Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ឱ្យ​កាន់តែ​ប្រសើរឡើង​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា នាពេល​ថ្មីៗ​នេះ បានចេញ​អនុក្រឹត្យ​មួយ ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង និង​រៀបចំ​ប្រព័ន្ធ​ទាំងនេះ​ឡើងវិញ​។​

​អនុក្រឹត្យ​រាជរដ្ឋាភិបាល​ដែលមាន​ចំនួន​២៤​ទំព័រ​មួយ​នេះ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែលមាន​អមដោយ​ការចុះហត្ថលេខា​រដ្ឋមន្ត្រី​ចំនួន​៣​ក្រសួង គឺ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដោយមាន​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ការ​គ្រប់​គ្រង់​ប្រព័ន្ធ​លូវ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ប្រក​ដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព សំដៅ​ធានាបាន​នូវ​សុវត្ថិភាព សុខភាព សាធារណៈ និង​ការអភិរក្ស​ជីវចម្រុះ​។​

​អនុក្រឹត្យ​នេះ មាន​វិសាលភាព​អនុវត្ត​លើ​ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្នុង​ទីប្រជុំជន​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​និង​តំបន់​ទី​រមណីយដ្ឋាន ឬ​មណ្ឌល​កម្សាន្ត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ អនុក្រឹត្យ​នេះ​ពុំមាន​វិសាលភាព​អនុវត្ត​លើ​ការគ្រប់គ្រង​សំណល់​រាវ​ឧស្សាហកម្ម​ឡើយ​។ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​មាន​តួនាទី​ដឹកនាំ និង​ជំរុញ​កិច្ចប្រតិបត្តិការ​គ្រប់គ្រង​ការងារ​បច្ចេកទេស​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​មាន​តួនាទី​ភារកិច្ច​ដឹកនាំ​រៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ ផែនការមេ និង​ផែនការ​អភិវឌ្ឍ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល​ពិនិត្យ​សម្រេច​។ រៀបចំ​បទដ្ឋាន​បច្ចេក​ទេស​ស្តីពី​ការសាងសង់ គ្រប់គ្រង ប្រតិបត្តិការ និង​ការថែទាំ​ប្រព័ន្ធ​លូ​និង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ជាដើម​។ ក្រសួងបរិស្ថាន​មាន​តួនាទី​ដឹកនាំ​នយោបាយ និង​កំណត់​យុទ្ធសាស្ត្រ​អំពី​ការគ្រប់គ្រង​ទឹក​កខ្វក់ និង​ត្រួតពិនិត្យ​ដំណើរការ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​និង​ការបញ្ចេញ​ទឹក​កខ្វក់ និង​មាន​ភារកិច្ច​រៀបចំ​គោលនយោបាយ ឬ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​គ្រប់​គ្រង់​ការបំពុល​ទឹក​តំបន់​ទឹក​សាធារណៈ​បង្ក​ពី​ការបញ្ចេញ​ទឹក​កខ្វក់ ជាដើម​។ ក្រសួងមហាផ្ទៃ​មាន​តួនាទី​គាំទ្រ សម្របសម្រួល និង​ជំរុញ​ដល់​កិច្ចប្រតិបត្តិការ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​មាន​ភារកិច្ច គាំទ្រ​និង​សហការ​ជាមួយ​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​នានា ក្នុងការ​អភិវឌ្ឍ​សមត្ថភាព និង​ការចែករំលែក​បទពិសោធ​ន៍​អំពី​ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​៕ ដោយ​៖​កូ​ឡាប​

spot_img
×