Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តូប​ក្នុង​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ ប្រមាណ​ជាង​២០០​តូប ត្រូវបាន​អគ្គិភ័យ​បំផ្លាញ​ទាំងស្រុង​

spot_img

​ខេត្តកំពត ​៖ ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ​ស្រុក​ទឹកឈូ​ខេត្តកំពត អគ្គិ​ភ​យ័​បាន​ឆេះ​បំផ្លាញ​ទាំងស្រុង​ហើយ​។​ករណី​អគ្គិ​ភ​យ័​ឆេះ​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត​ស្រុក​ទឹកឈូ​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត អោយដឹងថា គិត​ត្រឹម​ម៉ោង​១០៖៣០​នាទី​យប់ ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​បាន​គ្រប់គ្រង​អគ្គិភ័យ ដែល​ឆេះ​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ​នេះ មិន​ឲ្យ​ឆេះ​រាលដាល ដល់ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរ​នោះឡើយ ប៉ុន្តែ​ចំពោះ​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ​ទាំងមូល ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​ហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​ពន្លត់​អគ្គិភ័យ​ដ៏​អាក្រក់​នេះ ហើយ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្តកំពត​ផង និង​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ផង​។​
​តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា តូប​ក្នុង​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ មាន​ប្រមាណ​ជាង​២០០​តូប ត្រូវបាន​អគ្គិភ័យ​បំផ្លាញ​ទាំងស្រុង​ហើយ នៅ​យប់​ថ្ងៃទី​០៧ ខែសីហា​នេះ ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ ។ ចំពោះ​មូលហេតុ​នៃ​ការឆេះ និង​ទំហំ​ខូចខាត​មិនទាន់​ដឹង​នៅឡើយ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×