Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លំនៅដ្ឋាន​ប្រជាពលរដ្ឋ ២ ខ្នង ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ទាំងស្រុង ដោយ​ម្ចាស់​មិន​នៅផ្ទះ​

spot_img

​កោះកុង ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ០៧ សីហា ២០១៩ វេលា​ម៉ោង ១៧និង០០ ល្ងាច មាន​គ្រោះ​អគ្គីភ័យ​កើតឡើង នៅ​ចំណុច​មុខ​ប្រៃសណីយ៍ ផ្លូវ​ឡើង​ផ្សារ​ស្រែអំបិល ស្ថិត​ក្នុងភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២ ខ្នង ឆេះ​ខូចខាត​ទាំងស្រុង ដោយ​ម្ចាស់ផ្ទះ​មិន​នៅ ចាក់សោរ​ចោល​។​

នគរបាល​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា ផ្ទះ​ទី​១ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ទំហំ ៣m x ៥m ជា​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ហុង ឈី​វ ភេទ​ស្រី អាជីវកម្ម​ដាក់​ធ្មេញ និង​ផ្ទះ​ទី ២ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ទំហំ ៣m x ៥m ជា​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ហាន ណាវី ភេទ​ស្រី អ​អាជីវកម្ម​លក់​កុងម៉ា​។​

នៅពេល​កើតហេតុ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល បាន​សហការ ជាមួយ​កម្លាំង​ពាក់ព័ន្ធ ធ្វើការ​ពន្លត់អគ្គីភ័យ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆេះ​រាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេងទៀត ដោយ​ក្នុ​ង​ហេតុការណ៍​នេះ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​មនុស្ស​ឡើយ​៕​ ដោយ ៖ កូឡាប

spot_img
×