Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ក្រុម​មុខសញ្ញា​ជួញដូរ​ប្រេី​ប្រាស់​រក្សាទុក​សារធាតុ​ញៀន​ខុសច្បាប់​ជា​បន្តបន្ទាប់ សរុប ១៧​នាក់

spot_img

កំពង់ស្ពឺ ៖ កងកម្លាំង​នគរបាល​តាម​បណ្ដា​អធិការដ្ឋាន​នគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បេី​ក​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ក្រុម​មុខសញ្ញា​ជួញដូរ​ប្រេី​ប្រាស់​រក្សាទុក​សារធាតុ​ញៀន​ខុសច្បាប់​ជា​បន្តបន្ទាប់ សរុប ១៧​នាក់ ។​

អនុវត្តន៍​តាម​ផែនការ​គណៈកម្មាធិការ​គ្រឿងញៀន​ខេត្ត និង​បទបញ្ជា​ដ៏​មុឺ​ង​ម៉ាត់​ដឹកនាំ​ចង្អុល​ការ​ដ៏​មាន​ប្រសិទ្ធភាព​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត កង កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បេី​ក​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ក្រុម​មុខសញ្ញា​ជួញដូរ ប្រេី​ប្រាស់​រក្សាទុក​សារធាតុ​ញៀន​ខុសច្បាប់ បង្ក្រាប​ដោយ​ស៊េី​ប​អង្កេត​និង​បង្ក្រាប​ជាក់ស្ដែង រួមមាន ៖

-​ស្រុក​ឧដុង្គ ថ្ងៃទី​០២ សីហា ២០១៩ វេលា​ម៉ោង ១៦និង៣០​នាទី នៅ​ចំណុច​ភូមិ​គោ​ចា​រ្យ ឃុំ​ព្រៃ​ក្រសាំង​បង្ក្រាបបាន ២​ករណី ឃាត់​មុខសញ្ញា​សង្ស័យ ២​នាក់ ដកហូត​គ្រឿងញៀន ២២​កញ្ចប់​តូច , ទូរស័ព្ទដៃ ២ គ្រឿង រួម​នឹង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ឈ្មោះ លី ឧ​ត្ត​ម ប្រុស អាយុ ២២ ឆ្នាំ នៅ​ភូមិ​ពាន​និ​ច ឃុំ​យាអង្គ ស្រុក​ថ្ពង ដកហូត ​៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ២​កញ្ចប់​,​ទូរស័ព្ទដៃ ១​គ្រឿង​។

​កាលពី​ថ្ងៃទី​០២ សីហា ២០១៩ វេលា​ម៉ោង ១៧និង៣០​នាទី នៅ​ចំណុច​ភូមិ​ទឹក​ឬ​ស្សី ឃុំ​មានជ័យ កម្លាំង​បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​១​នាក់ ឈ្មោះ ឃុ​ត មេសា ប្រុស អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​ទឹក​ឬ​ស្សី ឃុំ​មានជ័យ ស្រុក​ឧដុង្គ ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ២០​កញ្ចប់​,​ទូរស័ព្ទដៃ ១​គ្រឿង​។

-​ស្រុក​បសេដ្ឋ ថ្ងៃទី​០៣ សីហា ២០១៩ វេលា​ម៉ោង ៩និង៣០​នាទី នៅ​ចំណុច​ភូមិ​កន្លង់ជុំ ឃុំ​ផុង កម្លាំង​បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន​ចំនួន ៤​នាក់ ៖ ឈ្មោះ ភា ពន្លក ប្រុស អាយុ ២៣​ឆ្នាំ​,​ឈ្មោះ ភា ពន្លឺ ប្រុស អាយុ ១៦​ឆ្នាំ​,​ឈ្មោះ គច់ ប៊ុនធឿន ប្រុស អាយុ ២០​ឆ្នាំ​,​ឈ្មោះ ស្រី ពន្លា​ស់ ប្រុស អាយុ ២៣​ឆ្នាំ​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ៤​កញ្ចប់​,​ទូរស័ព្ទដៃ ២​គ្រឿង​, ដាវ ១​។

-​ស្រុក​សំរោង​ទង ថ្ងៃទី​០៣ សីហា ២០១៩​វេលា​ម៉ោង​១២និង០០​នាទី នៅ​ចំណុច​ភូមិ​ទំពូង ឃុំ​កា​ហែង កម្លាំង​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន ១​នាក់ ឈ្មោះ ទុយ សុ​ភ័​ក្រ ប្រុស អាយុ ២៨​ឆ្នាំ​នៅ​ភូមិ​ទំពូង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​គ្រឿងញៀន ២​កញ្ចប់​,​ទូរស័ព្ទដៃ ២​គ្រឿង​និង​ម៉ូតូ​មួយគ្រឿង​។

-​ស្រុក​គងពិសី ថ្ងៃទី​០៦ សីហា ២០១៩ វេលា​ម៉ោង ១៣និង៥០​នាទី នៅ​ចំណុច​ភូមិ​ស្វាយ​ចា​រ្យ ឃុំ​ព្រៃ​ញាតិ កម្លាំង​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន ៣​នាក់ ឈ្មោះ ឈួន មករា ប្រុស អាយុ ២៣​ឆ្នាំ ឈ្មោះ ឡៅ ពិសី ប្រុស អាយុ ៣១​ឆ្នាំ ឈ្មោះ លី ប៊ុន​ឡេង ប្រុស អាយុ ២២​ឆ្នាំ ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​គ្រឿងញៀន ២០​កញ្ចប់ , ទូរស័ព្ទដៃ ២ គ្រឿង និង​ម៉ូតូ​មួយគ្រឿង​។

-​ស្រុក​ឧដុង្គ ថ្ងៃទី​០៧ សីហា ២០១៩ វេលា​ម៉ោង ១៦និង០០​នាទី នៅ​ចំណុច​ភូមិ​ឧដុង្គ ឃុំ​វាំង​ចាស់ កម្លាំង​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ៧​នាក់ ឈ្មោះ ចក់ ច​ន្ធី ហៅ ម៉ាប់ ប្រុស អាយុ ៣១​ឆ្នាំ ឈ្មោះ សេង ទី ប្រុស អាយុ ២៩​ឆ្នាំ ឈ្មោះ ជិន រ៉ាវុធ ប្រុស អាយុ ២៦​ឆ្នាំ ឈ្មោះ ស៊ន ដា​រ៉ា ប្រុស អាយុ ៣១​ឆ្នាំ ឈ្មោះ ប្រាក់ មុន្នី​សិលា ប្រុស អាយុ ២៤​ឆ្នាំ ឈ្មោះ ទៀង វុទ្ធី ប្រុស អាយុ ៣៤​ឆ្នាំ ឈ្មោះ កែវ កាន់​ដា​រ៉ា ប្រុស អាយុ ២៣​ឆ្នាំ​ ​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ៥​កញ្ចប់​,​ទូរស័ព្ទដៃ ២ គ្រឿង​។​

​នគរបាល​ខេត្ត បានចេញ​សារ​ថា ” គ្រឿងញៀន​បំផ្លាញ​អនាគត​កូនចៅ​យេី​ង សង្គមជាតិ​យើង “៕​ ដោយ​៖​កូ​ឡាប

spot_img
×