Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​គណនី Facebook មួយចំនួនធំ​ត្រូវ​រង​ការ​ជ្រៀតចូល​ប្រើប្រាស់​ដោយ​ខុសច្បាប់​ពី​សំណាក់​ជនអនាមិក​

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​កណ្ដាល​សន្តិសុខ នៃ​ក្រសួងមហាផ្ទៃ កាលពីពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា នាពេល​ថ្មីៗ​នេះ ក្រុមការងារ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​សង្កេតឃើញថា មាន​គណនី Facebook មួយចំនួនធំ​ត្រូវ​រង​ការ​ជ្រៀតចូល​ប្រើប្រាស់​ដោយ​ខុសច្បាប់​ពី​សំណាក់​ជនអនាមិក (hacker) និង​បាន​ប្រើប្រាស់​គណនី​ទាំងនោះ​ទាញយក​ផលប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ ឬ​ប្រើប្រាស់​ក្នុងការ​ប្រព្រឹត្តិ​អំពើ​ល្មើសច្បាប់​ជាតិ​ផងដែរ​។

​ប្រភព​ដដែល បាន​បន្តថា ហេតុនេះ​ដើម្បី​ការពារ និង​បង្កើន​សុវត្ថិភាព​គណនី Facebook របស់​អ្នក​ពី​ការ​លួច​ចូល​ប្រើប្រាស់​ពី​សំណាក់​ជនអនាមិក សូម​បងប្អូន​អនុវត្តន៍​វិធីសាស្ត្រ​មួយចំនួន ដូចខាងក្រោម​៖

១. ពិនិត្យមើល​នៅត្រង់ចំណុច “Where You’re Logged In” ដើម្បី​ផ្ទៀងផ្ទាត់​ទីតាំង​ឧបករណ៍​កំពុង​ប្រើប្រាស់​គណនី Facebook របស់​អ្នក​។​

២. បើក​ដំណើរការ​មុខងារ​សុវត្ថិភាព “Two-Factor Authentication” ដើម្បី​ផ្ទៀងផ្ទាត់​លេខ​សម្ងាត់ PIN បន្ថែម​លើ Password ដែល​អ្នក​កំពុង​ប្រើ នៅពេល Login ពី​ឧបករណ៍​ថ្មី​ណាមួយ​។ លេខ​សម្ងាត់ PIN របស់​មុខងារ “Two-Factor Authentication” អាច​ភ្ជាប់​ជាមួយ Token Key ឬ Authentication App របស់ Google ឬ​លេខ​ទូរស័ព្ទ​។​

៣. ប្រើប្រាស់​លេខ​សម្ងាត់ ដែលមាន​តួរ​អក្សរ (​អក្សរ​តូច ធំ​) លេខ និង​និមិត្តសញ្ញា លើសពី ៨ ខ្ទង់​។​

៤. បើកមុខ​ងារ “Get alerts about unrecognized logins” ដើម្បី​ទទួលបាន​ការជូនដំណឹង​សុវត្ថិភាព​នៅពេល​មានការ​ព្យាយាម Login ចូល​ប្រើប្រាស់​គណនី Facebook របស់​អ្នក​។​

៥. ធ្វើការ​ត្រួតពិនិត្យ​លើ​មុខងារ “Authorized Logins” ដើម្បី​ពិនិត្យ​ឧបករណ៍​ដែល​បាន Login ចូល​គណនី Facebook របស់​អ្នក និង​ធ្វើការ Remove ប្រសិនបើ​គិតថា​មិនមែនជា​អ្នក (​សូមមេត្តា​អនុវត្ត​ចំនុច​ទី​២ និង​ទី​៣)​។​

៦. ប្រេី​ប្រាស់​ឈ្មោះ​ពិត ដូច​ទៅនឹង Passport ឬ​អត្តសញ្ញាណប័ណ្ណ ដើម្បី​ងាយស្រួល​ក្នុងការ​ទាញយក​គណនី Facebook មកវិញ ក្នុងករណី​ត្រូវបាន​លួច​យកទៅ​ប្រើប្រាស់​ដោយ​ជនអនាមិក​។​

៧. រក្សា​ការសម្ងាត់ នៃ​លេខ​ទូរស័ព្ទ និង​គណនី​អុី​ម៉ែ​ល ដែល​បាន​ត​ភ្ជាប់​ជាមួយ​គណនី Facebook របស់​អ្នក ដោយ​ប្រើប្រាស់​មុខងារ “Who should see this?” ហើយ​ជ្រើសរើស យក “Only me” នៅត្រង់​មុខងារ “How People Find and Contact You”​។​

៨. សូម​ធ្វើការ​ត្រួតពិនិត្យ ឬ​ពិចារណា​មុនពេល​ចុច​លើ​តំណ​ភ្ជាប់ (Link) ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ។​

៩. សូមមេត្តា​ប្រុងប្រយ័ត្ន និង​គួរ​ជៀសវាង​ការប្រើប្រាស់​គណនី Facebook របស់​អ្នក ភ្ជាប់​ជាមួយ​កម្មវិធី​ផ្សេងៗ (​ឧទាហរណ៍​៖ កម្មវិធី​ទស្សន៍ទាយ កម្មវិធី​ហ្គេម ។​ល​។​) ដែល​គ្មាន​ប្រភព​ច្បាស់លាស់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×