រេច​ផ្ទេរសិទ្ធិ​ធ្វើ​ប័ណ្ណ​ព្រំដែន​ថ្មី​នេះ​ពី​នគរបាល​អន្តោប្រវេសន​ន៍​នៃ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ឬ​ច្រក​ដទៃទៀត បន្ទាប់ពី​រាជរដ្ឋាភិបាល​ក្នុង​អនុក្រឹត្យ​លេខ​២៧២​អនក្រ​-​បក ស្តីពី​ប័ណ្ណ​ព្រំដែន​កម្ពុជា -​ថៃ​ចុះ​ថ្ងៃទី​២៨​ធ្នូ​ឆ្នាំ​២០១៦ និង​ប្រកាស​ក្រសួងមហាផ្ទៃ​ក្នុង​លិខិត​លេខ​៤៧៧​ប្រក ស្តីពី​បែបបទ​និង​និតិ​វិធី​នៃ​ការផ្តល់​ប័ណ្ណ​ព្រំដែន​កម្ពុជា -​ថៃ​ចុះ​ថ្ងៃទី​៦​មិថុនា​ឆ្នាំ​២០១៧ ។​

អនុវត្តតាម​អនុក្រឹត្យ​,​តាម​ប្រកាស​ខាងលើនេះ តទៅ ការធ្វើ​ប័ណ្ណ​ព្រំដែន​រដ្ឋបាលខេត្ត​នឹងត្រូវ​ផ្ទេរ​ពី​ធ្វើ​បែបបទ​និង​និតិ​វិធី​នេះ​ដោយ​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នោះមក​អោយ​អាជ្ញាធរខេត្ត​និង​ស្រុក​ក្រុង​។​

សូម​រំលឹកថា ប័ណ្ណ​ព្រំដែន​(Border Pass) ជា​បែបបទ​ឆ្លងដែន​ស្របច្បាប់​ស្ថិត​លំដាប់​ទី​២ បន្ទាប់ពី​លិខិតឆ្លងដែន​(Passport) ។ និង​នៅ​លំដាប់​លើ សំបុត្រ​អនុញាតិ​អោយ​ឆ្លងកាត់​តំបន់​ព្រំដែន​( Laise Pass) (​តម្លៃ​១.០០០​រល​ឬ​១០​បាទ​ដែល​អាជ្ញាធរ​ថៃ​និង​កម្ពុជា​អនុញ្ញាតិ​អោយ​សម្រាប់តែ​ពលរដ្ឋ​កម្ពុជា​ឆ្លង​ចូល​តំបន់​ព្រំដែន មាន​ផ្សារ​ជាដើម​ក្នុង​រយ​:​ពេល​១​ថ្ងៃ​គឺ​ទៅ​ព្រឹក​វិល​ល្ងាច​៕ ដោយ​៖​បន្ទាយ

spot_img
×